តារាសម្ដែងហុងកុងល្បី លោក Andy Lau ឬ លី តាវហួរ បានឈរជើងក្នុងវិស័យសិល្បៈអស់រយៈពេលរាប់សិបឆ្នាំមកហើយ ហើយកេរ្ដិ៍ឈ្មោះរបស់លោកនៅតែមានភាពល្បីល្បាញមកដល់ពេលបច្ចុប្បន្ន។ បើក្រឡេកមកមើលជីវិតគ្រួសាររបស់វិញហាក់មានភាពអាថ៍កំបាំងខ្លាំង ដោយសារតែលោកកម្រនិយាយ ឬរំឭកដល់ភរិយា និងកូនស្រីណាស់។

បកទៅកាលពីអតីតកាល តារាប្រុសវ័យ ៦១ ឆ្នាំរូបនេះមានទំនាក់ទំនងស្នេហាជាមួយ Zhu LiQian ដែលជាភរិយារបស់លោកអស់រយៈពេល ២៤ ឆ្នាំ ប៉ុន្ដែលោកមិនដែលប្រកាសជាសាធារណៈឡើយ រហូតដល់ឆ្នាំ ២០០៨ លោកក៏ប្រកាសពីទំនាក់ទំនង និងរៀបការយកតែម្ដង។ បន្ទាប់មក ៤ ឆ្នាំក្រោយលោកក៏ទទួលបានចំណងដៃកូនស្រីដំបូងមានឈ្មោះថា Hanna។


មែនទែនទៅ ដោយសារតែស្រឡាញ់កូនស្រី និងភរិយា ព្រមទាំងខ្លាចពួកគេទទួលការរំខានពីក្រុមអ្នកកាសែត ដូច្នេះលោកក៏ព្យាយាមការពារក្រុមគ្រួសារ និងកម្របង្ហាញមុខពួកគេជាសាធារណៈ។ បើយោងតាមប្រភពព័ត៌មាន Chinapress បានឱ្យដឹងថា៖ លោកកំពុងត្រូវគេសង្ស័យរើចេញពីផ្ទះដែលកំពុងស្នាក់នៅសព្វថ្ងៃ និងបានទិញផ្ទះថ្មីធំមួយតម្លៃជិត ១៥ លានដុល្លារអាមេរិកដើម្បីជាកាដូខួបកូនស្រីឆ្នាំនេះ ដោយបច្ចុប្បន្ន ក្រុមគ្រួសាររបស់លោកបានរើទៅនៅផ្ទះនោះហើយ។ លើសពីនេះ ថែមទាំងលេចដំណឹងថា លោកបានទិញយន្ដហោះផ្ទាល់ខ្លួនមួយសម្រាប់ភរិយា និងកូនស្រី។



គួរបញ្ជាក់ថា លោក Andy Lau ពិតជាស្រឡាញ់យកចិត្តទុកដាក់ចំពោះកូនស្រី និងភរិយាខ្លាំងថ្វីបើមិនសូវនិយាយរំឭកដល់ពួកគេ ប៉ុន្ដែលោកតែងតែត្រូវបានគេរាយការណ៍ថា ជូនកូន និងភរិយាដើរកម្សាន្ដជារឿយៗ។ ជាពិសេស លោកតែងតែទៅចូលរួមកម្មវិធីសាលារបស់កូនស្រីផងដែរ៕
























































Account
Security
Favourite Content