ខ្មែរ ប៊ែវើរីជីស តែងតែចេញមុខជួយវិស័យកីឡាច្រើនជាងគេ ជាពិសេសលើកីឡាប្រដាល់គុនខ្មែរ តាមរយៈការបង្កើតឱកាស ឱ្យកីឡាករ-កីឡាការិនីបានបញ្ចេញសមត្ថភាពពេញលេញ បណ្តុះទាំងជំនាញ ព្រមទាំងលើកកម្ពស់ជីវភាពកីឡាករ-កីឡាការនី ដើម្បីផ្សព្វផ្សាយពីកម្ពុជាឱ្យកាន់តែខ្លាំង ទាំងក្នុងនិងក្រៅប្រទេស។

ជាមួយគ្នានេះ ភេសជ្ជៈប៉ូវកម្លាំង កម្ពុជា របស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានប្រកាសពីការចូលរួមជាម្ចាស់ឧបត្ថម្ភធំក្នុងសន្និសីទសារព័ត័មានស្តីពី «ព្រឹត្តិការណ៍ប្រកួតប្រដាល់គុនខ្មែរជើងឯកពិភពលោកឆ្នាំ២០២៥» ដែលមានកីឡាករមកពីជាង២០ប្រទេសជុំវិញពិភពលោក នឹងចូលរួមប្រកួត។ ព្រឹត្តិការណ៍ប្រកួតប្រដាល់គុនខ្មែរអន្តរជាតិនេះ ប្រព្រឹត្តឡើងដោយមានការចូលរួមសហការរៀបចំដោយ សហព័ន្ធកីឡាគុនខ្មែរអន្តរជាតិ និង សហការដោយសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ដោយមានវត្តមានចូលរួមជាគណៈអធិបតីពី ឯកឧត្តម បណ្ឌិត មាម រ៉ា ប្រធានសហព័ន្ធគុនខ្មែរអន្តរជាតិ ជាមួយឯកឧត្តម ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ និង លោកអគ្គនាយកបន្តវេន អ៊ុង វីរៈ នៃក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ព្រមជាមួយគ្រូបង្វឹក កីឡាករ- សមាជិក-សមាជិកា និងភ្ញៀវកិត្តិយសជាច្រើនរូបទៀត នៅអគារពហុពាណិជ្ជកម្ម ជីប ម៉ុង។



ថ្លែងក្នុងសន្និសីទសារព័ត៌មាន លោកអគ្គនាយកបន្តវេន អ៊ុង វីរៈ នៃក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានលើកឡើងថា ក្នុងនាមជាយុវជនបន្តវេនមួយរូបនៅកម្ពុជា ហើយក៏ជាយុវជនដែលស្នេហាវិស័យកីឡា អ្វីដែលរូបលោករំពឹងទុកជានិច្ច គឺចង់ឃើញកីឡារបស់ជាតិយើងអាចមានសក្ដានុពលមិនត្រឹមតែប្រទេសយើង ថែមទាំងនៅលើឆាកអន្តរជាតិ។


ក្នុងឱកាសនោះ ឯកឧត្តម ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរបានឡើងថា លោកពិតជាមានមោទកភាព ដែលក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានបង្ហាញជំហរឹងមាំ បន្តជួយ គាំទ្រជំរុញគុនខ្មែរជាហូហែតាមរយៈសកម្មភាពផ្សេងៗជាច្រើន ជាពិសេសតាមរយៈការចូលរួម ឧបត្ថម្ភធំក្នុងវេទិកាខ្នាតអន្តរជាតិ «ព្រឹត្តិការណ៍ប្រកួតប្រដាល់គុនខ្មែរជើងឯកពិភពលោក ឆ្នាំ ២០២៥» ។
គូរអោយដឹងផងដែរថាព្រឹត្តិការណ៍ប្រកួតប្រដាល់គុនខ្មែរជើងឯកពិភពលោកឆ្នាំ២០២៥ នឹងចាប់ផ្តើមពីថ្ងៃទី១៧ ដល់ថ្ងៃទី២០ ខែ វិច្ឆិកាឆ្នាំ២០២៥ នៅខេត្តព្រះសីហនុ ដែលមានការចូលរួមកីឡាករលំដាប់ៗជួរមុខរបស់កម្ពុជាយើង បូករួមនឹងកីឡាករបរទេសដែលមកពីប្រទេសចំនួន២០ផ្សេងៗគ្នាជុំវិញពិភពលោក។
ខ្មែរ ប៊ែវើរីជីស អ្នកជំរុញកីឡាករ-កីឡាការនីគុនខ្មែរឱ្យឈានដល់ព្រឹត្តិការណ៍ខ្នាតអន្តរជាតិ!
ភេសជ្ជៈប៉ូវកម្លាំងកម្ពុជា! ផលិតផលខ្មែរ កម្លាំងខ្មែរ!































Account
Security
Favourite Content