​​​មកស្គាល់កន្លែងកម្សាន្តថ្មីៗ នៅរតនគិរី ស្រស់ស្អាតខ្លាំង ហើយមិនសូវមានអ្នកស្គាល់

ពី​មួយ​សប្ដាហ៍​ទៅ​មួយ​សប្ដាហ៍ កម្មវិធី​វនយាត្រា តែ​ងតែមាន​កន្លែង​កម្សាន្ត​ថ្មី​ប្លែក ដែល​នាំ​ឲ្យ​លោ​ក​អ្នក​ស្រស់​ស្រាយ​អស់ និង​លើក​តម្កើង​​វិស័យ​ទេសចរណ៍​ក្នុង​ស្រុក​បាន​មួយ​កម្រិត​ថែម​ទៀត។ នៅ​ថ្ងៃនេះ​ដែរ យើង​សូម​បង្ហាញ​កន្លេង​ទេសចរណ៍​ថ្មី ៥ នៅ​ខេត្ត​រតនគិរី ដែល​ធ្វើឲ្យ​អ្នក​ទស្សនា​ ចង់​ឃើញ​ផ្ទាល់ ជា​ការ​សាកល្បង​ធ្វើ​ដំណើរ​​កម្សាន្ត​កន្លែង​ប្លែក​ៗ​។ មិនត្រឹមតែប៉ុណ្ណោះ កម្មវិធីវនយាត្រា បានទៅជួប និងសម្ភាសន៍ផ្ទាល់ជាមួយមន្ត្រីឧទ្យានុរក្ស ដែលអាចជួយជូនយើងទៅ និងស្គាល់ពីភូមិសាស្រ្តច្បាស់លាស់។

១. វត្តស្វាយក្រុងបាលុង ខេត្តរតនគិរី

ស្ថិតនៅទីរួមខេត្ត ធ្វើដំណើរត្រឹមតែ ៥ នាទីពីរង្វង់មូលទៅ​ដល់នឹងយើងអាចមើលទេសភាពក្រុង ទាំងមូលពីលើ។

២. ឃុំសេដា ភូមិជនជាតិ

ជាឃុំមួយដែលសម្បូរដោយបងប្អូនជនជាតិដើមភាគតិច ដែល​សព្វ​ថ្ងៃ​ពួកគាត់​បាន​ប្រែ​ក្លាយ​ការ​រស់នៅ​របស់​គាត់​ដូច​ជា​ប្រជាពលរដ្ឋ​ខ្មែរ​យើង​ទូទៅ តែគាត់បានរក្សាប្រពៃណីទំនៀមទម្លាប់ របស់គាត់ បានល្អប្រសើរ ហើយ​ថែម​ទាំង​សាក​ភ្លក់​រសជាតិ​អាហារ និង​ស្រា​បែប​បុរាណ​​របស់​ក្រុម​ជនជាតិ​ដែរ។

៣. បឹងលំកុដ

បឹងនេះមានឈ្មោះថា ​«លំកុដ»​ ប៉ុន្តែ​អ្នក​ខ្លះ​ហៅ​ថា «បឹង​គីរីវង្កក​»ស្ថិត​នៅ​កណ្តាល​ព្រៃ​។ ​ស្ថិត​នៅ​ឃុំ​សេដា​ ស្រុក​លំផាត​ដែល​មាន​ចម្ងាយ​ប្រមាណ​ ៥៨ ​គីឡូម៉ែត្រ​ពី​ទី​ក្រុង​បានលុង​ខេត្ត​រតនគីរី។ 

៤. បឹងយ៉ាក់ម៉ាយ

បឹងយ៉ាក់ម៉ាយ គឺជារមណីយដ្ឋានទេសចរណ៍បែបធម្មជាតិ ដែលមានទីតាំងស្ថិតនៅក្នុងឃុំសេដា ស្រុកលំផាត់ មាន​ចម្ងាយ​ប្រមាណ​ជា ៧២ គីឡូម៉ែត្រ ពីទីរួមខេត្តរតនគិរី​នៅទីនេះ​មាន​​សក្ដានុពល ទេសចរណ៍​សំខាន់ គឺ​​ជា​បឹង​ធម្មជាតិ​បន្ទុះ​ភ្នំ​ភ្លើង។ ជិះ​ពី​ឃុំ​សេដា តាម​ផ្លូវ​ដី​ក្រហម​ប្រហែល​ជា ១ ម៉ោង​កន្លះ ផ្លូវ​ខ្លះ​ឡាន​មិន​អាច​ចូល​បាន តែ​បើ​និយាយ​ពី​បឹង​មួយ​នេះ សម្រស់​ពិត​ជា​ស្រស់​ស្អាត ហើយ​ព័ទ្ធ​ទៅ​ដោយ​ព្រៃឈើ​ដ៏​សម្បូរបែប។

៥. ដើមឈើថ្មអាយុកាលជាង ២ ០០០ ឆ្នាំ​

ត្រូវ​បាន​កំណាយ​វិទូ​រក​ឃើញ ហើយ​កំពុង​មាន​គម្រោង​ចង់​​ផ្សព្វផ្សាយ​ឲ្យ​ភ្ញៀវ​ទេសចរ ជាច្រើន​ស្គាល់​និង​បាន​ទៅ​លេង​កម្សាន្ត៕

​

ចង់ដឹងកាន់តែច្បាស់អាចមើលកម្មវិធីតាមលីងដូចខាងក្រោម៖

https://www.facebook.com/amsinfotainment/videos/2236546099881477

https://www.facebook.com/amsinfotainment/videos/562691559341660



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម

មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល

អាជីវករលក់ផលិតផលក្រុមហ៊ុន វឌ្ឍនៈ សប្បាយចិត្តដែលក្រុមហ៊ុនមានទំនួលខុសត្រូវដោះស្រាយ​ទូទាត់ស្តុក​ផលិតផលរង្វាន់

អាជីវករលក់ភេសជ្ជៈ និងស្រាបៀរ សម្តែងភាពរីករាយ ពោរពេញដោយស្នាមញញឹមដែលក្រុមហ៊ុន វឌ្ឍនៈ​ ចុះ​ដោះ​ស្រាយ និងទូទាត់តម្លៃផលិតផលមានរង្វាន់ទៅជា

ក្រៅពីប្រតិមា គ្រឿងអលង្ការច្រើនអនេក ក៏ត្រូវបានវិលត្រឡប់មកមាតុប្រទេសវិញជាបន្តបន្ទាប់

គ្រឿង​អលង្ការមាស​ខ្មែរ​ដែល​ជា​សម្បត្តិ​ដូនតា​ខ្មែរ បាន​បន្សល់​ទុក និង​បាន​ធ្លាក់​ទៅ​ដល់​ដៃ​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប និង​អាមេរិក​ជាដើម។ ទោះជា​យ៉ាង​ណា​ក្រោម​ការ​ជ្រោ

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក

បេក្ខនារី Universal Woman 2026 បង្ហាញភាពស្រស់ស្អាតយ៉ាងលេចធ្លោក្នុងឈុត «ស្បៃខ្មែរ» នៅប្រាសាទអង្គរវត្ត

បេក្ខនារីទាំងអស់របស់​កម្មវិធី Universal Woman 2026 ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ បាន​ដំណើរការ​មក​ប្រមាណ ១ សប្ដាហ៍​ហើយ។ ដោយ​ថ្មី​ៗ​នេះ អ្នក​រៀបចំ​ខាង​កម្ពុជា​

អស្ចារ្យមែន! ការប្រកួត ល្ខោននិយាយ ឆ្នាំនេះចូលរួមសុទ្ធតែសិល្បករមានភាពប៉ិនប្រសប់ក្នុងការសម្ដែង

កម្មវិធី​មហោស្រព ល្ខោន​និយាយ ទូទាំង​ប្រទេស ឆ្នាំ ២០២៦ ត្រូវ​បាន​ចាត់​ជា​ព្រឹត្តិការណ៍​នៃ​ការ​ចងចាំ​សិល្បៈ​បុរាណ​ខ្មែរ​ដែល​បាន​រួម​គ្នា​ថែ​ដោយ​សិល្បករ​ចាស់​ក្មេង

សោកនាដកម្មនៅរាជធានីបុរាណកោះកេរ៖ ការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃបេតិកភណ្ឌខ្មែរ

កោះកេរ ដែលជារាជធានីបុរាណនៃអាណាចក្រខ្មែរក្នុងសតវត្សរ៍ទី ១០ បានឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ជូរចត់ រវាងសោកនាដកម្មនៃការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃព្រលឹងវប្បធម៌ជាតិ។