ដើម្បី​សិរីសួស្ដី​ថ្ងៃ​ចូល​ឆ្នាំថ្មី​ គ្រឿងរណ្ដាប់​ទទួល​ទេវតា​ប៉ុន្មាន​មុខ​នេះ​មិន​អាច​ខ្វះ​បាន

នៅ​សល់​តែ​មួយ​ថ្ងៃ​ទៀត​ប៉ុណ្ណោះ​ថ្ងៃ​ចូល​ឆ្នាំ​ប្រពៃណី​ខ្មែរ​ក៏​បាន​ឈាន​មក​ដល់​ ហើយ​នេះ​គឺ​ជា​ពេល​វេលា​មួយ​ដែល​ប្រជាពលរដ្ឋ​ខ្មែរ​កំពុង​តែ​មមាញឹក​ស្វះស្វែង​រក​គ្រឿង​រណ្ដាប់ផ្សេង​ៗ ​ដើម្បី​រៀបចំ​ទទួល​ទេវតា​ឆ្នាំ​ថ្មី​ដែល​នឹង​យាង​មក​គ្រប់គ្រង​ជម្ពូ​ទ្វីប​ក្នុង​ពេល​ខាង​មុខ​នេះ។ ខាងក្រោម​នេះ​គឺ​ជា​រណ្ដាប់​ទទួល​ទេវតា​មួយ​ចំនួន​ដែល​បងប្អូន​ខ្មែរ​មិន​គួរ​ខ្វះ និង​គួរ​តែ​រៀប​ចំ​តម្កល់​ថ្វាយ​ដើម្បី​បាន​សេចក្ដី​សុខ​ចម្រើន​ពេញ​មួយ​ឆ្នាំ៖

– បាយសី

  • ស្លាធម៌
  • ស្លាជម
  • ទៀន​ធូប
  • ផ្កា​ស្រស់
  • ផ្លែឈើ​
  • និង​ភេសជ្ជៈ

ចំពោះ​រណ្ដាប់​ទាំង​ប៉ុន្មាន​មុខ​ខាង​លើ​នេះ ការ​រៀប​ចំ​ និង​ការ​តុប​តែង​របស់​ប្រជាពលរដ្ឋ​ខ្មែរ​មាន​លក្ខណៈ​ខុស​ៗ​ពី​គ្នា​ទៅ​តាម​តំបន់ ​និង​ចំណង់​ចំណូល​ចិត្ត​រៀង​ៗ​ខ្លួន។ យ៉ាងណាមិញ​តាំង​ពី​បុរាណកាល​មក​ខ្មែរ​យើង​ជឿ​ថា​ការ​រៀប​ចំ​គ្រឿង​សក្ការបូជា​ទាំងនេះ ​គឺ​ដើម្បី​បាន​សេចក្ដី​សុខ សេចក្ដី​ចម្រើន សិរីសួស្ដី​ក្នុង​ជីវិត។

បើ​តាម​ធម្មទាន​របស់​លោកគ្រូ​ធម្មានន្ទ វ៉ាន់ ចាន់សារ៉ែន បាន​សម្ដែង​ថា «បាយសី» គឺ​ថ្នាក់​ជា​នាម ដែល​សំដៅ​ដល់​កំណាត់​ដើម​ចេក​ដែល​មាន​ដោត​ជើង​ដាក់​បញ្ឈរ រមូរ​ស្លឹក​ចេក​សណ្ឋាន​ម្រាម​ដៃ​ដោត​ជា​ថ្នាក់​ៗ មាន​ ៩ ​ថ្នាក់ ៧ ​ថ្នាក់ ៥ ​​ថ្នាក់ ៣ ថ្នាក់ (ព្រះធម៌) ដើម្បី​រំលឹក​ដល់​ព្រះធម៌​​ និង​មាន​ដោត​ផ្កា​លាយ​ចម្រុះ ​បាយសី​ដែល​តូច​គេ​ហៅ​ថា «បាយសីប៉ាឆាន» នៅ​ក្នុង​នោះ​មាន​ស្លាជម ស្លាធម៌ ហើយ​តាំង​ពី​បុរាណកាល​មក​គេ​ហៅ​ថា​បាយ​សិរី ដែល​តំណាង​ឲ្យ​សិរីសួស្ដី និង​សេចក្ដី​សុខ​ចម្រើន​។

គួរ​បញ្ជាក់​ថា​ព្រះនាង​ទេពធីតា ករណីទេវី នឹង​យាង​មក​គ្រប់គ្រង​ជម្ពូ​ទ្វីប​នៅ​​ម៉ោង​១០​និង​០០​នាទី​ព្រឹក ថ្ងៃ​ទី​១៤ ខែ​មេសា ឆ្នាំ២០២២ ដូច្នេះ​ហើយ​សូម​ធ្វើ​ការ​ជួបជុំ​សមាជិក​គ្រួសារ​ទាំង​អស់​មក​ជួបជុំ​គ្នា​នៅ​ពេល​ម៉ោង​ដែល​ទេវតា​ចុះ ដើម្បី​ទទួល​បាន​សេចក្ដី​សុខ​ចម្រើន​ពេញ​មួយ​ឆ្នាំ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ

សែលកាត​បង្វែរ​ប្រាក់​ចំណេញ​ពីអតិថិជន មកជួយទ្រទ្រង់សមាគមសិល្បករខ្មែរ ដោយឆ្នាំទី៣នេះឧបត្ថម្ភ ៤០០ លានរៀល

ក្រុមហ៊ុនសែលកាត ដែល​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ឌីជីថល និង​សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ប្រគល់ និង​ទទួល​ថវិកា​ទ្រទ្រង់​សម្រាប់​​ឆ្នាំ​ទី ៣ មានចំនួន

ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ប្រទេសជប៉ុនមានប្រជាជនអាយុចាប់ពី ១០០ ឆ្នាំឡើងទៅ លើស ១ សែននាក់

ប្រទេសជប៉ុនបានជួបប្រទះនូវការធ្លាក់ចុះនៃចំនួនប្រជាជនអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ប៉ុន្តែមានក្រុមអាយុមួយដែលកំពុងកើនឡើងសមាជិកថ្មីៗ ហើយមានចំនួនច្រើនជាងពេលណាៗ

អ្នកជំនួញវ័យក្មេង ងន ដេវីដសំបូរ ប្រើទុនជាង ៦លានដុល្លារ បើករោងចក្រផលិតត្រីខ នៅកម្ពុជា

ហ៊ាន​សម្រេច​ចិត្ត​ត្រឡប់​មក​កម្ពុជា ត្បិត​លោក​ជឿជាក់​​ប្រជាជន​កម្ពុជា​ថែ​របស់​ដែល​ខ្លួន​អាច​បង្កើត​បាន ហើយនេះជាហេតុផលដែលអ្នក​ជំនួញ​វ័យ​ក្មេង​ ងន ដេវីដសំបូរ ​ចំណ