រឿង​ចម្លែក​របស់​តារា​និករ​ទាំង​ ១២​

ជា​ទូទៅ​នៅ​ពេល​ដែល​យើង​ធ្វើ​ការ​ទស្សន៍ទាយ​ពី​ជោគ​ជា​តា​រាសី​អ្វី​ដែល​មិន​អាច​ជៀស​បាន​នោះ​គឺ​ការ​ទស្សន៍ទាយ​ពី​រឿង​អនាគត ការងារ​ ការរៀនសូត្រ​​ លុយ​កាក់​ និង​ ស្នេហា។ តើ​អ្នក​មាន​ដឹង​ឬ​ទេ​ថា​ពេល​ខ្លះ​ក៏​នៅ​មាន​រឿង​មួយ​ចំនួន​ដែល​អ្នក​អាច​នឹង​មិន​បាន​ចាប់​អារម្មណ៍​ទាក់​ទង​ជា​មួយ​នឹង​ជោគ​ជាតា​រាសី​របស់​ខ្លួន​ឯង? ថ្ងៃ​នេះ​យើង​នឹង​នាំ​អ្នក​ទៅ​មើល​រឿង​ប្លែកៗ​របស់​បណ្ដា​តារានិករ​ទាំង​១២។ចង់​ដឹង​ថា​មាន​អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​ខ្លះ?​ ឥឡូវ​យើង​ទៅ​មើល​ទាំង​អស់​គ្នា!

១.​ Aquarius ( ១៩​មករា-១៨កុម្ភៈ)

លោក​អ្នក​ជា​មនុស្ស​ដែល​ស្រឡាញ់​សេរីភាព​យ៉ាង​ខ្លាំង​ ក្រៅ​ពី​នេះ​អ្នក​ក៏​មាន​ប្រអប់​ដៃ​ប្រអប់​ជើង​ដែល​ត្រជាក់​ស្ទើរ​តែ​គ្រប់​ពេល។ អ្នក​ជំនាញ​រឿង​ហុងស៊ុយ​បាន​ឲ្យ​ដឹង​ថា​មនុស្ស​​ដែល​កើត​នៅ​ក្នុង​តារានិករ​នេះ​ច្រើន​តែ​មាន​ធាតុ​ទឹក​រត់​នៅ​ក្នុង​រាង​កាយ។ ហេតុ​នេះ​ហើយ​ទើប​អ្នក​ជា​មនុស្ស​ដែល​មាន​រាងកាយ​ត្រជាក់​ និង​ ចូលចិត្ត​រករឿង​ដែល​ប្រថុយ​ប្រថាន​ ឬ​រឿង​ដែល​ក្ដៅ​ក្រហាយ​មក​ធ្វើ​ជា​ញឹក​ញាប់​ នោះ​គឺ​ដើម្បី​បង្ក្រាប​ជាតិ​ទឹក​ដែល​ជា​ធម្មជាតិ​នៃ​ខ្លួន​របស់​អ្នក​នោះ​ហើយ។

២.​Pisces (​ ១៨កុម្ភៈ-២០មីនា)

លោក​អ្នក​គឺ​ជា​មនុស្ស​ដែល​ពោរពេញ​ទៅ​ដោយ​គំនិត​ច្នៃ​ប្រឌិត​ ចូលចិត្ត​ខាង​សិល្បៈ​។ ក្រៅ​ពី​នេះ​លោក​អ្នក​តែង​តែ​មាន​សំណាង​ជា​មួយ​នឹង​លេខ​៧​ ប្រសិន​បើ​រក​នឹក​មិន​ឃើញ​ថា​គួរ​ចាប់​ផ្ដើម​ធ្វើ​អ្វី​មួយ​នៅ​ពេល​ណា​ល្អ?​ សាក​មើល​ទៅ​នាឡិកា​មើល​ បើ​ឃើញ​ម៉ោង​ ៧:០៧​នាទី​ហើយ​នោះ​គួរ​តែ​ចាប់​ផ្ដើម​ធ្វើ​ទៅ​ព្រះ​ជា​ពេល​ល្អ​សម្រាប់​អ្នក។

៣.​Arise (២០មីនា-១៩មេសា)

លោក​អ្នក​គឺ​ជា​មនុស្ស​ដែល​ពោរពេញ​ទៅ​ដោយ​ភាព​ស្វាហាប់​ និង​ក្លាហាន​ លោក​អ្នក​កើត​មក​ដើម្បី​ធ្វើ​អ្នក​ដឹក​នាំ​គេ​។ រឿង​ដែល​ចម្លែក​សម្រាប់​មនុស្ស​ដែល​កើត​ក្នុង​តារា​និករ​នេះ​គឺ​ពួក​គេ​ច្រើន​តែ​មាន​របួស​នៅ​ត្រង់​បរិវេណ​ក្បាល​ ឬ​ក៏​មុខ​។ នេះ​គឺ​មក​ពី​កាល​ពី​ក្មេង​ពួក​គេ​ចូល​ចិត្ត​ធ្វើ​អ្វី​ដែល​ប្រថុយ​ប្រថាន​ ឬ​អាច​ហៅ​បាន​ថា​មិន​ចេះ​នៅ​ស្ងៀម​មួយ​កន្លែង។

៤.​ Taurus ( ១៩មេសា-២០ឧសភា)

លោក​អ្នក​គឺ​ជា​មនុស្ស​ដែល​ស្មោះ​ត្រង់​និង​មាន​ទំនួល​ខុស​ត្រូវ​ខ្ពស់។ ក្រៅ​ពី​ពូកែ​ការងារ​ផ្ទះ​ហើយ​នោះ​លោក​អ្នក​ក៏​ជា​មនុស្ស​ដែល​ពូកែ​រក​លុយ​ថែម​ទៀត​ផង។ មិន​តែ​ប៉ុណ្ណោះ​អ្នក​ក៏​ជា​មនុស្ស​ដែល​គោរព​ពេល​វេលា​ និង​ម៉ត់​ចត់​រឿង​លុយ​កាក់​ថែម​ទៀត​ផង។

៥. Gemini (២០ឧសភា-២០មិថុនា)

លោក​គឺ​ជា​មនុស្ស​ដែល​ឆ្លាត​ហើយ​រៀន​អ្វី​ក៏​ឆាប់​ចេះ​។​ លោក​អ្នក​ជា​មនុស្ស​ពូកែ​ចែក​រំលែក​ និង​និយម​ចូល​ចិត្ត​ការ​ចែក​រំលែក​បទ​ពិសោធន៍​គ្នា​ទៅ​វិញ​ទៅ​មក។ បុគ្គល​ដែល​កើត​ក្នុង​តារានិករ​នេះ​មាន​វាសនា​អាច​នឹង​ទទួល​បាន​ពាន​រង្វាន់​ធំៗ​ប្រសិន​បើ​គេ​ទៅ​ចូល​រួម​ប្រកួត​អ្វី​មួយ។​ អ្វី​ដែល​កាន់​តែ​ប្លែក​ជាង​នេះ​ទៅ​ទៀត​នោះ​គឺ​បុគ្គល​ល្បី​ឈ្មោះ​ដែល​មាន​ទេពកោសល្យ​ភាគ​ច្រើន​សុទ្ធ​តែ​កើត​នៅ​ក្នុង​តារា​និករ​នេះ។

៦.​ Cancer (២០មិថុនា-២២កក្កដា)

លោក​អ្នក​គឺ​ជា​មនុស្ស​ដែល​មាន​ភាព​អត់​ធ្មត់​ខ្ពស់​ មាន​ការ​តស៊ូ​និង​ព្យាយាម​។ ​តែ​កត្តា​នេះ​ក៏​អាច​ធ្វើ​ឲ្យ​មាន​ផល​ប៉ះពាល់​ដល់​សុខភាព​របស់​អ្នក​បាន​ដែរ​ដូច្នេះ​ត្រូវ​ប្រយ័ត្ន។ រឿង​ដែល​ចម្លែក​សម្រាប់​តារា​និករ​នេះ​ភាគ​ច្រើន​ពួក​គេ​នឹង​មាន​ទម្រង់​មុខ​មូល​ដូច​ជា​ព្រះ​ច័ន្ទ​ដែល​នេះ​ជា​​ភាព​ទាក់​ទាញ​មួយ​សម្រាប់​លោក​អ្នក​ដែល​កើត​ក្នុង​តារា​និករ​នេះ។

៧.​ Leo (២២កក្កដា-២២សីហា)

លោក​អ្នក​គឺ​ជា​មនុស្ស​ដែល​មាន​គំនិត​ច្នៃ​ប្រឌិត​ខ្ពស់​ ដូច​នេះ​ប្រសិន​បើ​អ្នក​ទទួល​បាន​ជោគជ័យ​ទៅ​លើ​រឿង​អ្វី​ម្យ៉ាង​នោះ​វា​មិន​មែន​ជា​រឿង​ចម្លែក​ឡើយ។ ប្រសិន​បើ​លោក​អ្នក​ទៅ​ធ្វើ​ការ​ជា​បុគ្គលិក​ផ្នែក​លក់​អាច​នឹង​ធ្វើ​បាន​ល្អ​ជាង​បុគ្គលិក​ដទៃ ដូច្នេះ​សម្រាប់​អ្នក​ដែល​រក​នឹក​មិន​ឃើញ​ថា​គួរ​ធ្វើ​អ្វី​អាច​សាក​ល្បង​បាន។

៨.​ Virgo ( ២២សីហា​-២២កញ្ញា)

លោក​អ្នក​ជា​មនុស្ស​ដែល​មាន​គំនិត​គិត​ត្រិះរិះ​យ៉ាង​ល្អិតល្អន់ ចូល​ចិត្ត​ស្វែង​យល់​ និង​រៀន​អ្វី​ថ្មី​ជានិច្ច។ ភាគ​ច្រើន​អ្នក​ដែល​កើត​ក្នុង​តារា​និករ​នេះ​ច្រើន​តែ​ជា​សិស្ស​ពូកែ​ ព្រោះ​ពួក​គេ​ពូកែ​គិត​ពូកែ​ពិចារណា។

៩.​ Libra (២២កញ្ញា-២៣តុលា)

លោក​អ្នក​គឺ​ជា​មនុស្ស​ដែល​មាន​សន្តាន​ចិត្ត​ល្អ​ ចូល​ចិត្ត​ជួយ​អ្នក​ដទៃ។ អាច​និយាយ​បាន​ថា​មនុស្ស​ដែល​កើត​ក្នុង​តារានិករ​នេះ​គឺ​ជា​មនុស្ស​ដែល​មាន​ចិត្ត​មេត្តា​ធម៌​ក៏​ថា​បាន​។ នុស្ស​ដែល​កើត​នៅ​ក្នុង​តារានិករ​នេះ​ច្រើន​តែ​មាន​មុខ​មាត់​ស្អាត​បាត​ និង​មាន​ស្នាម​ញញឹម​ទាក់​ទាញ។

១០.​ Scorpius ( ២៣តុលា- ២១វិច្ឆិកា)

លោក​អ្នក​គឺ​ជា​មនុស្ស​ដែល​ស្រលាញ់​អ្វី​មួយ​គឺ​ងប់ងុល​និង​លះ​បង់​ឲ្យ​អស់​ពី​ចិត្ត​ មិន​ថា​រឿង​ស្នេហា ​ឬ​ សកម្មភាព​ចាំ​ថ្ងៃ។​ មនុស្ស​ដែល​កើត​ក្នុង​តារា​និករ​នេះ​ភាគ​ច្រើន​តែង​តែ​មាន​រង្វង់​គូទ​ខ្យង​ដែល​កើត​មក​ពី​កូន​សក់​នៅ​ត្រង់​បរិវេណ​ថ្ងាស​របស់​គេ​ផង​ដែរ។

១១.Sagittarius (២១វិច្ឆិកា-២២ធ្នូ)

លោក​អ្នក​គឺ​ជា​មនុស្ស​ដែល​មាន​សន្តាន​ចិត្ត​ល្អ​ហើយ​មាន​មេត្តាធម៌។ មនុស្ស​ដែល​ក្នុង​តារានិករ​នេះ​ភាគ​ច្រើន​មាន​ទម្រង់​មុខ​រាង​ពង​ក្រពើ​មាន​ភាព​ទាក់ទាញ​និង​ស្រស់​ស្អាត។

១២.​ Capricornus ( ២២​ធ្នូ-១៩មករា)

លោក​អ្នក​គឺ​ជា​មនុស្ស​ដែល​មាន​ទំនួល​ខុស​ត្រូវ​ខ្ពស់​ នឹងធឹង ស្វាហាប់​ មាន​របៀប​វិន័យ​ និង​ចាស់​ទុំ។​ តែ​ផ្ទុយ​ពី​នោះ​អ្នក​ក៏​មាន​មុខ​មាត់​ដែល​ក្មេង​ជាង​វ័យ​មើល​ទៅ​មិន​សម​នឹង​អាយុ​របស់​អ្នក​ឡើយ។

យ៉ាងណាក៏ដោយទាំង​នេះ​គ្រាន់​តែ​ជា​ការ​ទំនាយ​របស់​អ្នក​ជំនាញ​ផ្នែក​ហុងស៊ុយ​តែ​ប៉ុណ្ណោះ​ តារានិករ​ខ្លះ​ក៏​មិន​បាន​ដូច​នូវ​អ្វី​ដែល​យើង​បាន​ចែក​រំលែក​ទាំង​អស់​ ដោយ​សារ​បរិបថ​សង្គម​ និង​ការ​រស់​នៅ​ខុស​ពី​គ្នា ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម