ការពិត ៤ យ៉ាង​របស់​ Cha Eun Woo ដែលអ្នក​អាច​មិន​ធ្លាប់​ដឹង

ទម្រាំ​តែ​បាន​មក​ក្លាយ​ជា​ Cha Eun Woo សមាជិក​ក្រុម​ Astro ដែលមាន​អ្នក​គាំ​ទ្រ​ទូទាំង​ប្រទេស​ដូច​ពេល​បច្ចុប្បន្ន​នេះ​តើ​តារា​ប្រុស​រូប​នេះ​ធ្លាប់​បាន​ឆ្លង​កាត់​អ្វី​ខ្លះ?​ តើ​មាន​ចំណុច​ពិសេស​អ្វី​ដែល​អាច​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ជា​ច្រើន​ស្រឡាញ់​និង​ចូលចិត្ត​គេ​ខ្លាំង​ដល់​ថ្នាក់​នេះ?​ មក​មើល​ទាំង​អស់​គ្នា​ជា​មួយ​នឹង​ ការពិត​៥​យ៉ាង​របស់​ Cha Eun Woo។

១.​ ប្រវត្តិរូប

Cha Eun Woo កើត​នៅ​ថ្ងៃ​ទី​ ៣០​​ខែ​មីនា​ ឆ្នាំ​១៩៩៧​ កម្ពស់​ ១,៨៣ ទម្ងន់ ៧០គីឡូក្រាម​ ឈាម​ប្រភេទ​ B​។ បញ្ចប់​ការ​សិក្សា​ពី​សកលវិទ្យាល័យ​ Sungkyunkwan University ខាង​សិល្បៈ​សម្ដែង​ និង​ភាពយន្ត។ ក្រៅ​ពី​រូប​សម្បត្តិ​ខាង​ក្រៅ​​ហើយ​នោះ​ Cha Eun Woo ក៏​ជា​សិស្ស​ដែល​រៀន​បាន​ចំណាត់​ថ្នាក់​ល្អ​បំផុត​ក្នុង​សាលា​ផង​ដែរ។ Cha Eun Woo ត្រូវ​បាន​ចាត់​ចូល​ក្នុង​ចំណោម​តារា​ប្រុស​ដែល​មាន​កម្រិត​ IQ ខ្ពស់​ មិន​ថា​ផ្នែក​កីឡា​ តន្ត្រី​ ការ​សិក្សា​ គឺ​គេ​អាច​ធ្វើ​បាន​យ៉ាង​ល្អ។​

២.​ជំហាន​ដំបូង​នៃ​ការ​ចូល​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ

Cha Eun Woo ​បាន​ចូល​រួម​ជា​បេក្ខជន​ប្រកួត​នៅ​ក្នុង​ Project I-Teen របស់​ផលិត​កម្ម​ Fantagio Entertainment ហើយ​ក៏​បាន​ជ្រើសរើស​ឲ្យ​ក្លាយ​ជា​សមាជិក​នៃ​ក្រុម​ចម្រៀង​គុណភាព​ Astro។ ទម្រាំ​តែ​អាច​ក្លាយ​មក​ជា​សមាជិក​នៃ​ក្រុម​ Astro បាន​វា​មិន​មែន​ជា​រឿង​ងាយ​ឡើយ​ព្រោះ​គេ​ត្រូវ​ហាត់​សម​ទាំង​ការ​រាំ​ ច្រៀង​ និង​ រ៉េប​ ។

៣.​ហេតុ​ផល​ដែល​ធ្វើ​ឲ្យ​គេ​ចូល​មក​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ

កាល​នៅ​រៀន​សកលវិទ្យាល័យ​គេ​បាន​លួច​ស្រលាញ់​នារី​ម្នាក់​ ហើយ​នាង​ក៏​ជា​អ្នក​គាំទ្រ​ក្រុម​ចម្រៀង​ល្បី​ឈ្មោះ​ FT Island ផង​ដែរ​។​ នាង​តែង​តែ​និយាយ​ពី​ក្រុម​នេះ​ឲ្យ​គេ​ស្ដាប់​ជា​រឿយៗ​ធ្វើ​ឲ្យ​គេ​ឆ្ងល់​ថា​តើ​ហេតុ​អ្វី​បាន​ជា​មនុស្ស​ជា​ច្រើន​ចាប់​អារម្មណ៍​អ្នក​ចម្រៀង​ខេប៉ុប​ខ្លាំង​ម្ល៉េះ?​ ដោយ​ចង់​ស្វែង​រក​ចម្លើយ​នោះ​ទើប​គេ​ចូល​មក​ប្រឡូក​ក្នុង​វិស័យ​ខេប៉ុប​ ហើយ​មក​ទល់​ពេល​នេះ​គេ​ក៏​បាន​ដឹង​ពី​ចម្លើយ​នោះ​ដោយ​ខ្លួន​ឯង​ហើយ។

៤.រឿង​ភាគ​ដែល​សម្ដែង

គេ​បាន​យក​ឈ្នះ​ភាព​ភ័យ​ខ្លាច​ដោយ​ការ​សាក​ល្បង​មក​ធ្វើ​ជា​អ្នក​សម្ដែង​ក្នុង​រឿង​ដំបូង​មាន​ឈ្មោះ​ថា To be continued ។

​ក្រោយ​មក​នៅ​ក្នុង​ឆ្នាំ​ ២០១៦​ គេ​មាន​ឱកាស​បាន​សម្ដែង​រឿង​ម្ដង​ទៀត​មាន​ឈ្មោះ​ថា My Romantic Thumb Recipe ។​

ក្នុង​ឆ្នាំ​២០១៧​ គេ​ក៏​បាន​សម្ដែង​រឿង​ភាគ​ជា​ផ្លូវ​ការ​នៅ​ដែល​មាន​ឈ្មោះ​ថា​ The Best Hit

និង​បាន​សម្ដែង​រួម​ជា​មួយ​ជា​មួយ​តារា​ស្រី​ល្បី​ឈ្មោះ​ Im Soo Hyang នៅ​ក្នុង​រឿង​ My ID is Gangnam Beauty

ហើយ​រឿង​ដែល​កាន់​តែ​ធ្វើ​ឲ្យ​គេ​ទទួល​បាន​ការ​គាំ​ទ្រ​យ៉ាង​ខ្លាំង​ថែម​ទៀត​នោះ​គឺ​រឿង​ True Beauty ដែល​បាន​ចាក់​ផ្សាយ​នៅ​ក្នុង​ Netflix ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម