ស្រីៗដែលនៅក្នុងតារានិករទាំង ៤ នេះគឺជានារីក្នុងសុបិនរបស់បុរសៗ

ដូចមនុស្សជាច្រើននិយាយថាបុរសជោគជ័យតែងតែមាននារីអស្ចារ្យនៅគាំទ្រនិងជួយគ្នាសម្រេចគោលដៅ។ បែបនេះហើយទើបបុរសៗត្រូវការនារីឆ្នើម មានភាពម្ចាស់ការ​ ចេះយល់ដឹងខុសត្រូវមកធ្វើជាអនាគតភរិយា។ ប៉ុន្តែមនុស្សស្រីក្នុងលោកទាំងអស់សុទ្ធតែមានភាពខ្លាំង និងចំណុចពិសេសរៀងៗខ្លួន។ តើធ្វើយ៉ាងម៉េចបានដឹងថានារីណាខ្លះពូកែ? ថ្ងៃនេះ AMS នឹងចែករំលែកពីចំណុចខ្លាំងរបស់ស្រីៗតាមរយៈតារានិករទាំង ៤ នេះ។

១. តារានិករ Taurus (២០ មេសា ២០ ឧសភា)

ស្រីៗភាគច្រើនដែលនៅក្នុងតារានិករមួយនេះគឺជាមនុស្សស្ដង់ដាដែលមានសមត្ថភាពខ្ពស់ មានម្ចាស់ការ និងមានភាពឯករាជ្យ។ បុគ្គលិកលក្ខណៈដ៏រឹងមាំរបស់នាងនេះហើយទើបជាចំណុចទាក់ទាញខ្លាំងបំផុត។ មានមនុស្សជាច្រើនអាចនឹងយល់ច្រលំថាពួកនាងមានភាពខ្លាំងបែបនេះប្រហែលជាមិនអាចមើលថែគ្រួសារបានល្អនោះទេ។ ផ្ទុយទៅវិញ មនុស្សស្រីដែលនៅក្នុងតារានិករមួយនេះក្នុងការងារនាងគឺជាមេដឹកនាំខ្លាំងមួយរូប ចំណែកក្នុងគ្រួសារវិញនាងគឺជាកូនស្រី កូនប្រសារ ប្រពន្ធ និងម្ដាយឆ្នើមម្នាក់សម្រាប់កូនៗផងដែរ។ បើទោះបីជាសមត្ថភាពការងារនាងខ្លាំងប៉ុណ្ណាក៏ដោយ Taurus តែងតែទុកគ្រួសារនៅលំដាប់ទី ១ ជានិច្ច។ លើសពីនេះទៅទៀត ពួកគេក៏ជាមនុស្សដែលពូកែគ្រប់គ្រងសេដ្ឋកិច្ចគ្រួសារដែរហើយពួកគេក៏មិនបណ្ដោយឱ្យគ្រួសារធ្លាក់ក្នុងភាពក្រីក្រនោះទេ។

២. តារានិករ Aries (២១ មីនា ១៩ មេសា)

Aries គឺជាប្រភេទមនុស្សខ្លាំងហើយពួកគេក៏ជាមនុស្សដែលអាចចូលសង្គមចុះ រួសរាយ និងមានភាពសាទរ។ ប៉ុន្តែពួកនាងមិនមែនជាមនុស្សដែលអនុញ្ញាតឱ្យគេមកធ្វើបាបនិង bully ងាយៗនោះទេ។ នាងតែងតែដឹងពីរបៀបការពារខ្លួន និងរបៀបក្នុងការបង្កើនសមត្ថភាពដើម្បីសម្រេចគោលដៅណាមួយម្ដងមួយជំហានៗ។ ហើយនេះមិនមែនមានន័យថានាងចេះតែដើរទៅមុខដោយមិនខ្វល់ឡើយ តែនាងចេះយល់ស្ថានការណ៍ចេះគិតថាពេលណាគួរដើរទៅមុខ ពេលណាគួរឈប់ និងពេលណាគួរថយក្រោយ។ បើទោះបីជានាងខ្លាំងនិងរឹងមាំប៉ុណ្ណា នាងក៏នៅតែត្រូវការឱ្យមនុស្សដែលនាងស្រឡាញ់យកចិត្តទុកដាក់ ព្រួយបារម្ភ និង take care ដែរ។

៣. តារានិករ Libra (២៣ កញ្ញា ២៣ តុលា)

ក្រោយរៀបអាពាហ៍ពិពាហ៍និងបង្កើតគ្រួសារតូចមួយហើយ Libra អាចនឹងទុកគ្រួសារនៅចំណាត់ថ្នាក់ទីមួយដោយពួកគេចង់ផ្ដោតទៅលើការខិតខំប្រឹងប្រែងទៅលើការថែរក្សា ដើម្បីឱ្យគ្រួសារមួយនេះមានភាពរឹងមាំទាំងទំនាក់ទំនងក្នុងផ្ទះនិងសេដ្ឋកិច្ច។ ប៉ុន្តែបែបនេះមិនមែនមានន័យថានាងព្រមបោះបង់ការងារនិងមហច្ឆិតានាងចោលនោះឡើយ ពោលនាងនៅតែបន្តសម្រេចក្ដីស្រមៃនិងគោលដៅនាងដដែល។ ភាពខ្លាំងរបស់តារានិករមួយនេះក៏មិនខុសពីតារានិករខាងលើទាំងពីរដែរ ហើយពួកគេមិនមែនជាមនុស្សដែលរស់នៅពឹងផ្អែកលើប្ដីទេ។ Libra ថែមទាំងអាចធ្វើជាទីប្រឹក្សានិងជំនួយការដ៏អស្ចារ្យរបស់ស្វាមីទៀតផងដោយនាងតែងតែផ្ដល់យោបល់មានប្រយោជន៍ជាច្រើនដើម្បីទទួលបានសមិទ្ធផលដ៏ល្អ។ បុរសណាដែលមាន​ Libra ធ្វើជាដៃគូនោះជារឿងសំណាងបំផុតក្នុងជីវិតហើយ។

៤. តារានិករ Pisces (១៩ កុម្ភៈ – ២០ មីនា)

ដោយសារតារានិករមួយនេះឆាប់មានភាពរំជើបរំជួល ងាយប៉ះពាល់អារម្មណ៍ដូចនេះភាគច្រើនអាចត្រូវបានគេវាយតម្លៃថាជាមនុស្សខ្សោយ ស្រួលគម្រាមកំហែង ឬ bully ជាដើមហើយមានមនុស្សតិចណាស់ដែលដឹងថាធាតុពិតរបស់ពួកគេគឺខ្លាំងបំផុតគ្រាន់តែពួកគេមិនចង់បង្ហាញវាចេញមកក្រៅតែប៉ុណ្ណោះ។ Pisces ត្រូវបានគេស្គាល់ថាជា «ឈាមអ្នកជំនួញ» ដែលជាសក្ដានុពលក្នុងការបង្កើតទ្រព្យសម្បត្តិ។ ពួកគេនឹងមិនចេញមុខដោយផ្ទាល់ក្នុងការធ្វើវាទេ តែនាងនឹងនៅក្បែរសា្វមីដើម្បីធ្វើជាទីប្រឹក្សានិងដៃស្ដាំរបស់ពួកគាត់ម្ដងមួយជំហានរហូតដល់បានជោគជ័យ។ នារីបែបនេះបើបុរសណាបាននាងជាអនាគតភរិយាហើយ មានន័យថាជាសំណាងពីជាតិមុនហើយ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សិល្បករជាច្រើនពាន់នាក់ចូលរួមកម្មវិធី ពិសាអាហារសាមគ្គី និងបំពាក់គ្រឿងឥស្សរិយយស

នា​ថ្ងៃ​ទី​២៥​ ខែ​ មេសា ​ឆ្នាំ ​២០២៤​ សិល្ប​ករ សិល្ប​ការិនី គ្រប់​ទម្រង់​បាន​អញ្ជើញ​ជា​កិត្តិយស​ចូល​រួម​ក្នុង​កម្មវិធី “ពិសាអាហារសាមគ្គី និងបំពាក់គ្រឿងឥស្សរិយយសជូនលោកគ្រូ អ្នកគ្រូ

សមាជិកក្រុមចម្រៀងនារីល្បីៗ រួមទាំង Girls’ Generation និង Apink ត្រូវដកហូតយកលិខិតឆ្លងដែន និងជាប់នៅឯកោះ បាលី

ក្រុមការងារ និងសមាជិកក្នុងកម្មវិធី “Pick Me Trip” បានកំពុងជាប់គាំងនៅលើ កោះបាលី ប្រទេស ឥណ្ឌូនេស៊ី បន្ទាប់ពីបានចូលទៅថតកម្មវិធីទាំងខុសច្បាប់ ..

មិនធម្មតា! ពូកែទាំងរឿងវិនិយោគ Kim SooHyun ក្ដោបក្ដាប់អចលនទ្រព្យក្នុងដៃរាប់សិបលានដុល្លារ

Kim SooHyun ជាតារាសម្ដែងប្រុសដ៏លេចធ្លោម្នាក់ក្នុងប្រទេសកូរ៉េខាងត្បូង ក្រោយបង្ហាញមុខក្នុងរឿង “Queen Of Tears” ភាពល្បីល្បាញរបស់លោក បានឡើងដល់កម្រិតខ្ពស់បន្ថែមមួយទៀត ដែលធ្វើឲ្យតារាប្រុសក្មេងៗ

Miss Grand ភ្នំពេញ បញ្ចេញទេពកោសល្យជាកញ្ចប់ទាក់ការគាំទ្រ បែរមានអ្នកឱ្យកែចំណុចនេះ

ស្របពេលដែលសមភូមិ Miss Grand Cambodia 2024 កំពុងចាប់ផ្តើមឡើងកម្ដៅស្រឺតៗ កញ្ញា លឹម ចាន់សេរីរ័ត្ន Miss Grand Phnom Penh មិនបន្ធូរដៃឱ្យបេក្ខភាពផ្សេងទៀតឡើយ

ទៅការបងប្រុស វណ្ណដា ត្រូវអ្នក​​ព្រែកពោធិ​ ចោមរោមសុំថតព្រោងព្រាត

តារារ៉េបល្បីឈ្មោះលំដាប់ប្រទេស ម៉ាន់ វណ្ណដា ​ត្រូវ​ហ្វេន​ៗ​​ និង​អ្នកឃុំព្រែក​ពោធិ​ ចោម​រោម​សុំ​ថត​ព្រោង​ព្រាត ​ខណៈ​ចូល​រួម​ពិធី​មង្គល​ការ​បង​ប្រុស​បង្កើត​​ កាល​ថ្ងៃ​​​២៥ ​ខែ ​មេសា ឆ្នាំ ២០២៤

ចំណងស្នេហ៍រឹងមាំរយៈពេល ២៥ ឆ្នាំ របស់តួ យ៉ាងគួ និងសៀវឡុងនី ផ្អែមល្ហែមដូចព្រេងនិទាន

គូស្នេហ៍តារាស្រី Fann Wong និងតារាប្រុស Christopher Lee ត្រូវបានគេចាត់ទុកជា ជាគូស្នេហ៍ផ្អែមល្ហែម និងគម្រូមួយក្នុងពិភពសិល្បៈរបស់ប្រទេសសឹង្ហបុរី។ មិនត្រឹមតែមានទេពកោសល្យ និងជំនាញរៀងៗ ខ្លួន ថែមទាំងមានសម្រស់ស្រស់ស្អាត សង្ហា ស័កិ្ដសម គ្នាយ៉ាងខ្លាំង។ ជាពិសេស អ្នកទាំងពីរបានរៀបការបង្កើតគ្រួសារ ព្រមទាំងរក្សាចំណងស្នេហាអស់រយៈពេលជាង ២៥ ឆ្នាំមកហើយ។

ច្បាស់ៗពីគោលបំណងនៃការចូលរួមប្រកួត Miss Grand Cambodia 2024 របស់ រី ស្រីនេត

ដូចប្រិយមិត្តបានជ្រាបស្រាប់ហើយថា កញ្ញា រី ស្រីនេត ហៅ រី លីណា បានសម្រេចចិត្តដាក់ពាក្យប្រកួតប្រជែងកម្មវិធី Miss Grand Cambodia 2024 ដោយនាងត្រូវបានជ្រើសតាំងជា ...

ខ្លោចចិត្ដ! អតីតសមាជិកក្រុម Super Junior ទទូចចង់ជួបអ្នកគាំទ្ររហូតសុខចិត្ដឡើងច្រៀងមិនយកប្រាក់

ថ្មីៗ នេះ អតីតសមាជិកក្រុម Super Junior គឺតារាប្រុស Sungmin បានធ្វើការ live និយាយជជែកកម្សាន្ដជាមួយអ្នកគាំទ្រលើបណ្ដាញសង្គមយូធូបរប

ពូឃ្លាំង តារាចាស់វស្សាកំពូលកូរ ចូលទៅកូរដល់ក្នុងឡានអ្នកឈ្នះរបស់គ្រុឌ

រំភើបអស់ស្ទះ! ឡូយហ្ម៎ង បងប្រុស ឌុល សំបូរ រស់នៅភ្នំពេញ ឈ្នះរង្វាន់ឡានដ៏ថ្មីសន្លាងពីស្រាបៀរ គ្រុឌ ថែមទាំងបានជិះឡានថ្មីដើរលេងយ៉ាងសប្បាយរីករាយ