ខេត្ត​សំខាន់​ៗ​៥ ​ទាំង​សមុទ្រ ភ្នំ​និង​ប្រាសាទ ​ប្រកាស​ត្រៀម​ព្រឹត្តិការណ៍​ពិសេស​ៗ​សម្រាប់​ឆ្លង​ឆ្នាំ​

ពេល​វេលា​សម្រាប់​ឆ្នាំ​ ២០២២ កាន់​តែ​កៀក​ដល់​ទី​បញ្ចប់​មែន​ទែន ​ហើយ​ដើម្បី​បិទ​ទំព័រ​ឆ្នាំ​ចាស់​ត្រៀម​ស្វាគមន៍​ឆ្នាំ​ថ្មី ​រដ្ឋបាល​ខេត្ត​នានាបានប្រកាស​ពី​ការ​ត្រៀម​ខ្លួន​ដើម្បី​ទទួល​ស្វាគមន៍​ទេសចរ​ជិត​ឆ្ងាយ​ដើម្បី​ទៅ​សម្រាក​កម្សាន្ត​ក្នុង​ខេត្ត​របស់​ខ្លួន។ ក្នុងនោះដើម្បី​ធានា​ថា​ទេសចរ​ទទួល​បាន​បទពិសោធន៍​ដ៏​គួរ​ឲ្យ​ចង​ចាំ​ ខេត្ត​កំពត ខេត្ត​បាត់​ដំបង ខេត្ត​កែប និង​ខេត្ត​សៀម​បាន​​ប្រកាស​ព័ត៌មាន​លម្អិត​រួច​មក​ហើយ​ពី​កម្មវិធី​ពិសេស​ដែល​ខ្លួន​គ្រោង​នឹង​រៀប​ចំ​។

ខេត្ត​បាត់​ដំបង

តាម​ទំព័រ​ហ្វេសប៊ុក​ មន្ទីរ​ទេសចរណ៍​ខេត្ត​បាត់ដំបង​បាន​បង្ហោះ​សារ​ជូន​ដំណឹង និង​ភ្ជាប់​ជា​មួយ​រូប​ភាព​ពិពណ៌នា​ពី​មាតិកា​នៃ​កម្មវិធី​ ដោយ​ក្នុង​នោះ​មាតិកា​នៃ​ព្រឹត្តិការណ៍​នៃ​កម្មវិធី​ដំណាច់​ឆ្នាំ​មួយ​នេះ​ត្រូវ​បាន​បែងចែក​ជា​ ៨ សំខាន់ៗ​រួម​មាន ផែន​ការ​រួម​ ការ​បែង​ចែក​តំបន់​ ការ​សម្ដែង​របាំ​ និង​ទស្សនីយភាព​ បញ្ជី​មុខ​ម្ហូប​បាត់ដំបង​ សំលៀក​បំពាក់​ សម្ភារៈ​ប្រើ​ប្រាស់​ តំបន់​ថត​រូប​(ផ្ទះ​បាយ​ខ្មែរ​) និង​ប្លង់​បង្ហាញ​ទី​តាំង​ផង​ដែរ។ ព្រឹត្តិការណ៍​ពិព័រណ៍​ម្ហូប​អាហារ​ដែល​​ខេត្ត​បាត់ដំបង​គ្រោង​រៀបចំ​ នឹង​ធ្វើ​ឡើង​រយៈ​ពេល​ ២ថ្ងៃ​គឺ​ថ្ងៃ​ទី ៣០ និង​៣១ ចាប់​ពី​ម៉ោង​ ៣រសៀល​ត​ទៅ​ នៅ​ជុំ​វិញ​បរិវេណ​រតនាគារ​ខេត្ត និង​មន្ទីរ​ទេសចរណ៍​ខេត្ត​បាត់​ដំបង។

ខេត្ត​កំពត

ដើម្បី​អបអរ​សាទរ​ឆ្លង​ឆ្នាំ​សកល ឆ្នាំ២០២៣ រដ្ឋបាល​ខេត្ត​កំពត​បាន​ប្រកាស​ថា​ខេត្ត​កំពត​បាន​ត្រៀម​រៀបចំ​កម្មវិធី​កម្សាន្ត​សប្បាយ​ជា​ច្រើន​រហូត​ដល់​​០៣ថ្ងៃ ឯណោះ​ចាប់​ពី​ថ្ងៃ​ទី២៩ ដល់​ថ្ងៃ​ទី៣១ ខែ​ធ្នូ ឆ្នាំ២០២២។រដ្ឋបាល​ខេត្ត​កំពត​បាន​ឲ្យ​ដឹង​ថា​ ក្នុង​តំបន់​នីមួយៗ នឹង​មាន​កម្មវិធី​ជា​ច្រើន​ដូចជា​ ការ​ប្រណាំង​ទូក​នេសាទ សម្ដែង​ឆត្រ​យន្តហោះ ប្រដាល់​សេរី និង​សម្ដែង​ក្បាច់​គុន​បុរាណ​ខ្មែរ នៅ​តាម​ដង​ព្រែក​កំពង់បាយ ការ​ប្រគំ​តន្ត្រី​ដល់​ទៅ​៣ទីតាំង ព្រម​ជា​មួយ​ការ​បាញ់​កាំជ្រួច និង​ការ​រាប់​ថយ​ក្រោយ។ លើស​ពី​នេះ​ខេត្ត​ដែល​ជា​ទិសដៅ​ទេសចរណ៍​ដ៏​សំខាន់​មួយ​នេះ​ក៏​បាន​បញ្ជាក់​ពី​ជម្រើស​កន្លែង​ស្នាក់​ដែល​ខេត្ត​មួយ​នេះ​មាន និង​ការ​លំអ​ភ្លើង​ពេល​រាត្រី​ក្នុង​ក្រុង​ផង​ដែរ។

ខេត្ត​កែប

ខេត្ត​តូច​ តែ​ព្រឹត្តិការណ៍​ដែល​ត្រៀម​ស្វាគមន៍​ទេសចរ​គ្រប់​រូប​នា​ថ្ងៃ​ឆ្លង​ឆ្នាំ​គឺ​ធំ​ និង​មាន​ច្រើន​សន្ធឹកសន្ធាប់។ ​ក្នុង​នាម​ជា​ខេត្ត​ដែល​កំពុង​មាន​ភាព​ទាក់​ទាញ​​ និង​ការ​ចាប់​អារម្មណ៍​ពី​គ្រប់​មជ្ឈដ្ឋាន ​រដ្ឋបាល​ខេត្ត​កែប បាន​ឲ្យ​ដឹង​ថា​ព្រឹត្តិការណ៍​ពិសេសៗ​ដែល​ខ្លួន​ត្រៀម​រៀប​ចំ​មាន​ដូចជា ប្រណាំង​ទូក​ផ្កាចារ​សមុទ្រ បង្ហោះ​ខ្លែង បង្ហោះ​គោម បាញ់​កាំជ្រួច ការ​តាំង​ពិព័រណ៍​ រួម​ជា​មួយ​ការ​ប្រគំ​តន្ត្រី។ លើស​ពី​នេះ​រដ្ឋបាល​ខេត្ត​បានរៀបចំឱ្យកាន់តែប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធ ដើម្បីតភ្ជាប់ទីកន្លែងមួយទៅកាន់ទីកន្លែងមួយ ដូចជាឆ្នេរ ២ ៧០០ ម៉ែត្រ និង​ឆ្នេរអង្កោលជាដើម។

ខេត្ត​សៀមរាប

បើ​ទោះ​ព្រឹត្តិការណ៍​រំលឹក​គុណ​អង្គរ​ទើប​តែ​បញ្ជាប់​ទៅ​ថ្មីៗ​ក្ដី តែ​ខេត្ត​សៀមរាប​ក៏​មិន​អាច​រំលង​មិន​រៀបចំ​ព្រឹត្តិការណ៍​ឆ្លង​ឆ្នាំ​ដ៏​សំខាន់​បាន​ដែរ។ បើ​តាម​ទំព័រ​ហ្វេសប៊ុក​របស់​ក្រសួង​ទេសចរណ៍ បាន​ប្រកាស​ថា​ក្រុង​សៀមរាប​នឹងប្រារព្ធពិធីបុណ្យឆ្លងឆ្នាំថ្មី ឆ្នាំសកល រហូត​ដល់​ ៦ថ្ងៃ​ឯណោះ​ គឺ​ចាប់ផ្ដើមពីថ្ងៃទី២៥ រហូតដល់ ថ្ងៃទី០១ ខែមករា ឆ្នាំ២០២៣។ ក្រុង​សៀមរាប​ក៏​បាន​រៀបចំ តុបតែងលម្អ ហើយ​សម្រាប់​កម្មវិធី​ពិសេសៗ​វិញ​មាន​ដូចជា ការ​ជិះ​ទូក លេងតាមដងស្ទឹងសៀមរាប និងជិះទូមើលកាំជ្រួច ថ្ងៃឆ្លងឆ្នាំ, ទស្សនីយភាពតន្រ្តីលើទឹក, ស្តង់ពិពណ៌ម្ហូបអាហារ, ផ្សារបណ្តែតទឹក និងការប្រគំតន្ត្រី។

ខេត្ត​មណ្ឌលគិរី

សម្រាប់​អ្នក​ចូល​ចិត្ត​អាកាសធាតុ​ត្រជាក់​ដូច​នៅ​អឺរ៉ុប ទេសភាព​ព្រៃ​ភ្នំ​ធម្មជាតិ វាល​ស្មៅ​ស្រស់បំព្រង​និង​ពុំសូវ​អ៊ូអរ​ខ្លាំង​នៅ​ពេល​រាត្រី​ ខេត្ត​មណ្ឌលគិរី​ភូមិភាគ​ឦសាន​នៃ​កម្ពុជា​ជា​កន្លែង​ឆ្លង​ឆ្នាំ​ដ៏​ល្អ​បំផុត​ដែល​អ្នក​មិន​គួរ​រំលង។ ដោយ​ឡែក​រដ្ឋបាល​ខេត្ត​មួយ​នេះ​ក៏​បាន​ប្រកាស​រៀបចំ​ព្រឹត្តិការណ៍​មួយ​ចំនួន​ផង​ដែរ​ដើម្បី​ស្វាគមន៍​ទេសចរ​ជាតិ និង​អន្តជាតិ។ ក្នុង​នោះ​ ការ​តាំង​ពិព័រណ៍​សកម្មភាព​ការងារ សមិទ្ធផល ពាណិជ្ជកម្ម ការ​ប្រគំ​តន្ត្រី​ និង​មាន​វត្ត​មាន​រួម​ជា​មួយ​ការ​បាញ់​កាំជ្រួច​អបអរ​ឆ្នាំ​ថ្មី​នៅ​បរិវេណ​វិមានឯករាជ្យ​ នៃ​ខេត្ត​មណ្ឌលគិរី៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម