ទិដ្ឋភាពប្រវត្តិសាស្ត្រ! ប្រាសាទសួរព្រ័ត្រឬប្រាសាទនាង១២ មានទំនាក់ទំនងនឹងពិធីបុណ្យ តាំងតុ របស់ខ្មែរ

ប្រាសាទ​សួរ​ព្រ័ត្រ ឬ​ប្រាសាទ​នាង​១២ ជា​ទីកាត់ក្ដីតាមជំនឿ និង «ទីតម្កល់ទេពតំណាងអំណាចខេត្ត-ក្រុង» នៃចក្រភពអង្គរ ។ ប្រាសាទ​នេះ​មានសំណង់ចំនួន១២ ដែលមានរចនាបថប្លែកពីគេ និងមានចម្ងល់សង្ស័យជាច្រើនក្នុងរង្វង់អ្នកសិក្សាប្រវត្តិសាស្ត្រ និងភ្ញៀវទេសចរជាតិ-អន្តរជាតិ។

ទោះបីជាគ្មានសិលាចារឹកណាមួយចារទុកអំពីឈ្មោះដើម ឬកាលបរិច្ឆេទសាងសង់ច្បាស់លាស់ក៏ដោយ ប៉ុន្តែតាមរយៈការសិក្សាវិភាគតាមកំណត់ត្រាបុរាណ ជាតិពន្ធុវិទ្យា និងការស្រាវជ្រាវបុរាណវិទ្យាសម័យទំនើប និងតាមរយៈការផ្ទៀងផ្ទាត់គ្នារវាងកំណត់ហេតុប្រវត្តិសាស្ត្រ ជំនឿរបស់អ្នកស្រុក និងការសន្និដ្ឋានរបស់អ្នកបុរាណវិទ្យា ប្រាសាទសួរព្រ័តប្រហែលជាមានមុខងារសំខាន់ៗពីរ ខុសប្លែកពីប្រាសាទផ្សេងៗ។

មុខងារទីមួយ គឺទំនងជាទីតម្កល់ទេវរូប ឬវត្ថុស័ក្តិសិទ្ធិដែលតំណាងឱ្យអំណាចនៃរដ្ឋចំណុះ ឬខេត្ត-ក្រុងចំនួន១២ ក្នុងរង្វង់រាជមណ្ឌលនៃចក្រភពខ្មែរ។ មុខងារនេះមានទំនាក់ទំនងយ៉ាងស៊ីជម្រៅទៅនឹងប្រពៃណីរបស់ខ្មែរ ដែលសម័យក្រោយមក យើងហៅថា «បុណ្យតាំងតុ»។ នៅក្នុងពិធីនោះ ព្រះរាជាអង្គរបានតម្រូវឱ្យបណ្ដាសមន្តរាជ ឬស្ដេចត្រាញ់ដែលគ្រប់គ្រងតាមតំបន់ចំណុះ ធ្វើដំណើរមកកាន់រាជធានីអង្គរ ដើម្បីនាំយកនូវសួយសារអាករ និងភស្តុភារនានាមកថ្វាយព្រះមហាក្សត្រគង់នៅអង្គរ ដែលជាទំនៀមទាក់ទងនឹង «សួយសារអាករ ឬដង្វាយភក្តីភាព»។

ពិធីបុណ្យតាំងតុ មានកត់ត្រាទុកក្នុងឯកសារជាច្រើន ពិធីនេះគេឃើញមាននៅក្នុងសម័យលង្វែក ក្រោម​ការ​ផ្ដួច​ផ្ដើម​របស់​ព្រះចន្ទរាជា។ ពិធីបុណ្យតាំងតុ ជាពិធីដាក់តាំងបង្ហាញផលិតផលដែលខ្មែរមានឱ្យមហាជនបានឃើញក្នុងរាជធានី ពោល​នៅ​ទី​ដែល​ព្រះ​រាជា​គង់​នៅ។

ក្រៅពីនេះ ប្រាសាទសួរព្រ័តក៏មានមុខងារជា «ទីកាត់សេចក្ដីតាមជំនឿ» ដែលជានីតិវិធីរកយុត្តិធម៌មួយ ក្នុងប្រព័ន្ធតុលាការខ្មែរបុរាណផងដែរ។ នៅក្នុងសៀវភៅ «កំណត់ហេតុអំពីប្រពៃណីនៃអ្នកស្រុកចេនឡា» របស់លោក ជីវ តាក្វាន់ បេសកជនការទូតចិន ដែលបានមកដល់អង្គរក្នុងឆ្នាំ១២៩៦ លោកបានកត់ត្រានូវវិធិសាស្ត្ររកយុត្តិធម៌ដ៏ចម្លែកមួយនៅទីនេះថា៖ កាលណាមានវិវាទរវាងបុគ្គលពីរនាក់ ដែលចៅក្រមមិនអាចរកខុសត្រូវឃើញ គេនឹងឱ្យគូភាគីទាំងពីរទៅអង្គុយនៅក្នុងតួប្រាសាទម្នាក់មួយ ដោយមានសាច់ញាតិយាមកាមយ៉ាងតឹងរ៉ឹងពីខាងក្រៅ។ បន្ទាប់ពីស្នាក់នៅបាន ៣ ទៅ ៤ ថ្ងៃ ប្រសិនបើភាគីណាមួយកើតមានជំងឺតម្កាត់ភ្លាមៗ ដូចជាគ្រុនក្ដៅ ក្អក ឬចេញកមរមាស់ នោះគេជឿថាទេវតាដាក់ទណ្ឌកម្ម ហើយអ្នកនោះត្រូវចាញ់ក្ដីភ្លាមៗ។ ចំណែកអ្នកដែលមានសុខភាពល្អធម្មតា ត្រូវបានចាត់ទុកថាជាអ្នកស្មោះត្រង់ និងឈ្នះក្ដីដោយសារបារមីទេវតាតាមថែរក្សា។

ដោយឡែក ក្រៅពីទិដ្ឋភាពប្រវត្តិសាស្ត្រ អ្នកស្រុកខ្លះហៅទីនេះថា «ប្រាសាទនាង១២» ដោយផ្សារភ្ជាប់ទៅនឹងរឿងព្រេងខ្មែរដ៏ល្បីល្បាញគឺ រឿងភ្នំនាងកង្រី ឬនាង១២ ដោយយល់ថាជាកន្លែងដែលយក្ខិនីសន្ធមារ បានយកនាងទាំង១២នាក់មកឃុំឃាំង និងដកយកកែវភ្នែកទុក។

បញ្ចាក់ផងដែរថា ប្រាសាទ​សួរ​ព្រ័ត្រ ឬ​ប្រាសាទ​នាង​១២ ស្ថិតនៅប៉ែកខាងកើតនៃទីលានជល់ដំរី ក្នុងក្រុងអង្គរធំ សាងសង់ឡើងពីថ្មបាយក្រៀមពណ៌ក្រហមឆ្អៅ និងលាយថ្មភក់ខ្លះតាមរចនាសម្ព័ន្ធលម្អ៕

រូបភាព ៖ អាជ្ញាធរជាតិអប្សរា


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ឲ្យពិន្ទុប៉ុន្មាន? រូបសំណាក់ «បង្កងទឹកសាប» លេចចេញជារូបរាង លើទឹកដីខេត្តតាកែវ

ខេត្ត​តាកែវ បង្កើត​សមិទ្ធផល​ថ្មី​មួយ​ទៀត​នៅ​លើ​ទឹក​ដី​របស់​ខ្លួន។ រូប​សំណាក់ «បង្កង​ទឹក​សាប» កំពុង​លេច​រូបរាង​នៅ​លើ​ទឹក​ដី​នៃ​ខេត្ត​តាកែវ ថែម​ទទួល​បាន​ការ​សរសើរ

តារា​ហូលីវូដ Mckenna Grace តួស្រីក្នុងរឿង ​”The Hunger Games” គ្រង​ឈុត​រចនា​ដោយ​កូន​ខ្មែរ ​បរទេសសរសើរគ្រប់ៗគ្នា

តារា​សម្ដែង​អាមេរិក Mckenna Grace បាន​ស្លៀក​ឈុត​របស់​កូន​ខ្មែរ ALmée Couture ដែលស្ថិតក្នុង collection Le Jardin des Rêves ធ្លាប់​បាន​បង្ហាញ​នៅ​លើ​វេទិកា New

សារមន្ទីរកំពង់ឆ្នាំង បើកឱ្យភ្ញៀវខ្មែរ-បរទេសចូលទស្សនាវត្ថុបុរាណសិល្បៈដោយឥតគិតថ្លៃ

ជាដំណឹងដ៏រីករាយ ភ្ញៀវ​ខ្មែរ ​និង​បរទេស​អាច​ចូល​ទស្សនា​វត្ថុ​សិល្បៈ​បុរាណ​ក្នុង​សារមន្ទីរ​ខេត្ត​កំពង់​ឆ្នាំង ដោយ​ឥត​គិត​ថ្លៃ ចាប់​ពី​ថ្ងៃ​ជូន​ដំណឹង​នេះ​ត​ទៅ។ នេះ

មោទកភាពកម្ពុជា! សមាគមចុងភៅកម្ពុជាឈ្នះមេដាយលើសពី ១០ គ្រឿង ក្នុងកម្មវិធីប្រកួតចម្អិនម្ហូបអន្តរជាតិ

ថ្មីៗនេះសមាគម​ចុងភៅ​កម្ពុជា Cambodia Chefs Association ដណ្ដើម​បាន​មេដាយ​រហូត​ដល់​ទៅ ១១ គ្រឿង ក្នុង​កម្មវិធី​ប្រកួត​ប្រជែង​សិល្បៈ​ចម្អិន​ម្ហូប​អន្តរជាតិ​លើក​ទី២០

ជាប់បាក់ឌុបភ្លាម កូនខ្មែរកាត់បារាំង Esnault Myline ចូលប្រកួត និងឈ្នះមកុដ Miss Teen Cambodia 2026 ភ្លែត

Esnault Myline/អេសណុល មីលីន ជា​ក្មេង​ស្រី​ម្នាក់​ដែល​មិន​ធ្លាប់​មាន​បទពិសោធន៍​ក្នុង​កម្មវិធី​ប្រកួតប្រជែង​សម្រស់​សោះ តែ​គ្រាន់តែ​ដាក់​ពាក្យ​ចូល​ប្រកួត Miss Teen

ប្រពៃណីបណ្ដែតប្រទីបអ្នកស្រុកអង្គរ បន្តថែដល់សព្វថ្ងៃលើទឹកដីសៀមរាប

បុណ្យ​បណ្ដែត​ប្រទីប​ជា​មរតក​វប្បធម៌​ប្រចាំ​តំបន់​របស់​អ្នក​ស្រុក​អង្គរ ដែល​ធ្វើ​ជា​រៀងរាល់​ឆ្នាំ​តាំង​ពី​ដើម​រៀង​មក ហើយ​ក៏​ក្លាយ​ជា​ទំនៀម​ទម្លាប់​ជាប់​នឹង​ជីវភា

បច្ចុប្បន្ននារីរាំក្បាលទូក មិនសូវជាឃើញមានច្រើនឡើយ ក្នុងពិធីប្រណាំងទូក

ក្នុង​ពិធី​ប្រណាំង​ទូកង​ខ្មែរ ដែល​តែងតែ​ប្រារព្ធ​ឡើង​ជា​រៀងរាល់​ឆ្នាំ​ ជា​ប្រពៃណី​តាំងពី​បរម​បុរាណមកម្ល៉េះ។ សម្រាប់​ចំណុះ​ទូក​នីមួយ​ៗ មាន​បែងចែក​តួនាទី​រៀងៗ

កាដូដ៏មានតម្លៃ! កម្ពុជាសម្រិតសម្រាំង ស្បៃខ្មែរ ជូនគណៈប្រតិភូក្នុងកិច្ចប្រជុំកំពូល ហ្វ្រង់កូហ្វូនី

ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ កម្ពុជា​បាន​គិត​គូរ​ដិត​ដល់​ដោយ​បានប៉ាក់ឌិន ស្បៃ​ប្រណីត​របស់​ខ្មែរ ដើម្បី​ជូន​មេ​ដឹក​នាំ​កំពូល​មក​ពី​បណ្ដា​ប្រទេស​នានា​ដែល​នឹង​បង្ហាញ​វត្តមាន​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​កំពូល ហ្រ្វង់កូហ្វូនី លើក​ទី២០។ ចាប់​ពី​ថ្ងៃ​ទី ១៤ ទៅ ១៦ ខែ វិច្ឆិកា ឆ្នាំ ២០២៦ ព្រះរាជាណាចក្រកម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀប​ចំ​កិច្ច​ប្រជុំ​កំពូល​ហ្វ្រង់កូហ្វូនី លើក​ទី​២០ (20e Sommet de la

មូលនិធិគ្រួសារ Herbalife (HFF) បន្តភាពជាដៃគូជាមួយអង្គការដើម្បីស្នាមញញឹមនៃកុមារ (PSE) នៅប្រទេសកម្ពុជា

មូលនិធិគ្រួសារ Herbalife (HFF) បានប្រកាសពីការបន្តភាពជាដៃគូជាមួយ អង្គការដើម្បីស្នាមញញឹមនៃកុមារ (PSE) ដែលជាអង្គការមិនស្វែងរកប្រាក់ចំណេញដែលផ្តល់

កម្មវិធីប្រកួតវប្បធម៌ ២១ ប្រទេស នៅកូរ៉េខាងត្បូង កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៣

កន្លង​ទៅ​ថ្មីៗ ប្រទេស​កូរ៉េ​ បាន​រៀប​ចំ​កម្មវិធី​ប្រកួត​វប្បធម៌ ២១ ប្រទេស ក្នុង​នោះ​ក៏​មាន​កម្ពុជា​ចូលរួម​ផង​ដែរ។ កាន់​តែ​រំភើប​និង​អស្ចារ្យ​នៅ​ក្នុង​ពិធី​នេះ ប្រទេស​កម្ពុជា​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៣ ក្នុង​ចំណោម​ប្រទេស​ចូលរួម​ទាំង ២១។ កាល​ពី​ថ្ងៃ​ទី ២៣ ដល់ថ្ងៃ​ទី ២៥ ខែ តុលា ឆ្នាំ ២០២៦ ព្រឹត្តិការណ៍​មហោស្រព​ចម្រុះ​វប្បធម៌ MAMF



Leave a Reply

Your email address will not be published.Required fields are marked *