ត្រៀម​ណាត់​មិត្តភក្ដិ​​ដើម​ខែ​ក្រោយ! បុណ្យ​សមុទ្រ​លើកទី៩ នៅ​ខេត្តព្រះសីហនុ​នឹង​ពិសេស​ជាង​ឆ្នាំ​មុន​ៗ ​

បើ​យោង​តាម​ការ​ប្រកាស​របស់​ក្រសួង​ទេសចរណ៍​ បុណ្យ​សមុទ្រ​លើក​ទី៩​ ជុំ​ទី​៣ ​នឹង​ត្រូវ​រៀបចំ​នៅ​ខេត្ត​ព្រះសីហនុ​ចាប់​ពី​ថ្ងៃ​ទី​ ៩ ដល់​ថ្ងៃ​ទី ១១ ខែ​ធ្នូ ឆ្នាំ​២០២២​នេះ​។ ស្រប​ពេល​ជា​មួយ​គ្នា​នេះ​កម្ពុជា​ក៏​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀបចំ​មហាសន្និបាត​ក្លឹប​ឆ្នេរ​សមុទ្រ​ដែល​ស្អាត​បំផុត​លើ​សកល​លោក ចាប់ពីថ្ងៃទី៩-១៤​ ខែ​ធ្នូ​ផង​ដែរ ក្រោម​ប្រធាន​បទ «ឆ្នេរ​នៃ​សន្តិភាព ឆ្នេរ​នៃ​ក្ដី​សង្ឃឹម»។

ដូច​សព្វ​ដង​ បុណ្យ​សមុទ្រ​តែង​តែ​ជា​ព្រឹត្តិការណ៍​ដ៏​ធំ​បំផុត​ប្រចាំ​ដែនដី​​និរតី​ ប៉ុន្តែ​បុណ្យ​សមុទ្រ​​ឆ្នាំ​២០២២ នេះ​នឹង​កាន់​តែ​ពិសេស​ជាង​មុន​ទៅ​ទៀត​ដោយ​សារ​ចំនួន​ស្តង់​ច្រើន​សន្ធឹក​សន្ទាប់ សកម្មភាព​កីឡា​ច្រើន​ជាង​មុន​ និង​ស្រប​ពេល​ដែល​​មានការ​រៀប​​ចំ​មហា​សន្និបាត​ក្លឹប​ឆ្នេរ​សមុទ្រ​ស្អាត​បំផុត​លើ​ពិភពលោក​ទៅ​ទៀត​។

តាម​ការ​ឲ្យ​ដឹង​ពី​ក្រសួង​ទេសចរណ៍​វត្តមាន​ស្តង់​ពិព័រណ៍​ចំនួន ៣៥០ស្ដង់ ដែល​រៀបចំ​នៅ​តាម​បណ្ដោយ​ផ្លូវ​ទីលាន​សម្ដេច​តេជោ រួម​មាន​មាន​ស្ពង់​ម្ហូប​អាហារ​ខ្មែរ​និង​បរទេស និង​មាន​ភូមិ​ម្ហូប​អាហារ​តាម​ដង​ផ្លូវ​ ក្នុង​នោះ​ក៏​មាន​ស្តង់​ពិព័រណ៍​របស់​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ជា​ច្រើន។

ដោយ​ឡែក​សម្រាប់​ព្រឹត្តិការណ៍​កីឡា គឺ​មាន​ច្រើន​ជាង​បុណ្យ​សមុទ្រ​នា​ឆ្នាំ​មុន​ៗ ក្នុង​នោះ​មាន​ដូចជា​កីឡា​រត់​ប្រណាំង​កម្សាន្ត​ចម្ងាយ៣គីឡូម៉ែត្រ និង៥គីឡូម៉ែត្រ កីឡា​ជិះកង់​កម្សាន្ត​ចម្ងាយ​២០គីឡូម៉ែត្រ និង៤០គីឡូម៉ែត្រ កីឡា​ប្រដាល់​គុន​ខ្មែរ កីឡា​បាល់ទាត់​លើ​តុ កីឡា​បាល់បោះ កីឡា​ទូកក្ដោង​ជាដើម។

ក្រៅ​ពី​នោះ​ក៏​មាន​ការ​ផ្សាយ​បន្ត​ផ្ទាល់​នូវ​ការ​សម្ដែង​ទស្សនីយភាព​សិល្បៈ ការ​ប្រគំ​តន្ត្រី ដោយ​មាន​ការ​ចូលរួម​ពី​សំណាក់ ក្រុម​សិល្បករ សិល្ប​ការិនី តារា​ចម្រៀង​ជាតិ អន្តរជាតិ អម​ជា​មួយ​ការ​បាញ់​កាំជ្រួច​អបអរ​សាទរ​ពិធីបុណ្យ​សមុទ្រ​លើក​ទី៩ ឆ្នាំ២០២២ ផង​ដែរ។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ឆ្នេរសមុទ្រកម្ពុជាលាតសន្ធឹងប្រវែងប្រមាណ ៤៥០ គីឡូម៉ែត្រឆ្លងកាត់ខេត្តចំនួន ៤ គឺខេត្តព្រះសីហនុ កោះកុង កំពត និងកែប។ ដោយ​ឡែក​ កម្ពុជា​បាន​ក្លាយ​ជា​សមាជិក​នៃ​ក្លឹប​ឆ្នេរសមុទ្រ​ដ៏ស្រស់ស្អាតបំផុតរបស់ពិភពលោកនៅពាក់កណ្តាលឆ្នាំ២០១១៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយថវិកាទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ