កន្លែងដើរលេងក្នុងសួនផ្កា ទស្សនាដំណើរជីវិតមេអំបៅ នៅមិនឆ្ងាយពីក្រុងសៀមរាបទេ៎!

ស្ថិតនៅចម្ងាយប្រមាណ៥គម ពីផ្សារចាស់ក្រុងសៀមរាប​ សួនមេអំបៅ (Butterfly Paradise) មានទីតាំងនៅក្នុងភូមិតាគង់ សង្កាត់សំបួរ ក្រុងសៀមរាប ជាកន្លែងដ៏ពិសេសមួយដែលអាចឲ្យអ្នកនៅជិតស្និទ្ធនឹងមេអំបៅជាច្រើនប្រភេទ ព្រមទាំងរុក្ខជាតិ ជាពិសេសរុក្ខជាតិផ្កាច្រើនពណ៌ ច្រើនបែប។

ទីធ្លាដ៏ធំ​ត្រូវបានរៀបចំ និងរចនាឡើងយ៉ាងស្រស់ស្អាតសម្រាប់ជាជម្រកដ៏កក់ក្តៅសម្រាប់សត្វមេអំបៅ ក៏ដូចជាសត្វមួយចំនួនទៀតផងដែរ រួមមានទឹកធ្លាក់ ស្រះទឹក ជាដើម។ ម្យ៉ាងវិញទៀត អ្នកនឹងឃើញមានប្រភេទផ្កាចម្រុះគ្នានៅតាមដងផ្លូវ មិនត្រឹមតែប្លែកភ្នែកទេ ថែមទាំងអាចរីករាយនឹងក្លិនផ្កាប្លែកជាប់នាសា ដែលសុទ្ធតែជាប្រភេទផ្កាដែលមានលក្ខណៈទាក់ទាញមេអំបៅតាមបែបផ្សេងៗគ្នា។

ជាមួយនឹងតម្លៃសំបុត្រពិសេសសម្រាប់ភ្ញៀវជាតិ ត្រឹមតែ 2$ សម្រាប់មនុស្សធំ និង1.5$ សម្រាប់ក្មេង និងបើកដំណើរការពីម៉ោង៩ព្រឹក-4:30ល្ងាច ជារៀងរាល់ថ្ងៃលើកលែងថ្ងៃសៅរ៍ អ្នកអាចចំណាយពេលថ្ងៃឈប់សម្រាករបស់អ្នកបានយ៉ាងរីករាយជាមួយនឹងធម្មជាតិ ហើយមិនបាច់ធ្វើដំណើរឆ្ងាយពីទីក្រុង។

ក្រៅពីដើរមើល និងថតរូបលេងជាមួយមេអំបៅ និងបុប្ផា អ្នកក៏អាចសិក្សាអំពីប្រភេទ ក៏ដូចជាជីវិត ជាពិសេសដំណើរជីវិតរបស់មេអំបៅទៅតាមប្រភេទ និងពូជផងដែរ តាមរយៈការពន្យល់ណែនាំពីអ្នកជំនាញស្រាវជ្រាវនៅទីនោះស្រាប់។

ចំណាយពេលសម្រាកដើរលេងជាមួយកូនតូចៗ ឬក្រុមមិត្តភក្តិ ឬក្រុមគ្រួសាររបស់អ្នកនៅទីនេះ ពិតជាផ្តល់នូវអារម្មណ៍មួយស្រស់ស្រាយ សប្បាយនឹងធម្មជាតិ និងសត្វស្អាតៗមានពណ៌ចម្រុះ។ ទីនេះក៏ជាកន្លែងដ៏ស្អាតមួយសម្រាប់ការថតរូប pre-wedding ផងដែរ។



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម

មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល