មក​ស្គាល់​ប្រទេស​ទាំង ១០ ដែល​ផឹក​ស្រា​ច្រើន​បំផុត​នៅ​អាស៊ី​ រួម​មាន​កម្ពុជា​ផង​ដែរ

វប្បធម៌​ទទួល​ទាន​ស្រាបៀ​កំពុង​មាន​សន្ទុះ​កើន​ឡើង​ខ្លាំង​មែន​ទែន​ក្នុង​ប្រទេស​មួយ​ចំនួន​ ជា​ពិសេស​តំបន់​អាស៊ី​អាគ្នេយ៍។ បើ​យោង​ទៅ​តាម​របាយការណ៍​ចុង​ក្រោយ​របស់​អង្គការ​សុខភាព​ពិភព​លោក​ក្នុង​ឆ្នាំ ២០១៥ បាន​បង្ហាញ​ថា​ប្រទេស​កូរ៉េ​ជា​ប្រទេស​ដែល​ផឹក​ស្រា​ច្រើន​ជាង​គេ​បំផុត​ក្នុង​ទ្វីប​អាស៊ី ខណៈ​វៀតណាម​ឈរ​នៅ​លេខ​រៀង​ទី២ និង​ថៃ​ឈរ​លំដាប់​ទី៣។

តាម​ទិន្នន័យ​សង្កេត​សុខភាព​សកល​របស់​អង្គការ​សុខភាព​ពិភព​លោក​បាន​បង្ហាញ​ថា​ជនជាតិ​កូរ៉េ​ដែល​មាន​អាយុ​ចាប់​ពី​ ១៥ឆ្នាំ​ជា​មធ្យម​ផឹក​ស្រា​ចំនួន ១០.៩ លីត្រ​ក្នុង​មួយ​ឆ្នាំ​។ ឯ​វៀតណាម​ដែល​ឈរ​នៅ​លំដាប់​ទី២ មាន​ប្រជាជន​ផឹក​ស្រា​ជា​មធ្យម ៨.៧ លីត្រ​ក្នុង​មួយ​ឆ្នាំ​ ខណៈ​ថៃ​តាម​ប្រកៀក​ប្រកិត​នឹង​វៀតណាម​មាន​ទម្លាប់​ផឹក​ស្រា ៨.៣លីត្រ​ក្នុង​មួយ​ឆ្នាំ។

សម្រាប់​ចំណាត់​ថ្នាក់​លេខ​៤ គឺ​ប្រទេស​ម៉ុងហ្គោលី​ជា​មធ្យម​ផឹក​ស្រា​ ៨.៣​ លីត្រ​ក្នុង​មួយ​ឆ្នាំ និង​ចំណាត់​ថ្នាក់​ទី៥ គឺ​ប្រទេស​ចិន​មាន​ទម្លាប់​ផឹក​ស្រា​ជា​មធ្យម ៧.៦លីត្រ​ក្នុង​មួយ​ឆ្នាំ។ យ៉ាង​ណា​​ប្រទេស​ដែល​ជា​ទី​ផ្សារ​ស្រាបៀ​ដ៏​ចំណាស់​២ គឺ​ជប៉ុន និង​សិង្ហបុរី​ក៏​បាន​បង្ក​ឲ្យ​មាន​ភ្ញាក់​ផ្អើល​ផង​ដែរ​ដែល​មាន​អត្រា​ទទួល​ទាន​ស្រា​ធ្លាក់​ចុះ។ សម្រាប់​សិង្ហបុរី​​អត្រា​ទទួល​ទាន​ស្រា​មាន​ការ​ថយ​ចុះ​គឺ​ដោយ​សារ​មាន​ការ​រឹតត្បិត​ខ្លាំង​ក្នុង​ការ​ផឹក​ស្រា​ដែល​ធ្វើ​ឲ្យ​​ប្រទេស​មួយ​នេះ​ធ្លាក់​​ចំណាត់​ថ្នាក់​ដល់​ទី​១១​។

សម្រាប់​ជប៉ុន​វិញ​បើ​ទោះ​បី​ជា​អត្រា​ទទួល​ទាន​ស្រា​មាន​ការ​ថយ​ចុះ​ក៏​ប្រទេស​មួយ​នេះ​ស្ថិត​នៅ​លេខ​រៀង​ទី៦ ​ស្មើ​ជា​មួយ​នឹង​ឡាវ​ដែល​ប្រជាជន​ប្រទេស​ទាំង​ ២​នេះ​មាន​អត្រា​ផឹកស្រា​ជា​មធ្យម ៧.៥លីត្រ​ក្នុង​មួយ​ឆ្នាំ។

មក​ដល់​ចំណាត់​ថ្នាក់​ទី៧​នោះ​គឺ​កម្ពុជា​ ដែល​បាន​ជាប់​ឈ្មោះ​ជា​ប្រទេស​ដែល​មាន​សន្ទុះ​នៃ​ទម្លាប់​ផឹក​ស្រា​កើន​ឡើង​ខ្លាំង​ដែល​ជា​មធ្យម​ប្រជាជន​កម្ពុជា​ផឹក​ស្រា ៦.១លីត្រ​ក្នុង​មួយ​ឆ្នាំ។

ឯ​ចំណាត់​ទី៨ គឺ​ហ្វីលីពីន​ដែល​ជា​ប្រទេស​កំពុង​មាន​សន្ទុះ​នៃ​ការ​ទទួល​ទាន​ស្រា​កើន​ឡើង​ខ្លាំង​ដូច​គ្នា​ដែល​អត្រា​ផឹក​ស្រា​ជា​មធ្យម​របស់​ប្រទេស​មួយ​នេះ​គឺ​ ៥.៦លីត្រ​ក្នុង​មួយ​ឆ្នាំ។

សម្រាប់​ចំណាត់​ថ្នាក់​ទី ៩ និង​ទី១០ បាន​ទៅ​លើ​ប្រទេស​ឥណ្ឌា​ និង​នេប៉ាល់​ដែល​ប្រជា​ជន​ប្រទេស​ទាំង​ពីរ​នេះ​ផឹក​ស្រា​ជា​មធ្យម ៤.៦ និង ៤.៧លីត្រ​ក្នុង​មួយ​ឆ្នាំ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ

សែលកាត​បង្វែរ​ប្រាក់​ចំណេញ​ពីអតិថិជន មកជួយទ្រទ្រង់សមាគមសិល្បករខ្មែរ ដោយឆ្នាំទី៣នេះឧបត្ថម្ភ ៤០០ លានរៀល

ក្រុមហ៊ុនសែលកាត ដែល​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ឌីជីថល និង​សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ប្រគល់ និង​ទទួល​ថវិកា​ទ្រទ្រង់​សម្រាប់​​ឆ្នាំ​ទី ៣ មានចំនួន