គូ​ស្នេហ៍​កូរ៉េ​​ ៥ គូ​ដែល​បែក​គ្នា​ហើយ​ ខ្លះ​មើល​មុខ​គ្នា​លែង​ចំ​ រួម​ការងារ​ជា​មួយ​គ្នា​លែង​កើត​

រឿង​បែកបាក់​ស្នេហា​គ្មាន​អ្នក​ណា​ចង់​ជួប ប៉ុន្តែ​​ពេល​ខ្លះ​វា​គឺ​ជា​ជម្រើស​ល្អ​បំផុត។ ថ្ងៃ​នេះ​យើង​នឹង​នាំ​ប្រិយមិត្ត​មក​ដឹង​ពី​គូ​ស្នេហ៍​កូរ៉េ​ដែល​បែក​គ្នា​ហើយ​ ខ្លះ​មើល​មុខ​គ្នា​លែង​ចំ​រួម​ការងារ​ជា​មួយ​គ្នា​លែង​កើត​។ ចង់​ដឹង​ថា​មាន​គូ​ណា​ខ្លះ​តោះ​យើង​ទៅ​មើល​ទាំង​អស់​គ្នា!​

គូ​ទី​១៖ Koo Hye sun និង​ Ahn Jae hyun

បន្ទាប់​ពី​សម្ដែង​រឿង​ Blood​ ជា​មួយ​គ្នា​អ្នក​ទាំង​ពីរ​ក៏​បាន​សម្រេច​ចិត្ត​រៀប​ការ​នឹង​គ្នា​។ តែ​មិន​បាន​ប៉ុន្មាន​ក៏​មាន​ពិមាន​លេច​លឺ​អំពី​ការ​លែងលះ​របស់​តារា​សម្ដែង​ទាំង​ពីរ។ មាន​មតិ​ជា​ច្រើន​បាន​លើក​ឡើង​ថា​ Koo Hye Sun គឺ​ជា​ភាគី​ដែល​គួរ​ឲ្យ​អាណិត​ខ្លាំង​បំផុត​ព្រោះ​នាង​មិនបាន​ចង់​លែងលះ​ឡើយ។ ក្រោយ​ពី​ការ​លែងលះ​គ្នា​ភាគី​ទាំង​សងខាង​បាន​បរិហារ​គ្នា​យ៉ាង​ចាស់​ដៃ​ធ្វើ​ឲ្យ​បណ្ដា​អ្នក​គាំ​ទ្រ​ស្រឡាំងកាំង​ជា​ខ្លាំង។

គូ​ទី​២៖ Song Joong ki និង​ Song Hye kyo

ក្រោយ​ពី​បាន​សម្ដែង​រួម​គ្នា​នៅ​ក្នុង​រឿង Descendants of the sun តារា​សម្ដែង​ទាំង​ពីរ​ក៏​សម្រេច​ចិត្ត​រៀប​ការ​យ៉ាង​ឆាប់​ឆាប់​រហ័ស​តែ​រំលង​បាន​២​ឆ្នាំ​អ្នក​ទាំង​ពីរ​ក៏​បាន​លែងលះ​គ្នា​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​សោកស្ដាយ​យ៉ាង​ខ្លាំង។ តែ​តារា​សម្ដែង​ទាំង​ពីរ​លែងលះ​គ្នា​ដោយ​ស្ងប់​ស្ងាត់​មិន​មាន​ការ​ឈ្លោះ​ប្រកែក​គ្នា​នៅ​លើ​បណ្ដាញ​សង្គម​អ៊ីនធឺណិត​ឡើយ។

គូ​ទី​៣​ ៖ Lee Dong-gun និង​ Jo Yoon-hee

គូ​ស្នេហ៍​មួយ​គូ​នេះ​ក៏​ជា​ស្នេហា​ដែល​កើត​ឡើង​ក្នុង​ការ​សម្ដែង​រឿង​ជា​មួយ​គ្នា​ដែរ។បន្ទាប់​ពី​នោះ​អ្នក​ទាំង​ពីរ​ក៏​បាន​សម្រេច​ចិត្ត​រៀប​ការ​ជា​មួយ​គ្នា​យ៉ាង​ឆាប់​រហ័ស។ អ្នក​ទាំង​ពីរ​រៀប​ការ​ជា​មួយ​គ្នា​បាន​បី​ឆ្នាំ​មាន​កូន​​ជា​មួយ​គ្នា​ម្នាក់ ​តែ​សម្ព័ន្ធ​ភាព​រវាង​តារា​សម្ដែង​ទាំង​ពីរ​ក៏​ត្រូវ​បាន​បញ្ចប់​។ ចំពោះ​មូលហេតុ​នៃ​ការ​លែងលះ​ពុំ​មាន​នរណា​ម្នាក់​បាន​ដឹង​ច្បាស់​នោះ​ទេ។

គូ​ទី​៤៖ Lee Min Ho និង​ Bae Suzy

ប្រិយមិត្ត​មួយ​ចំនួន​អាច​នឹង​មិន​ទាន់​បាន​ដឹង​ថា​តារា​សម្ដែង​ល្បី​ឈ្មោះ​ទាំង​ពីរ​រូប​នេះ​ធ្លាប់​មាន​ទំនាក់​ទំនង​ជិត​ស្និទ្ធ​ជា​មួយ​គ្នា​ពី​មុន​មក​។ ទោះ​ជា​អ្នក​ទាំង​ពីរ​មិន​ធ្លាប់​បាន​សម្ដែង​រឿង​ជា​មួយ​គ្នា​ក៏​ពិត​មែន​តែ​ក៏​ធ្លាប់​បាន​ជួប​គ្នា​នៅ​តាម​កម្ម​វិធី​ផ្សេងៗ​ជា​ញឹកញាប់​។ តារា​សម្ដែង​ទាំង​ពីរ​មាន​ទំនាក់​ទំនង​ជា​មួយ​គ្នា​រយៈ​ពេល​បី​ឆ្នាំ​ទើប​មាន​ព័ត៌មាន​លេច​លឺ​មក​ថា​អ្នក​ទាំង​ពីរ​សម្រេច​ចិត្ត​បញ្ចប់​សម្ព័ន្ធ​ភាព​នេះ។​មូលហេតុ​នៃ​ការ​បែក​គ្នា​មក​ពី​អ្នក​ទាំង​ពីរ​រវល់​រៀង​ខ្លួន​មិន​មាន​ពេល​ឲ្យ​គ្នា។

គូ​ទី​ ៥៖ Lee Joon និង​ Jung So-min

អ្នក​ទាំង​ពីរ​ទាក់​ទង​គ្នា​នៅ​ក្នុង​ខែ​តុលា​ឆ្នាំ​២០១៧។ បន្ទាប់​ពី​បាន​រួម​ការងារ​ជា​មួយ​គ្នា​នៅ​ក្នុង​រឿង​ Father is Strange។​ ក្រោយ​ពី​បាន​ទាក់ទង​គ្នា​អស់​រយៈ​ពេល​បី​ឆ្នាំ​អ្នក​ទាំង​ពីរ​ក៏​បាន​ចែក​ផ្លូវ​គ្នា​នៅ​ថ្ងៃ​ទី​២៦​ខែ​មិថុនា​ឆ្នាំ​២០២០។ ពេល​នេះ​អ្នក​ទាំង​ពីរ​នៅ​តែ​ជា​មិត្ត​ល្អ​នឹង​គ្នា​ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម