ជោគជ័យលំដាប់ពិភពលោក! Stray Kids ជាប់លេខ ២ ក្នុងបញ្ជីសិល្បករលក់ចម្រៀងដាច់បំផុត​ឆ្នាំ២០២៥ ជាក្រុម K-pop តែមួយគត់ក្នុងចំណោម Top 10

ក្រុមចម្រៀងខេប៉ុប Stray Kids បានជាប់ចំណាត់ថ្នាក់លេខ ២ លើតារាង Global Artist Chart ដែលបង្ហាញពីសិល្បករលក់ចម្រៀងដាច់បំផុតលើពិភពលោកឆ្នាំ ២០២៥ របស់សហព័ន្ធអន្តរជាតិនៃឧស្សាហកម្មថតសំឡេង IFPI ដោយនៅពីក្រោយកំពូលតារាចម្រៀងប៉ុប Taylor Swift តែម្នាក់ប៉ុណ្ណោះ។ ក្រុមចម្រៀងដែលមានសមាជិក ៨នាក់រួមមាន Bang Chan, Lee Know, Changbin, Hyunjin, Han, Felix, Seungmin, I.N. គឺជាសិល្បករ K-pop តែមួយគត់ដែលជាប់ក្នុងចំណោមសិល្បករកំពូលទាំង ១០ ក្នុងបញ្ជីនេះ។

ផលិតកម្ម JYP Entertainment បានឱ្យដឹងនៅថ្ងៃទី ១៩ ខែកុម្ភៈនេះថា ក្រុម Stray Kids បានដណ្តើមតំណែងលេខ ២ លើតារាង Global Artist Chart ឆ្នាំ ២០២៥។ IFPI ដែលតំណាងឱ្យក្រុមហ៊ុនថតសំឡេងជាង ៨០០០ នៅទូទាំងពិភពលោក តែងធ្វើការចាត់ចំណាត់ថ្នាក់តារាងមួយនេះជារៀងរាល់ឆ្នាំ ដោយផ្អែកលើការលក់អាល់ប៊ុមស៊ីឌី (Physical album) ការទាញយក (Digital downloads) និងទិន្នន័យនៃការស្តាប់តាមអនឡាញ (Streaming) ដែលចេញផ្សាយទូទាំងពិភពលោក។

ក្រុម Stray Kids បានចូលក្នុងតារាង Global Artist Chart ជាលើកដំបូងនៅឆ្នាំ ២០២២ ក្នុងចំណាត់ថ្នាក់លេខ ៧ ហើយពេលនេះពួកគេបានជាប់ក្នុង Top 10 រយៈពេល ៤ ឆ្នាំជាប់ៗគ្នា ដោយសម្រេចបានចំណាត់ថ្នាក់ខ្ពស់បំផុតរហូតមកដល់បច្ចុប្បន្ន។

នៅលើតារាងនេះ ក្រុម Stray Kids បានឈរឈ្មោះក្បែរតារាប៉ុបល្បីៗ រួមមាន Taylor Swift, Drake, The Weeknd, និង Bad Bunny ដែលបញ្ជាក់ថាពួកគេជាសិល្បករ K-pop តែមួយគត់ក្នុងចំណោម Top 10 និងបង្ហាញឱ្យឃើញពីឥទ្ធិពលជាសកលរបស់ពួកគេ។

បន្ទាប់ពី Stray Kids ក្រុមចម្រៀងកូរ៉េមួយទៀតដែលបានជាប់ក្នុងបញ្ជីឆ្នាំចុងក្រោយនេះគឺ Seventeen ដែលស្ថិតនៅចំណាត់ថ្នាក់លេខ ១៤។ តារាចម្រៀងអាមេរិក Taylor Swift បានដណ្តើមតំណែងលេខ ១ ជាលើកទី ៦ ដោយអាចរក្សាតំណែងកំពូលនេះរយៈពេល ៤ ឆ្នាំជាប់ៗគ្នា ចាប់តាំងពីឆ្នាំ ២០២២ មក។

ក្រុមចម្រៀង Stray Kids នឹងបន្តសន្ទុះជាសកលរបស់ពួកគេក្នុងនាមជាតារាឯក (Headliners) នៃមហោស្រពតន្ត្រីធំៗជាច្រើននៅឆ្នាំនេះ។ ជាក់ស្ដែង ពួកគេនឹងសម្តែងនៅមហោស្រពតន្ត្រី The Governors Ball ក្នុងទីក្រុងញូវយ៉ក នៅថ្ងៃទី ៦ ខែមិថុនា និងកម្មវិធី Rock in Rio នៅប្រទេសប្រេស៊ីល នៅថ្ងៃទី ១១ ខែកញ្ញា តាមម៉ោងក្នុងស្រុក ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ពលរដ្ឋគំរូ! ឪពុកនិងកូនប្រុសប្រទះឃើញបដិមាបុរាណកប់ដីក្បែរផ្ទះ រាយការណ៍ជូនអាជ្ញាធរភ្លាមៗ

កូន​ខ្មែរ​ថែ​រក្សា​សម្បត្តិ​ដូន​តា ឪពុក​និង​កូន​ប្រុស​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អ្នក​សៀមរាប​បាន​ប្រទះ​ឃើញ​រូប​បដិមា​មួយ​អង្គ​ដែល​កប់​ដី​ក្បែរ​ផ្ទះ​របស់​ខ្លួ

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ



Leave a Reply

Your email address will not be published.Required fields are marked *