ស្រ្តីមានបំផុតលើពិភពលោកនាឆ្នាំ ២០២២ ជានរណា?

ពេល​និយាយពី​​អ្នក​មាន​​ព្រទ្យច្រើន មនុស្ស​គ្រប់​គ្នា​ប្រាកដ​ជា​គិត​ដល់​ Elon Musk, Jeff BezosBill Gate ដែល​ភាគ​ច្រើន​សុទ្ធ​សឹង​ជា​មហាសេដ្ឋី​បុរស។ យ៉ាង​ណា​ថ្ងៃ​នេះ​យើង​ក្រឡេក​មក​មើល​ពី​ស្ត្រី​ខ្លាំង​ដែល​​មាន​ទ្រព្យសម្បត្តិ​ច្រើន​ជាង​គេ​បំផុត​ក្នុង​លោក​ ហើយ​លោក​ស្រី​ប្រកប​អាជីវកម្ម​អ្វី​ទើប​ធ្វើ​មាន​ទ្រព្យ​សម្បត្តិ​ច្រើន​បែប​នេះ?

បើ​យោង​ទៅ​តាម​ការ​ចេញ​ផ្សាយ​របស់​ទស្សនាវដ្ដី​ Forbes កាល​ពី​ថ្ងៃ​ទី៥ មេសា ២០២២ កន្លង​ទៅ​នេះ​បាន​បង្ហាញ​ថា​លោកស្រី L’Oréal heiress Françoise Bettencourt Meyers  គឺ​ជា​ស្ត្រី​ដែល​មាន​ជាង​គេ​បំផុត​ក្នុង​លោក​នា​​ពេល​បច្ចុប្បន្ន​នេះ។ បើ​តាម​ការ​ប៉ាន់​ស្មាន​លោក​ស្រី​មាន​ទ្រព្យ​សម្បត្តិ​សរុប​ចំនួន​ ៧៤.៨ ពាន់​លាន​ដុល្លារ។ លោក​ស្រី​ Bettencourt Meyers កើន​​ទ្រព្យ​សម្បត្តិ​ចំនួន ១.២ ពាន់​លាន​ដុល្លារ​បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ​មុន​ដែល​ធ្វើ​ឲ្យ​លោក​ស្រី​ក្លាយ​ជា​បុគ្គល​ដែល​មាន​ទ្រព្យ​សម្បត្តិ​ច្រើន​បំផុត​ទី​ ១៤​ ក្នុង​លោក។

ស្ត្រី​ជនជាតិ​បារាំង​ដែល​មាន​អាយុ​ ៦៨ ​ឆ្នាំ​រូប​នេះ​ គឺ​ជា​អនុប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ក្រុម​ហ៊ុន​ L’Oréal ដែល​ជា​ក្រុម​ហ៊ុន​គ្រឿង​សម្អាង​ និង​សម្រស់​ធំ​ជាង​គេ​បំផុត​ក្នុង​លោក​ដែល​បាន​បង្កើត​ដោយ​លោក Eugène Paul Louis Schuelle ដែល​ជា​​ជីតា​របស់​លោក​ស្រី​ក្នុង​ឆ្នាំ ១៩០៩។

លោក​ស្រី​ Bettencourt Meyers និង​ក្រុម​គ្រួសារ​កាន់​កាប់​ភាគហ៊ុន​ចំនួន ៣៣ ភាគរយ​នៃ​ភាគ​ហ៊ុន​សរុប​នៃ​ក្រុម​ហ៊ុនL’Oréal។ លោក​ស្រី​បាន​ក្លាយ​ជា​សមាជិក​ក្រុមប្រឹក្សាភិបាល​ចាប់​តាំង​ពី​ឆ្នាំ ១៩៩៧ ហើយ​កូន​ប្រុស​ទាំង​ពីរ​របស់​លោក​ស្រី​លោក Jean-Victor Meyers និង Nicolas Meyers ក៏​ជា​សមាជិក​នៃ​ក្រុមប្រឹក្សាភិបាល​ដូចគ្នា។ ក្នុង​នាម​ជា​ក្រុម​ហ៊ុន​ផលិត​គ្រឿង​សម្អាង​ធំជាង​គេ​បំផុត​ក្នុង​លោក​ L’Oréal គ្រប់​គ្រង Brand គ្រឿង​សម្អាង និង​សម្រស់​ចំនួន​ ៣៩។

នៅ​ក្នុង​ឆ្នាំ​ ២០២១ L’Oréal’s group រក​ប្រាក់​ចំនួន​សរុប​ជាង​ ៣៥ ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក និង​មាន​បុគ្គលិក​សរុប​​ ៨៥ ០០០ នាក់​ជុំវិញ​ពិភពលោក៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ

សែលកាត​បង្វែរ​ប្រាក់​ចំណេញ​ពីអតិថិជន មកជួយទ្រទ្រង់សមាគមសិល្បករខ្មែរ ដោយឆ្នាំទី៣នេះឧបត្ថម្ភ ៤០០ លានរៀល

ក្រុមហ៊ុនសែលកាត ដែល​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ឌីជីថល និង​សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ប្រគល់ និង​ទទួល​ថវិកា​ទ្រទ្រង់​សម្រាប់​​ឆ្នាំ​ទី ៣ មានចំនួន

ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ប្រទេសជប៉ុនមានប្រជាជនអាយុចាប់ពី ១០០ ឆ្នាំឡើងទៅ លើស ១ សែននាក់

ប្រទេសជប៉ុនបានជួបប្រទះនូវការធ្លាក់ចុះនៃចំនួនប្រជាជនអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ប៉ុន្តែមានក្រុមអាយុមួយដែលកំពុងកើនឡើងសមាជិកថ្មីៗ ហើយមានចំនួនច្រើនជាងពេលណាៗ

អ្នកជំនួញវ័យក្មេង ងន ដេវីដសំបូរ ប្រើទុនជាង ៦លានដុល្លារ បើករោងចក្រផលិតត្រីខ នៅកម្ពុជា

ហ៊ាន​សម្រេច​ចិត្ត​ត្រឡប់​មក​កម្ពុជា ត្បិត​លោក​ជឿជាក់​​ប្រជាជន​កម្ពុជា​ថែ​របស់​ដែល​ខ្លួន​អាច​បង្កើត​បាន ហើយនេះជាហេតុផលដែលអ្នក​ជំនួញ​វ័យ​ក្មេង​ ងន ដេវីដសំបូរ ​ចំណ