Danielle ត្រូវបានដកចេញទាំងស្រុងពីគ្រប់បណ្ដាញសង្គមរបស់ NewJeans និង Spotify

ការបែកបាក់រវាងក្រុម NewJeans និងអតីតសមាជិក Danielle នៅពេលនេះហាក់ដូចជាឈានដល់ដំណាក់កាលចុងក្រោយហើយ ខណៈដែលផលិតកម្មរបស់ក្រុមនេះបានចាប់ផ្ដើមដកនាងចេញពីបណ្ដាញផ្លូវការនានា។

អ្នកគាំទ្របានកត់សម្គាល់ឃើញការធ្វើបច្ចុប្បន្នភាពនៅលើបណ្ដាញសង្គមរបស់ NewJeans កាលពីថ្ងៃទី ២ ខែកុម្ភៈ រួមមានលើ X (អតីត Twitter), Facebook និង YouTube ដោយរូបភាព Banner ដែលធ្លាប់មានសមាជិកទាំង ៥ នាក់ ត្រូវបានជំនួសដោយឡូហ្គោរបស់ក្រុម ឬរូបភាពដំបងពន្លឺ (Light stick) ផ្លូវការរបស់ពួកគេវិញ។

ការផ្លាស់ប្តូរនេះក៏បានឈានដល់កម្មវិធីស្ដាប់តន្ត្រីផងដែរ។ នៅលើ Spotify ផ្នែក “About” (អំពីក្រុម) របស់ NewJeans ត្រូវបានធ្វើបច្ចុប្បន្នភាព ដោយឈ្មោះសមាជិកម្នាក់ៗត្រូវបានដកចេញ ហើយឈ្មោះរបស់ផលិតករ Min Hee Jin ក៏ត្រូវបានលុបចេញពីការណែនាំសិល្បករផងដែរ។

អ្នកគាំទ្រ និងអ្នកសង្កេតការណ៍ក្នុងឧស្សាហកម្មកម្សាន្ត មើលឃើញថាការធ្វើបច្ចុប្បន្នភាពទាំងនេះ គឺជាជំហានដ៏ច្បាស់លាស់មួយឆ្ពោះទៅរកការរៀបចំម៉ាកសញ្ញាជាថ្មី (Rebranding) របស់ NewJeans ជាក្រុមដែលមានសមាជិក ៤ នាក់។ សកម្មភាពទាំងនេះកើតឡើងបន្ទាប់ពីក្រុមហ៊ុនហ្គេមបុត្រសម្ព័ន្ធរបស់ HYBE គឺ DRIMAGE បានដកតួអង្គរបស់ Danielle និងរបស់របរពាក់ព័ន្ធនឹងនាងចេញពីហ្គេមទូរស័ព្ទ Rhythm Hive។

ការវិវត្តទាំងនេះដែរកើតឡើងបន្ទាប់ពីមានការប្រយុទ្ធតាមផ្លូវច្បាប់ដ៏ស្មុគស្មាញ។ ទោះបីជាថ្មីៗនេះ ADOR បានឈ្នះក្តីក្នុងសវនាការលើកដំបូងជុំវិញកិច្ចសន្យារបស់ក្រុមនេះក៏ដោយ ប៉ុន្តែជម្លោះផ្ទៃក្នុងចុងក្រោយនេះបាននាំឱ្យមានការចាកចេញរបស់ Danielle។

កាលពីខែធ្នូឆ្នាំមុន ADOR បានបញ្ជាក់ថា សមាជិក Haerin, Hyein និង Hanni នឹងនៅបន្តជាមួយផលិតកម្មដដែល។ ការពិភាក្សាទាក់ទងនឹងមេក្រុម (Leader) គឺ Minji ត្រូវបានគេរាយការណ៍ថាកំពុងបន្ត។ ទន្ទឹមនឹងនេះ Danielle ត្រូវបានគេជូនដំណឹងថា កិច្ចសន្យាផ្តាច់មុខរបស់នាងត្រូវបានបញ្ចប់ ហើយនាងត្រូវបានដកចេញពីក្រុម។

បន្ទាប់មក ADOR បានដាក់ពាក្យបណ្ដឹងប្រឆាំងនឹង Danielle ដោយទាមទារប្រាក់ពិន័យ និងសំណងខូចខាតប្រមាណ ៤៣.១ ពាន់លានវ៉ុន (៣១.៥ លានដុល្លារ) សម្រាប់ការរំលោភលើកិច្ចសន្យា។

Danielle បានតតាំងវិញ ដោយជួលមេធាវីមកពីក្រុមហ៊ុន SHIN & KIM LLC ដែលជាក្រុមហ៊ុនច្បាប់ដូចគ្នាដែលកំពុងការពារក្ដីឱ្យ Cha Eun Woo ក្នុងករណីពន្ធដាររបស់លោក។ នាងក៏បានបង្កើតគណនីផ្ទាល់ខ្លួននៅលើ Instagram និងបណ្ដាញសង្គមចិន Xiaohongshu ដើម្បីទាក់ទងដោយផ្ទាល់ជាមួយអ្នកគាំទ្រ។

នៅក្នុងការ Live មួយនាពេលថ្មីៗនេះ Danielle បាននិយាយទាំងអារម្មណ៍ក្ដុកក្ដួលអំពីការចាកចេញរបស់នាង ដោយនិយាយថានាងបានតស៊ូដល់ទីបញ្ចប់ដើម្បីនៅជាមួយសមាជិកដទៃទៀត។ នាងបានទទួលស្គាល់ថាមានខណៈពេលខ្លះដែលមានការព្រួយបារម្ភ និងភ័យខ្លាច ប៉ុន្តែនាងបានបញ្ជាក់យ៉ាងច្បាស់ពីការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការស្វែងរកចំណុចល្អៗនៅក្នុងបញ្ហាប្រឈមទាំងនោះ។

នាងនៅតែមានសង្ឃឹមចំពោះអនាគត ដោយបានរៀបរាប់ថាគ្រាលំបាកៗមិនមែនជារឿងដែលមិនអាចទៅរួចនោះទេ ប៉ុន្តែវាគ្រាន់តែជាស្ថានភាពដែលត្រូវការពេលវេលាបន្ថែមបន្តិចបន្តួចប៉ុណ្ណោះ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម

មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល

អាជីវករលក់ផលិតផលក្រុមហ៊ុន វឌ្ឍនៈ សប្បាយចិត្តដែលក្រុមហ៊ុនមានទំនួលខុសត្រូវដោះស្រាយ​ទូទាត់ស្តុក​ផលិតផលរង្វាន់

អាជីវករលក់ភេសជ្ជៈ និងស្រាបៀរ សម្តែងភាពរីករាយ ពោរពេញដោយស្នាមញញឹមដែលក្រុមហ៊ុន វឌ្ឍនៈ​ ចុះ​ដោះ​ស្រាយ និងទូទាត់តម្លៃផលិតផលមានរង្វាន់ទៅជា

ក្រៅពីប្រតិមា គ្រឿងអលង្ការច្រើនអនេក ក៏ត្រូវបានវិលត្រឡប់មកមាតុប្រទេសវិញជាបន្តបន្ទាប់

គ្រឿង​អលង្ការមាស​ខ្មែរ​ដែល​ជា​សម្បត្តិ​ដូនតា​ខ្មែរ បាន​បន្សល់​ទុក និង​បាន​ធ្លាក់​ទៅ​ដល់​ដៃ​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប និង​អាមេរិក​ជាដើម។ ទោះជា​យ៉ាង​ណា​ក្រោម​ការ​ជ្រោ

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក



Leave a Reply

Your email address will not be published.Required fields are marked *