ម៉ាកយីហោកូនខ្មែរ ALmée Couture ឆ្នាំ ២០២៦ នេះបាននាំយកឈុតសម្លៀកបំពាក់ដ៏ប្រណីតទៅចូលរួមព្រឹត្តិការណ៍ New York Fashion Week ម្ដងទៀតហើយ ដោយយកម៉ូដែលខ្មែរមួយចំនួន ដើម្បីដើរបង្ហាញម៉ូដនៅលើទឹកដីអាមេរិក។

កាលពីរាត្រីថ្ងៃ ១២ ខែកញ្ញា ឆ្នាំ ២០២៦ ALmée Couture បានបង្ហាញនូវបណ្តុំម៉ូដសម្លៀកបំពាក់ថ្មីបំផុតរបស់ខ្លួននៅលើឆាកបង្ហាញម៉ូដ ក្នុងព្រឹត្តិការណ៍ New York Fashion Week 2026 ដែលធ្វើឡើង Angel Orensanz Center។
បណ្តុំម៉ូដសម្លៀកបំពាក់រដូវកាលនិទាឃរដូវ/រដូវក្តៅ (S/S) ឆ្នាំ ២០២៧ របស់ ALmée Couture ក្នុងនោះមានម៉ូដែលខ្មែរ ២ រូប ទៅពីប្រទេសកម្ពុជា គឺ Destiny Seymour និង Mélia Constantin ដែលសុទ្ធសឹងជាកូនកាត់បរទេស ដោយមានសមត្ថភាព សម្រស់ ចំណេះជំនាញទាំងព្រម សមជាមួយការងារជាម៉ូដែលសម្រាប់ឈុតដ៏តម្លៃនោះ។

ប្រេន ALmée Couture បាននាំយកឈុតសម្លៀកបំពាក់ដ៏អស្ចារ្យជាច្រើននោះ ទទួលបានការកោតសរសើរពីសំណាក់អ្នកចូលរួមទស្សនា ពិសេសអ្នកពាក់ព័ន្ធក្នុងវិស័យម៉ូដជុំវិញពិភពលោក៕
សម្រាប់តារាបង្ហាញម៉ូដកូនកាត់ខ្មែរ-បារាំង មាលា នៅតែទទួលបានការទុកចិត្តពីម្ចាស់ប្រេន ALmée Couture ដោយឆ្នាំមុន York Fashion Week នាងក៏ជាតារាបង្ហាញម៉ូដនោះទីនោះ ហើយឆ្នាំនេះ កញ្ញា ជាអ្នកដើរបើកឆាកការបង្ហាញម៉ូដនៃប្រេនកូនខ្មែរលើទឹកដីអាមេរិក។
គួរបញ្ជាក់ថា ALmée Couture មិនត្រឹមតែនាំយកសម្លៀកបំពាក់ខ្មែរ តែគ្រឿងតុបតែងក៏ដែលមានគំនិតច្នៃប្រតិដ្ឋ និងបញ្ចូលក្បាច់ខ្មែរផងដែរ៕








រូបភាព៖ ALmée Couture, Mélia Constantin និង Destiny Seymour























































Account
Security
Favourite Content