ខ្លាចបាត់បង់ខូឡាជែនក្នុងរាងកាយមែនទេ? សាក ៥ វិធីនេះ ជួយកាត់បន្ថយបាន

ខូឡាជែនជាសារធាតុម្យ៉ាងដែលអាចជួយឱ្យស្បែកយើងមានភាពទន់រលោង និងភ្លឺថ្លា។ ដូច្នេះហើយទើបមនុស្សភាគច្រើនព្យាយាមញ៉ាំវីតាមីនផ្សេងៗ ដើម្បីបង្កើនកម្រិតកម្រិតខូឡាជែនក្នុងរាងកាយ។ ក្រៅពីញ៉ាំថ្នាំ​ហើយ ៥ វិធីខាងក្រោមនេះ ជួយកាត់បន្ថយការបាត់បង់កម្រិតជាតិខូឡាជែនបានដែរ៖

១. លាបឡេការពារកម្ដៅថ្ងៃ

ការបាត់បង់ខូឡាជែនក្នុងរាងកាយក៏អាចកើតឡើងពីការប៉ះពាល់នៃកាំរស្មីព្រះអាទិត្យដែរ​ ជាពិសេសនៅចន្លោះម៉ោង ១០ ព្រឹកដល់ម៉ោង ៤ ល្ងាច។ ដូចនេះមុនចេញពីផ្ទះ​ ឬកន្លែងណាមួយ យើងចាំបាច់ត្រូវលាបឡេការពារកម្ដៅដែលកម្រិត SPF ចាប់ពី 50+ PA+++  ហើយលាបឱ្យត្រូវតាមពេលវេលា និងរបៀបផងដែរ។

២. ជៀសវាងការបំពុលផ្សេងៗ

ការបំពុលក៏អាចបណ្តាលឱ្យរាងកាយបាត់បង់កូឡាជែនបានផងដែរដូចជាផ្សែង ឬធូលីជាដើម។  វាអាចជ្រៀតចូលទៅបំផ្លាញកោសិកាស្បែកបណ្ដាលទៅជាការរលាក និងជាមូលហេតុចម្បងនៃភាពចាស់ជាងវ័យផងដែរ។ ដូចនេះដើម្បីការពាររាងកាយមិនឱ្យបាត់បង់ខូឡាជែន យើងគួរតែព្យាយាមជៀសវាងទៅកន្លែងដែលជាប្រភពនៃការបំពុល ឬសម្អាតខ្លួនប្រាណឱ្យបានស្អាត។

៣.​ ជៀសវាងផឹកគ្រឿងស្រវឹង

ការទទួលទានគ្រឿងស្រវិងអាចធ្វើឱ្យរាងកាយបាត់បង់ជាតិទឹកយ៉ាងច្រើន។ ការបាត់បង់ជាតិទឹកនៅក្នុងខ្លួនអាចបង្កទៅជាការរលាក ហើយរ៉ាឌីកាល់សេរីនឹងជះឥទ្ធិពលអវិជ្ជមានដល់រាងកាយ។ លើសពីនេះទៀត ការទទួលទានគ្រឿងស្រវឹងក៏អាចធ្វើឱ្យស្បែកខ្មៅស្រអាប់ និងមិនស្រស់ថ្លានោះទេ។ ដូច្នេះហើយ ការកាត់បន្ថយ ឬឈប់​ពិសា​គ្រឿង​ស្រវឹង​ទើប​ជួយ​ពន្យឺត​ការ​បាត់បង់​ជាតិ​កូឡាជែនបាន។

៤. ព្យាយាមបំពេញ និងរក្សាសំណើមស្បែក

ការ​បំពេញ និងរក្សា​ជាតិ​សំណើម​ដល់​ស្បែកគឺ​ជាវិធីដ៏ល្អបំផុត​​​ក្នុង​ការ​រក្សា​ខូឡាជែន​មិន​ឱ្យ​បាត់បង់។ ក្រៅពីការប្រើប្រាស់ផលិតផលផ្ដល់សំណើមដល់ស្បែកហើយ ការផឹកទឹកយ៉ាងហោច ២ លីត្រក្នុងមួយថ្ងៃក៏មិនអាចខ្វះបានដែរ។ វិធីនេះអាចជួយរក្សាស្បែកយើងឱ្យមានសំណើម មិនស្ងួត និងជួយកាត់បន្ថយភាពជ្រីវជ្រួញដែលកើតឡើងមុនអាយុបានផងដែរ។

៥. របៀបអា

ដើម្បីថែរក្សាស្បែកឱ្យមានសុខភាពល្អ ភ្លឺថ្លា និងទន់រលោង ការជ្រើសរើសអាហារក៏ជាចំណែកមួយដែរ។ ការញ៉ាំអាហារដែលសម្បូរទៅដោយជាតិខូឡាជែនអាចជួយឱ្យស្បែកយើងមើលទៅក្មេងជាងវ័យ មានសំណើម កាត់បន្ថយភាពជ្រីវជ្រួញ ក៏ដូចជាការពាររាងកាយពីរ៉ាឌីកាល់សេរីផ្សេងៗផងដែរ។ អាហារទាំងនោះមានដូចជាត្រីធូណា ត្រីសាលម៉ុន ផ្លែប័រ និងប្រេងអូលីវជាដើម៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ស្ថានីយប៉ូលិសចិន ទទួលចិញ្ចឹមឆ្មាគ្មានផ្ទះសម្បែង និងឱ្យធ្វើជា «ប៉ូលិសឆ្មា» ជួយចាប់សត្វកណ្តុរ

ស្ថានីយប៉ូលិសជាច្រើននៅប្រទេសចិន បានចាប់ផ្តើមទទួលចិញ្ចឹមសត្វឆ្មាគ្មានផ្ទះសម្បែងដែលត្រាច់ចរតាមដងផ្លូវជិតស្ថានីយ និងបានធ្វើការតែងតាំងក្រៅផ្លូវការឱ្យឆ្មាទាំងនេះធ្វើជា «ប៉ូលិសឆ្មា» ប្រចាំការនៅតាមស្ថានីយ

យុវជន Gen Z ចិនយកសម្លៀកបំពាក់បុរាណ ជាការរត់គេចពីភាពហត់នឿយនឹងពិភពបច្ចុប្បន្ន

ការរស់នៅក្នុងសង្គមដែលទីផ្សារការងារមានការប្រកួតប្រជែងកាន់តែខ្លាំង ជាការដាក់សម្ពាធលើបញ្ហាសេដ្ឋកិច្ច រហូតដល់ប្រជាជនចិនជាច្រើនបានសម្រេចចិត្តពន្យារពេលរៀបការ និងមានកូន ទុក្ខលំបាកទាំងនេះបានរុញច្រានឱ្យឧស្សាហកម្មសម្លៀកបំពាក់

មណ្ឌលវិបស្សនាខេត្តកំពង់ឆ្នាំង ដែល ហេង វិសាល និងគ្រួសារប្រគេនដី ៤ ហិកតា ពេលនេះរៀបចំបុកគ្រឹះសាងសង់ហើយ

កាលពី​ប៉ុន្មាន​ខែ​មុន​អ្នក​បង្កើត​មាតិកា​ ហេង វិសាល និង​គ្រួសារ បាន​ប្រគេន​ដី ៤ ហិកតា​ដល់​ព្រះ​សង្ឃ ដើម្បី​កសាង​មណ្ឌល​វិបស្សនា​ថ្មី ដើម្បី​ជា​ប្រយោជន៍​ដល់​សង្គម និង​ជួយ​ឲ្យ​មនុស្ស​ម្នា​ជាច្រើន​មាន​ពេល​គ្រប់​គ្រាន់​ជាមួយ​

បារាំងក្លាយជាប្រទេសដំបូងគេនៅអឺរ៉ុប ដែលចេញច្បាប់ហាមឃាត់កុមារមិនឱ្យប្រើបណ្ដាញសង្គម

សមាជិកសភាបារាំងបានបោះឆ្នោតកាលពីថ្ងៃអង្គារដើម្បីហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារដែលមានអាយុក្រោម ១៥ ឆ្នាំ ដោយធ្វើឱ្យប្រទេសនេះក្លាយជាប្រទេសដំបូងគេនៅក្នុងសហភាពអឺរ៉ុបដែលដាក់ចេញនូវ

យុវជនចិនសម្រុកបង្ហោះសារ “បែកបាក់ស្នេហា” បន្ទាប់ពីរដ្ឋាភិបាលចេញច្បាប់ថ្មី ហាមឃាត់ទំនាក់ទំនងស្និទ្ធស្នាលជាមួយ AI

រដ្ឋាភិបាលចិន បានចេញបទបញ្ញត្តិថ្នាក់ជាតិចូលជាធរមានកាលពីថ្ងៃទី១៥ ខែកក្កដា កន្លងទៅ ដើម្បីការពារកុំឱ្យប្រជាជនធ្លាក់ក្នុងអន្លង់ស្នេហ៍ជាមួយ AI និងដើម្បីដោះស្រាយបញ្ហាអត្រាកំណើតទាប។

ឆ្នាំនេះកម្ពុជានៅតែជាម្ចាស់ផ្ទះរៀបចំ Miss Planet International ដដែល

កម្ពុជា​នៅតែ​ជា​ម្ចាស់​ផ្ទះ​រៀបចំ​កម្មវិធី Miss Planet International ដដែល ដែល​នឹង​ធ្វើ​ឡើង​នៅ​ រោង​មហោស្រព​កោះ​ពេជ្រ​នា​វគ្គ​ផ្ដាច់ព្រ័ត្រ។ ការ​រៀបចំ​នេះ​ជួយ​ឲ្យ​កម្ពុជា​ចំណេញ​រឿង​ជាច្រើន​ទាំង​ថវិកា កេរ្តិ៍ឈ្មោះ វប្បធម៌​ប្រពៃណី

Kaylee Hottle តួស្រីក្នុងភាពយន្ត Godzilla ត្រូវបាត់បង់ជីវិតក្នុងអាយុ 18 ឆ្នាំ ដោយគ្រោះថ្នាក់ចរាចរណ៍

Kaylee Hottle តារាសម្តែងស្រីគថ្លង់ ដែលត្រូវបានស្គាល់យ៉ាងច្បាស់បំផុតតាមរយៈការសម្ដែងក្នុងខ្សែភាពយន្ត Godzilla ចំនួនពីរភាគ បានស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍រថយន្តមួយកន្លែងក្នុងរដ្ឋ Maryland សហរដ្ឋអាមេរិក កាលពីព្រឹកព្រលឹមថ្ងៃអង្គារ ទី

ជប៉ុនត្រៀមមានវិធានការការពារ “សំឡេង” បុគ្គលល្បីៗពី AI

ក្នុងសម័យកាលដែល AI អាចត្រាប់តាមសំឡេងរបស់នរណាក៏បាន រហូតដល់ពេលខ្លះស្ទើរតែមិនអាចបែងចែកបានថា ជាសំឡេងពិត ឬជាសំឡេងក្លែងក្លាយ តើច្បាប់អាចការពារម្ចាស់សំឡេងបានដោយរបៀបណា?

គ្រូ​មួយ​ថ្ងៃ គ្រូ​មួយ​ជីវិត! លោកស្រី​ សុភា បុត្រឈរ ​ជូន​ប្រាក់​ ១៨​ ម៉ឺន​ដុល្លារ​ ដល់​គ្រូ​១៨​នាក់​ដែល​ធ្លាប់​បង្រៀន​កាលពីក្មេង

ដូច​ពាក្យ​ដែល​គេ​តែង​និយាយ ​គ្រូ​មួយ​ថ្ងៃ​គ្រូ​មួយ​ជិវិត ​គឺ​មន​ខុស​ពិត​មែន។ ជាក់​ស្ដែង ​លោកស្រី សុភា ​បុត្រឈរ ទោះ​ជា​ទៅ​ដល់​ទី​ណា​ក៏​មិន​ដែល​ភ្លេច​គ្រូ​បង្រៀន​ដែល​ធ្លាប់​បង្រៀន​លោក​ស្រី​កន្លង​មក​នោះ​ទេ។

BTS ចូលរួមបង្កើតប្រវត្តិសាស្ត្រក្នុងកម្មវិធី The 2026 FIFA World Cup Final Halftime Show!

ក្រុមចម្រៀងបុរស BTS បានឡើងសម្តែងនៅលើឆាកនៅ New Jersey Stadium សម្រាប់កម្មវិធី World Cup Halftime Show ជាលើកដំបូងបង្អស់ក្នុងប្រវត្តិសាស្ត្រ World Cup កំលុងពេលប្រកួតផ្តាច់ព្រ័ត្ររវាង Spain និង Argentina