ហ្វឹក​ហាត់​ត្រឹម​តែ​ ២០​ ម៉ោង​ អ្នក​ចង់​ពូកែ​អ្វី​ក៏​បាន

តើ​អ្នក​ធ្លាប់​បាន​លឺ​ពាក្យ​​ថា​ “​បើ​អ្នក​ចង់​ក្លាយ​ជា​មនុស្ស​ពូកែ​ខាង​អ្វី​មួយ​អ្នក​ត្រូវ​ហ្វឹក​ហាត់​រយៈ​ពេល​១០០០០​​ម៉ោង”​ ? ច្បាប់​ “១០០០០​ម៉ោង​ដើម្បី​ក្លាយ​ជា​មនុស្ស​ពូកែ”​ នេះ​មាន​នៅ​ក្នុង​សៀវភៅ​មួយ​ក្បាល​ដែល​មាន​ឈ្មោះ​ថា​ “Outliers” ។ នៅ​ពេល​ដែល​សៀវភៅ​នេះ​បាន​ចេញ​លក់​មនុស្ស​ជា​ច្រើន​យល់​ឃើញ​ថា​វិធី​នេះ​មាន​ប្រសិទ្ធភាព​​ ប្រសិន​បើ​យើង​ធ្វើ​បាន​ក្នុង​រយៈ​ពេល​១០០០០​ម៉ោង​យើង​នឹង​ក្លាយ​ទៅ​ជា​មនុស្ស​ពូកែ​ផ្នែក​ណា​មួយ​ជាក់​ជា​មិន​ខាន។​

តែ​ក៏​មាន​មនុស្ស​មួយ​ចំនួន​យល់​ឃើញ​ថា​”​ដើម្បី​ពូកែ​ទៅ​លើ​ផ្នែក​ណា​មួយ​យើង​ត្រូវ​ប្រើ​ពេល​ដល់​ទៅ​ ១០០០០​ម៉ោង​​ផង?” បើ​មួយ​ថ្ងៃ​មាន​២៤​ម៉ោង​អញ្ចឹង​មាន​ន័យ​ថា​យើង​ត្រូវ​ចំណាយ​ពេល​២៤​ម៉ោង​នេះ​អស់​រយៈ​ពេល​មួយ​ឆ្នាំ​ជាង។​ តែ​មនុស្ស​យើង​ក៏​ត្រូវ​មាន​ធុរៈ​ផ្សេង​ទៀត​ដែល​ត្រូវ​បំពេញ​ វា​មិន​អាច​នោះ​ទេ​ដែល​ថា​មនុស្ស​យើង​អាច​ធ្វើ​រឿង​អ្វី​ម្យ៉ាង​បាន​ពេញ​មួយ​ថ្ងៃ​២៤​ម៉ោង​តែ​ម្ដង។

តាម​រយៈ​វីដេអូ​មួយ​​លោក​ Josh Kaufman បាន​និយាយ​ថា​ “យើង​អាច​ធ្វើ​អ្វី​ដែល​យើង​មិន​ធ្លាប់​បាន​ធ្វើ​ពីមុន​មក​ឲ្យ​ចេះ​ស្ទាត់​បាន​ដោយ​ប្រើ​ពេល​ត្រឹម​តែ​ ២០​ម៉ោង”​។ ឥឡូវ​យើង​មក​មើល​ថា​តើ​ត្រូវ​ធ្វើ​យ៉ាង​ណា​ដើម្បី​ឲ្យ​យើង​អាច​ក្លាយ​ជា​មនុស្ស​ពូកែ​ទៅ​លើ​ផ្នែក​ណា​មួយ​ក្នុង​រយៈ​ពេល​ត្រឹម​តែ​២០​ម៉ោង?

១. អ្នក​ត្រូវ​ចាត់​ទុក​ថា​វា​ជា​រឿង​ដែល​ងាយ​ស្រួល

នៅ​ពេល​ដែល​អ្នក​មើល​វា​ដោយ​សរុប​រួម​ធំ​ពេក​អ្នក​នឹង​ឃើញ​តែ​បញ្ហា។ ​ឧទាហរណ៍៖ អ្នក​ចង់​ចេះ​ភាសា​អង់គ្លេស​ អ្នក​គិត​ទៅ​ដល់​ការ​រៀន​វេយ្យាករណ៍​ ត្រូវ​រៀន​ជា​មួយ​គ្រូ​បរទេស​ ត្រូវ​ទៅ​នៅ​ក្រៅ​ប្រទេស​ គ្រាន់​តែ​គិត​អ្នក​ក៏​ហត់​បាត់​ទៅ​ហើយ។ តែ​បើ​យើង​គិត​ថា​គ្រាន់​តែ​ចេះ​ពាក្យ​ថ្មី​មួយ​ថ្ងៃ​ឲ្យ​បាន​៥​ពាក្យ​ រៀន​ប្រយោគ​ថ្មី​មួយ​ថ្ងៃ​២​ប្រយោគ​ ធ្វើ​យ៉ាង​ណា​ឲ្យ​អ្នក​ប្រាកដ​ចិត្ត​ថា​ថ្ងៃ​នេះ​អ្នក​បាន​រៀន​អ្វី​ថ្មី​ជាង​ម្សិលមិញ។

២. ​រៀន​ឲ្យ​បាន​ច្រើន​តែ​មិន​ចាំ​បាច់​ដាក់​សម្ពាធ​ខ្លួន​ឯង​ថា​អ្នក​ត្រូវ​តែ​ល្អ​បំផុត

​មនុស្ស​ជា​ច្រើន​គិត​ថា​​បើ​ចង់​ពូកែ​ត្រូវ​តែ​រៀន​ជា​មួយ​នឹង​គ្រូ​ដែល​ពូកែ​បំផុត​។​តែ​ការ​ពិត​ទៅ​វា​មិន​មែន​នោះ​ទេ​ គ្រាន់​តែ​អ្នក​រើស​យក​នរណា​ម្នាក់​ដែល​អាច​មាន​សមត្ថភាព​បង្រៀន​អ្នក​បាន​គឺ​គ្រប់​គ្រាន់​ហើយ​ក្នុង​ការ​រៀន​សូត្រ។

៣. អ្នក​ត្រូវ​ចៀស​ឲ្យ​ឆ្ងាយ​ពី​អ្វី​ដែល​ជា​ឧបសគ្គ​រារាំង​ការ​រៀន​របស់​អ្នក

ឧបសគ្គ​ដែល​មក​រារាំង​អ្នក​ក្នុង​ការ​រៀន​រួម​មាន៖ Game, Facebook, TV, Instargram, Tiktok,Twitter ជាដើម។ របស់​ទាំង​នេះ​គឺ​ជា​ឧបសគ្គ​រារាំង​ក្នុង​ការ​រៀន​របស់​អ្នក​យ៉ាង​ធំធេង​តែ​​ម្ដង។ ប្រសិន​បើ​អ្នក​ចង់​ហ្វឹកហាត់​ឲ្យ​ពូកែ​ទៅ​លើ​អ្វី​ម្យ៉ាង​អ្នក​ត្រូវ​តែ​ចៀស​ឲ្យ​ឆ្ងាយ​ពី​របស់​ទាំង​នេះ។

៤.​អ្នក​ត្រូវ​ហ្វឹកហាត់​វា​ឲ្យ​បាន​យ៉ាង​តិច​២០​ម៉ោង

ក្នុង​ករណី​នេះ​មិន​បាន​កំណត់​ថា​អ្នក​ត្រូវ​តែ​ប្រើ​ពេល​មួយ​ថ្ងៃ​ពេញ​នោះ​ទេ​។ តែ​អ្នក​អាច​ជ្រើស​ថា​រៀន​មួយ​ថ្ងៃ​ប៉ុន្មាន​ម៉ោង​ហើយ​រៀន​ប៉ុន្មាន​ថ្ងៃ​ឲ្យ​គ្រប់​២០​ម៉ោង? នៅ​ពេល​ដែល​អ្នក​បាន​ធ្វើ​វា​ហើយ​សូម​ធ្វើ​ការ​ចំណាំ​ថា​តើ​ខ្លួន​អ្នក​មាន​ភាព​ប្រសើរ​ឡើង​ជាង​មុន​ហើយ​ឬ​នៅ?

​ជឿជាក់​ថា​អ្នក​បើ​ធ្វើ​បាន​វិធី​នេះ​អ្នក​ប្រាកដ​ជា​ពូកែ​ជាង​មុន​ជាក់​ជា​មិន​ខាន ហើយ​​ក៏​សង្ឃឹម​ថា​អត្ថបទ​នេះ​នឹង​ក្លាយ​ទោ​ជា​ប្រយោជន៍​ដល់​ប្រិយមិត្ត​បាន។ គ្មាន​ទេ​ពាក្យ​ថា​យឺត​ពេល​សម្រាប់​ការ​ចង់​រៀន​ចង់​ចេះ​អ្វី​ម្យ៉ាង​ បើ​មិន​ចាប់​ពី​ពេល​នេះ​អ្នក​ក៏​នៅ​តែ​ចំណុច​ដដែល។ តោះ​យើង​មក​ហ្វឹកហាត់​ឲ្យ​ខ្លួន​ឯង​ក្លាយ​ជា​ទៅ​ជា​មនុស្ស​ពូកែ​ទាំង​អស់​គ្នា!

​​​



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម