ស្ត្រេស​ខ្លាំង​មែន​ទេ? ហាង​កាហ្វេ ៥​កន្លែង​នេះ នឹង​ធ្វើ​អ្នក relax ស្ថិត​ក្នុង​រាជ​ធានី​ភ្នំពេញ

ជីវិត​រស់​នៅ​ក្នុង​រាជធានី មិន​ប្រាកដ​ថា​​តែងតែ​ជួប​រឿង​រីករាយ​គ្រប់​ពេល​វេលា​នោះ​ទេ។ ជឿ​ថា​ជីវិត​មនុស្ស​គ្រប់​គ្នា​ដែល​ធ្វើការ​ពី​មួយ​ទៅ​មួយ​ថ្ងៃ​ គ្មាន​នរណា​ម្នាក់​ដែល​អាច​គេច​ចេញ​ពី​រឿងរ៉ាវ​ស្មុគស្មាញ​នោះ​ទេ ដូច្នេះ​ហើយ​សំណួរ​សួរ​ថា​បើ​សិន​ជា​អ្នក​ស្ត្រេស​ខ្លាំង តើ​អ្នក​ត្រូវ​ធ្វើ​បែប​ណា? ចម្លើយ​ងាយ​ៗ​ បើ​សិន​ជា​លោកអ្នក​ចូល​ចិត្ត​ដើរ​លេង ចូរ​ចំណាយ​ពេល​ខ្លះ​ដើម្បី​ផ្ដល់​ក្ដី​សុខ​ឲ្យ​ខ្លួន​ឯង​​ទើប​ល្អ ​ប៉ុន្តែ​បើ​លោកអ្នក​ចូលចិត្ត​ផឹក​កាហ្វេ AMS Infotainment សូម​ណែនាំ​ហាង​កាហ្វេ ៥​កន្លែង​ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​រាជធានី​ភ្នំពេញ អាច​ធ្វើ​ឲ្យ​លោកអ្នក​មាន​អារម្មណ៍ relax និង​បាន​រំសាយ​ស្ត្រេស​ចេញ​ខ្លះ៖

១.K3Ney

សម្រាប់​លោកអ្នក​អាន​ដែល​ចូលចិត្ត​ហាង​កាហ្វេ​បែប chill ជាមួយ​ការ​ផឹក​កាហ្វេ​បែប relax និង​ថត​រូប​លេង​ស្អាត​ៗ សប្បាយ​ៗ «K3Ney» គឺ​ជា​ហាង​កាហ្វេ​មួយ​ដែល​អ្នក​គួរ​តែ​សាកល្បង។ «K3Ney» មាន​ការ​រចនា​យ៉ាង​ស្រស់​ស្អាត ​គួប​ផ្សំ​ជាមួយ​គំនិត​ច្នៃ​ប្រឌិត​បែប minimalist មើល​ទៅ​ស្រឡះ​ភ្នែក ទាក់ទាញ លាយ​លំ​ជាមួយ​ធម្មជាតិ​ដែល​អាច​នាំ​អារម្មណ៍​អ្នក​ផឹក​កាហ្វេ​ទាំងឡាយ​ឲ្យ​រីករាយ​ជាមួយ​ពេល​វេលា​សម្រាក​របស់​ខ្លួន។ «K3Ney» មាន​កន្លែង​អង្គុយ indoor និង Outdoor ល្អ​បំផុត​សម្រាប់​យុវជន​សម័យ​ថ្មី។

ទីតាំង៖ https://goo.gl/maps/EceiP2i4NQVfRQcQ7

២. Krosal – ក្រសាល Coffee&Eatery

កន្លែង​មួយ​នេះ​ដើរ​តួនាទី​ពីរ​យ៉ាង​គឺ ជា​ភោជនីយដ្ឋាន​ និង​ជា​ហាង​កាហ្វេ​​មួយ​​លាក់​ខ្លួន​នៅ​ក្នុង​សង្កាត់​ទទួល​ទំពូង១​ រាជធានី​ភ្នំពេញ។ សម្រាប់​ប្រិយមិត្ត​ដែល​មាន​អារម្មណ៍​ថា​ស្ត្រេស​ ហត់នឿយ ស្មុគស្មាញ​រឿង​ការងារ ហើយ​ចង់​ស្វែង​រក​កន្លែង​មួយ​អាច​ផឹក cocktails, chill ជាមួយ​ភ្លើង​ពណ៌​នៅ​ពេល​យប់ «ក្រសាល» គឺ​ជា​កន្លែង​ដ៏​ល្អ​សម្រាប់​ឲ្យ​លោកអ្នក​បាន​បន្ធូរ​អារម្មណ៍​ស្ត្រេស​ចេញ​ខ្លះ។ ក្រៅ​ពី​ដើរ​តួនាទី​ជា​កន្លែង chill នៅ​ពេល​យប់ «ក្រសាល» គឺ​ជា​ហាង​កាហ្វេ និង​អាហារដ្ឋាន​មួយ​ដែល​អាច​សម្រាក​ធ្វើ​កិច្ច​ការងារ​ផ្សេង​ៗ​នៅ​ពេល​ថ្ងៃ​បាន។

ទីតាំង៖ https://goo.gl/maps/BkVmCVfq4S2DUFfNA

៣. KK Coffee & Car Care

KK coffee គឺ​ជា​ហាង​កាហ្វេ​មួយ​ដែល​អាច​ឲ្យ​លោកអ្នក​ជួបជុំ ​ជជែក​ពិភាក្សា​ការងារ​ផ្សេង​ៗ​ជាមួយ​ការ​ផឹក​កាហ្វេ និង​ស្រស់​ស្រូប​អាហារ​នានា​បាន​យ៉ាង​រីករាយ។ សម្រាប់​អ្នក​ដែល​ចូលចិត្ត​ថតរូប​លេង​ជា​ការ​បន្ធូរ​ស្ត្រេស «KK Coffee & Car Care » មាន​កន្លែង​ថត​រូប​ស្អាតៗ​​ជាច្រើន មាន​ទាំង​ប្លង់​ថត outdoor និងIndoor ទៅ​តាម​តម្រូវ​ការ​របស់​អតិថិជន។ អ្វី​ដែល​ពិសេស KK coffee គឺ​ជា​កន្លែង​លាង​រថយន្ត​ដែល​អាច​ឲ្យ​ម្ចាស់​រថយន្ត​បាន​សម្រាក​លំហែ​ និង​ស្រស់​ស្រូប​អាហារ​បាន​យ៉ាង​ស្រួលចិត្ត។

ទីតាំង៖ https://goo.gl/maps/BQVb1Z6p4RVK4HBA8

៤.​ BOTR Cafe & Eatery

បុត្រ​កាហ្វេ ឬ BOTR Cafe & Eatery តែងតែ​ពាំនាំ​អារម្មណ៍​អ្នក​ផឹក​កាហ្វេ​ទាំងឡាយ​ឲ្យ​ត្រលប់​ទៅ​កាន់​អតីត​កាល​នូវ​ទសវត្សរ៍​ឆ្នាំ ១៩៦០-១៩៧០ ពីព្រោះ​ថា​បុត្រ​កាហ្វេ​បាន​រក្សា​ទុក​របស់​ចាស់​ៗ ដូច​ជា​ឧបករណ៍​ប្រើប្រាស់​មួយ​ចំនួន​ដូចជា ម៉ាញ៉េ កាសែត ទូរទស្សន៍ វិទ្យុ និង រូបថត​កំពូល​តារា​ចម្រៀង​សំឡេង​មាស​ជើងចាស់ ជាច្រើន​រូប​យក​មក​ដាក់​តាំង ដើម្បី​ឲ្យ​កូន​ចៅ​ជំនាន់​ក្រោយ​បាន​ស្គាល់។ ក្រៅ​ទស្សនីយ​ភាព របស់​របរ​ចាស់​បុរាណ បុត្រ​កាហ្វេ ក៏​មាន​បរិយាកាស​ស្រស់ស្រាយ​តាម​បែប​ជាយ​ក្រុង ដែល​អាចឲ្យ​អ្នក​ទេសចរ​ទាំងឡាយ​ទទួល​បាន​នូវ​អារម្មណ៍​មួយ​ដែល​មិន​អាច​បំភ្លេច​បាន។

ទីតាំង៖ https://goo.gl/maps/2H38M7sYfWExakKU6

៥. Co & Bloom Coffee

ផ្ទុយ​ពី​ការ​វាយ​បំបែក​សំណង់​ចាស់​បុរាណ​ចោល ដើម្បី​សាងសង់​នូវ​អាគារ​មួយ​ថ្មី​ដ៏​ទំនើប​ និង​ទាន់​សម័យ Co & Bloom Coffee បាន​បោះ​ទីតាំង​នៅ​លើ​ជាន់​ទី ២ នៃ​អាគារ​ដ៏​ចំណាស់​មួយ​ដែល​មាន​អាយុកាល​មិន​ក្រោម ៧០ ឆ្នាំ ដោយ​បាន​ធ្វើ​ការ​កែច្នៃ​ និង​រៀបចំ​រចនាបថ​ថ្មី​តាម​គោលការណ៍​អភិរក្ស​របស់​ចាស់​ឲ្យ​ទៅ​ជា​របស់​មាន​តម្លៃ។ ជាក់ស្ដែង Co & Bloom Coffee​ កំពុង​តែ​ទទួល​បាន​ការ​ចាប់​អារម្មណ៍ និង​ការ​កោត​សរសើរ​ពី​សំណាក់​មហាជន​ទូទៅ ​ជា​ពិសេស​​ គឺ​អ្នក​ដែល​ចូលចិត្ត​ផឹក​កាហ្វេ។ ប្រសិន​បើ​អ្នក​ផឹក​កាហ្វេ ​យក​ចិត្ត​ទុក​ដាក់​ក្រឡេក​ទៅ​មើល​សភាព​អាគារ​ដ៏​ចំណាស់​ដែល​មិន​មាន​ការ​កែប្រែ​អ្វី​ច្រើន​នោះ ដួង​ព្រលឹង​នៃ​អាគារ​ចំណាស់​មួយ​នេះ ​នឹង​នាំ​អារម្មណ៍​លោកអ្នក​ទៅ​កាន់​ទិដ្ឋភាព​រស់នៅ​ដ៏​អស្ចារ្យ​នៃ​ទីក្រុង​ភ្នំពេញ​កាល​ពី​ ៧០ ឆ្នាំ​មុន​ជាក់ជា​មិន​ខាន៕

ទីតាំង៖https://goo.gl/maps/UBXaAqiwBBVKBs1e8



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ

សែលកាត​បង្វែរ​ប្រាក់​ចំណេញ​ពីអតិថិជន មកជួយទ្រទ្រង់សមាគមសិល្បករខ្មែរ ដោយឆ្នាំទី៣នេះឧបត្ថម្ភ ៤០០ លានរៀល

ក្រុមហ៊ុនសែលកាត ដែល​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ឌីជីថល និង​សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ប្រគល់ និង​ទទួល​ថវិកា​ទ្រទ្រង់​សម្រាប់​​ឆ្នាំ​ទី ៣ មានចំនួន