មានម៉ូតូកង់បួនដែរ? មាន! គេហៅថា Quad Bike ហ្នឹងឯង ហើយនៅសៀមរាបយើងក៏មានដែរ!

ធ្លាប់តែឃើញម៉ូតូកង់២ ឬ៣ ត្រូវអត់? ថ្ងៃនេះមកស្គាល់ម៉ូតូកង់បួន ហើយជាកង់ធំៗបែបជិះរុករកអីហ្នឹងម្តង ដែលជាភាសាអង់គ្លេសគេហៅថា Quad Bike ចំណែកឯនៅទឹកដីសៀមរាបមានកន្លែងមួយដែលមានផ្តល់ជូននូវសេវាជិះម៉ូតូប្រភេទនេះ កម្សាន្តតាមភូមិ និងទស្សនាទេសភាពជនបទ​ ដែលមានឈ្មោះថា Cambodia Quad Bike។

ជាមួយនឹងម៉ូតូប្រភេទ Polaris​ របស់សហរដ្ឋអាមេរិក Cambodia Quad Bike មានជម្រើស២សម្រាប់អ្នកជិះ…ទី១ ជាម៉ូតូសម្រាប់មនុស្សម្នាក់ ដែលមានតម្លៃ21$/ម៉ោង និងទី២ ជាម៉ូតូសម្រាប់មនុស្ស២នាក់ ក្នុងតម្លៃ28$/ម៉ោង​​ ដែលសមល្មមសម្រាប់ឲ្យអ្នករីករាយនឹងទេសភាពដ៏ស្រស់ត្រកាលនៃស្រុកភូមិនៅទីនោះ ក៏ដូចវាលស្រែដែលប្រែប្រួលសម្រស់ទៅតាមរដូវកាល។

មុននឹងចេញដំណើរ អ្នកនឹងត្រូវបានណែនាំ ក៏ដូចជាបង្ហាត់បង្ហាញអំពីរបៀបជិះ ព្រមទាំងបញ្ជាម៉ូតូរបស់អ្នក ដើម្បីធានាបាននូវសុវត្ថិភាព​ និងសុខមាលភាពក្នុងពេលធ្វើដំណើរកម្សាន្តរបស់អ្នក។ ដូចនេះ សូមកុំបារម្ភអី បើទោះជាអ្នកទើបតែជិះលើកទីមួយក៏ដោយ។

អ្វីដែលគួរត្រៀមជាពិសេស គឺអាស្រ័យទៅតាមម៉ោងជិះ និងរដូវកាលផងដែរ ជាក់ស្តែង គួរតែពាក់ខោអាវជិត និងមានពួក ឬម៉ាស់ពាក់​ បើសិនជាចំថ្ងៃរះថ្ងៃល្អ ហើយអាកាសធាតុក្តៅ តែបើចំរដូវភ្លៀងធ្លាក់ ហើយខែខ្លះមានទឹកដក់តាមផ្លូវភូមិច្រើន កុំភ្លេចត្រៀមអាវភ្លៀង និងខោអាវសម្រាប់ផ្លាស់ផង ព្រោះអាចនឹងខ្ទាតច្រើន តែបទពិសោធន៍ប្លែកៗនឹងធ្វើដំណើររបស់អ្នកសប្បាយថែមមួយកម្រិតទៀត។

ហើយកុំភ្លេចថតរូបស្អាតៗអមដោយ Backgroundធម្មជាតិវាលស្រែ ឬសួនផ្កាពិតៗ ទុកគ្រាន់បង្ហោះបង្អួតមិត្តៗដែលគេងនៅផ្ទះ…អ្នកជិតរៀបការ ក៏អាចថតរូបបែបpre-weddingជាមួយនឹងទេសភាពoutdoorស្រស់បំព្រង អមនឹងម៉ូតូយ៉ាងមាំសង្ហាផងដែរ។

គួរបញ្ជាក់ផងដែរថា Cambodia Quad Bike មានទីតាំងនៅភូមិជ្រាវ សង្កាត់ជ្រាវ (តាមផ្លូវតុលាការខេត្តសៀមរាប ហួសសាលាបឋមសិក្សាជ្រាវប្រមាណ៥០ម៉ែត្រ បត់ឆ្វេងត្រង់ផ្លូវបំបែកជាបួនផ្សារជ្រាវ ហួសដេប៉ូតេលា លីនី ប្រមាណ៤០ម៉ែត្រ) និងបើកដំណើរការជារៀងរាល់ថ្ងៃចាប់ពីម៉ោង៧ព្រឹក ដល់៥ល្ងាច។

សម្រាប់រាល់ការជិះ ជាពិសេសថ្ងៃ និងម៉ោងពិសេសដូចជា ពេលថ្ងៃលិច ថ្ងៃចុងសប្តាហ៍ ឬថ្ងៃឈប់សម្រាក អ្នកគួរតែធ្វើការទាក់ទងកក់ទុកជាមុនទើបប្រសើរ…



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម