នាព្រឹកថ្ងៃទី ០៣ មេសា ឆ្នាំ ២០២៣នេះ រដ្ឋបាលរាជធានីភ្នំពេញបានប្រកាសអំពីការរៀបចំរថយន្តក្រុងចំនួន ៣៤៥ គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនសាធារណៈ រយៈពេល ០៥ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៣ ដោយមិនបង់ប្រាក់ ដើម្បីជួយសម្រួលដល់ការចំណាយជូនបងប្អូនប្រជាពលរដ្ឋក្នុងការធ្វើដំណើរទៅលេង ស្រុកកំណើត ជួបជុំបងប្អូនក្រុមគ្រួសារ ក្នុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។
ក្នុងសេចក្តីជូនដំណឹងនេះបានឲ្យដឹងថា សម្រាប់សេវាដឹកប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ នឹងប្រើប្រាស់រថយន្តក្រុងចំនួន ៧០គ្រឿង។ ខណៈសេវាដឹកជញ្ជូនប្រជាពលរដ្ឋ ដែលនឹងធ្វើដំណើរពីរាជធានីភ្នំពេញទៅតាមបណ្តាលខេត្ត និងពីបណ្តាលខេត្តមករាជធានីភ្នំពេញវិញ និងប្រើប្រាស់រថយន្តក្រុងចំនួន ២៧៥គ្រឿង ដែលមានគោលដៅ និងទីតាំងដូចលិខតខាងក្រោមនេះ៕
























Account
Security
Favourite Content