BTS គ្រោងបន្តក្រុមដល់អាយុ ៦០ឆ្នាំ មិនទៅចោល ARMY ងាយៗ

បើទោះបីជា​ RM និយាយថា លោកធ្លាប់មានគំនិតចង់បំបែកក្រុមជាច្រើនដង តែក្នុងកិច្ចសម្ភាសន៍ថ្មីជាមួយនឹងទស្សនាវដ្ដី GQ ដែលត្រៀមចេញផ្សាយក្នុងខែមីនា ខាងមុខ BTS បង្ហាញគោលបំណង ចង់រួមក្រុមរហូតដល់អាយុ ៦០ឆ្នាំ។

BTS ទើបតែបានបង្ហាញខ្លួននៅលើគម្របទស្សនាវដ្តី GQ ជួបជុំគ្នាពេញមួយក្រុមជាលើកដំបូង បន្ទាប់ពីបានសម្រាកពីការងារក្រុមអស់រយៈពេលជាច្រើនឆ្នាំ ដើម្បីបំពេញកាតព្វកិច្ចយោធា​យោធា និងធ្វើការងារទោលរៀងៗខ្លួន។

ក្នុងឱកាសនេះ បុរសទាំង ៧ បានបើកចិត្តនិយាយអំពីការដោះស្រាយសម្ពាធក្នុងការងារ ជាពិសេសការត្រលប់មកវិញជាមួយបទចម្រៀងថ្មីក្នុងអាល់ប៊ុម “ARIRANG” រួមទាំងការប្រគំតន្ត្រីទេសចរណ៍ដែលនឹងឈានចូលមកដល់ក្នុងពេលឆាប់ៗនេះ។

ទោះបីជា BTS ត្រូវប្រឈមមុខនឹងសម្ពាធ និងការព្រួយបារម្ភយ៉ាងណាក៏ដោយ ប៉ុន្តែសមាជិកម្នាក់ៗបានបញ្ជាក់យ៉ាងច្បាស់ថា BTS ចង់បន្តធ្វើការងារក្រុមជាមួយគ្នាជារៀងរហូត ហើយចង់ឡើងលើឆាកដើម្បីបង្ហាញស្នាដៃចម្រៀងថ្មីៗជូនអ្នកគាំទ្រ ARMY នៅជុំវិញពិភពលោកឱ្យបានយូរអង្វែងបំផុត។

ជាក់ស្ដែង SUGA បាននិយាយថា៖ “ប្រសិនបើពួកយើងបន្តធ្វើបែបនេះទៅមុខទៀត ប្រហែលជាពួកយើងអាចរាំជាមួយគ្នាបានរហូតដល់អាយុ ៦០ ឆ្នាំឯណោះ។ ដរាបណាពួកយើងនៅតែចង់ធ្វើវា ខ្ញុំគិតថាទោះបីជាពួកយើងអាយុ ៥០ ឬ ៦០ ឆ្នាំ ក៏ពួកយើងនៅតែអាចជាក្រុមតែមួយបានជានិច្ច។ ទោះបីជាជង្គង់របស់ពួកយើងប្រហែលជាត្រូវធ្វើការធ្ងន់បន្តិច ប៉ុន្តែខ្ញុំជឿថាពួកយើងអាចធ្វើបាន”។

សូមរំឭកឱ្យដឹងថា កាលពីចុងឆ្នាំមុន RM ធ្លាប់បានទម្លាយក្នុងអំឡុងពេល Live ជាមួយអ្នកគាំទ្រថា តាមពិតលោកមានការព្រួយបារម្ភអំពីការរក្សានូវភាពជោគជ័យ និងកេរ្តិ៍ឈ្មោះរបស់ BTS ឱ្យនៅដដែលដូចកាលពីមុនពេលចូលបម្រើកងទ័ព។ ខណៈមេក្រុមរូបនេះ ក៏បានទម្លាយថា ខ្លួនធ្លាប់គិតថា តើវានឹងប្រសើរជាងទេ ប្រសិនបើពួកលោកបំបែកក្រុម ឬសម្រាកការងាររយៈពេលវែងតែម្តង?

ផ្ទុយគ្នាវិញ នៅក្នុងការសម្ភាសន៍លើកនេះ កូនក្រុមទាំង ៦នាក់បានឱ្យដឹងថា នោះគ្រាន់តែជារបៀបបង្ហាញក្តីស្រឡាញ់របស់ RM ប៉ុណ្ណោះ ព្រោះលោកគឺជាមេក្រុមដែលលះបង់ដើម្បីក្រុម និងមានសម្ពាធខ្លាំងជាងអ្នកដទៃរហូតមក។

Jimin បាននិយាយថា៖“ខ្ញុំគិតថានោះគឺជាវិធីបង្ហាញក្តីស្រឡាញ់របស់ RM ចំពោះ ARMY ក្នុងទម្រង់មួយផ្សេងទៀត។ នេះបង្ហាញឱ្យឃើញយ៉ាងច្បាស់ថា លោកបានដាក់ចិត្តដាក់កាយខ្លាំងប៉ុណ្ណាសម្រាប់ក្រុម និង ARMY។ ការដែលលោកហ៊ានបង្ហាញភាពទន់ជ្រាយ និងនិយាយរឿងបែបនោះចេញមក វាពិតជាបង្ហាញពីអត្តសញ្ញាណរបស់ RM ខ្លាំងណាស់”។

V ក៏បានបន្ថែមទៀតថា៖ “RM ប្រៀបដូចជាអត្តសញ្ញាណនៃក្រុមរបស់ពួកយើង។ លោកគឺជាមេក្រុមដ៏សំខាន់។ ដូច្នេះលោកប្រហែលជាត្រូវទទួលសម្ពាធខ្លាំងជាងពួកយើងទាំងអស់គ្នា។ ជាធម្មតា ខ្ញុំមិនសូវជាមានសម្ពាធអ្វីខ្លាំងនោះទេ ប៉ុន្តែសម្រាប់ RM វិញ លោកមានសម្ពាធខ្លាំងណាស់។”

គួរឱ្យដឹងផងដែរថា BTS មានគម្រោងបញ្ចេញអាល់ប៊ុមថ្មីដែលមានឈ្មោះថា “ARIRANG” នៅថ្ងៃទី ២០ ខែមីនា ខាងមុខនេះ។ មុននឹងទៅជួប ARMY នៅជុំវិញពិភពលោកតាមរយៈការប្រគំតន្ត្រីទេសចរណ៍ក្រោមឈ្មោះតែមួយ ដោយចាប់ផ្តើមពីប្រទេសកូរ៉េខាងត្បូងនៅថ្ងៃទី៩ ខែមេសា មុននឹងបន្តទៅតាមបណ្តាទីក្រុងផ្សេងៗជុំវិញពិភពលោកមិនថា អាស៊ី អឺរ៉ុប និងសហរដ្ឋអាមេរិក ដោយមានគម្រោងបញ្ចប់នៅក្នុងខែមីនា ឆ្នាំ២០២៧៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ពលរដ្ឋគំរូ! ឪពុកនិងកូនប្រុសប្រទះឃើញបដិមាបុរាណកប់ដីក្បែរផ្ទះ រាយការណ៍ជូនអាជ្ញាធរភ្លាមៗ

កូន​ខ្មែរ​ថែ​រក្សា​សម្បត្តិ​ដូន​តា ឪពុក​និង​កូន​ប្រុស​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អ្នក​សៀមរាប​បាន​ប្រទះ​ឃើញ​រូប​បដិមា​មួយ​អង្គ​ដែល​កប់​ដី​ក្បែរ​ផ្ទះ​របស់​ខ្លួ

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ



Leave a Reply

Your email address will not be published.Required fields are marked *