ក្រោយពលរដ្ឋបានប្រទះឃើញ និងបានរាយការណ៍អំពីការរកឃើញវត្ថុបុរាណមួយនៅក្នុងចំណុចទីតាំងភូមិកន្ទួត ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ពេលនេះអាជ្ញាធរនិងអ្នកជំនាញបានចុះដល់ទីតាំងហើយ។

កាលពីថ្ងៃ ២៥ ខែឧសភា ឆ្នាំ ២០២៦ នាយកដ្ឋានស្រាវជ្រាវ បណ្ដុះបណ្ដាល និងតម្កល់ឯកសារ និងនាយកដ្ឋានសណ្ដាប់ធ្នាប់ និងសហប្រតិបត្តិការ បានដឹកនាំមន្ត្រី ចុះទៅភូមិកន្ទួត ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដើម្បីទទួលវត្ថុបុរាណ ១ ពីមេភូមិកន្ទួត (ក្រោយពលរដ្ឋបានរាយការណ៍និងប្រគល់ជូនដើម្បីរក្សាទុក)។






វត្ថុបុរាណនេះត្រូវបាននាំយកទៅរក្សាទុក ការពារ និងសិក្សាស្រាវជ្រាវបន្តនៅសារមន្ទីរធម្មជាតិសកល សម្តេចតេជោ ហ៊ុន សែន ព្រះវិហារ។ ក្នុងការចុះពិនិត្យទីតាំងផ្ទាល់ ស្ថិតនៅខាងត្បូងភូមិកន្ទួតប្រមាណ៣គីឡូម៉ែត្រ ក្រុមការងារបានសង្កេតឃើញទីតាំងនោះជាទួលបុរាណមានត្រពាំងបុរាណ សំណល់បំណែកកុលាលភាជន៍ប្រភេទផុយ និងប្រភេទរឹងមានស្រទាប់រលោង។ គួរឱ្យដឹងថា វត្ថុបុរាណដែលទទួលបាននាពេលនេះត្រូវបានអ្នកជំនាញអាជ្ញាធរជាតិព្រះវិហារអះអាងថាជា ដងខ្លួនទេវរូបធ្វើពីថ្មភក់ រចនាបថបាភួន សតវត្សរ៍ទី១១៕
រូបភាព ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ
























Account
Security
Favourite Content