ហេតុផលនាំឱ្យឈុត «ចៅងោះមុន្នី៧ពណ៌» ឈ្នះពាន Best in National Costume

ការ​ប្រកួត​បឋម​របស់​កម្មវិធី Miss Queen Cambodia 2021ត្រូវ​បាន​ប្រារព្ធ​រៀបចំ​ឡើង​យ៉ាង​អធិកអធម កាលពី​រាត្រី​ថ្ងៃ​ទី១៤ ខែ​មីនា​កន្លង​ទៅ នៅ​បរិវេណ​ផ្សារ​ទំនើប អូឡាំព្យារ។ ក្នុង​រាត្រី​នៃ​ការ​ប្រកួត​បឋម​នេះ គេ​ឃើញ​បេក្ខភាព​បវរកញ្ញា​ភេទ​ទី៣ ទាំង ១០ រូប បាន​ដើរ​បង្ហាញ​ឈុត Evening Gown,ឈុត Resort Wear និង​ឈុតNational Costume យ៉ាង​ស្រស់​ស្អាត​ប្រកប​ដោយ​ភាព​ច្នៃ​ប្រឌិត​ខ្ពស់​មិន​ចាញ់​គ្នា​នោះ​ឡើយ។ ពិសេស គឺ​ឈុត National Costume តែ​ម្តង ដោយ​គេ​ចាប់​អារម្មណ៍​ថា ឆ្នាំ​នេះ ឈុត National Costume របស់​បេក្ខនារី​ម្នាក់​ៗ ពិត​ជា​មាន​ភាព​ច្នៃប្រឌិត​ខ្ពស់​ខុស​សព្វ​មួយ​ដង ហើយ​អត្ថន័យ​ក៏​កាន់តែ​ស៊ី​ជម្រៅ​ទៅ​តាម​ទម្រង់​នៃ​ឈុត​នីមួយ​ៗ​ដូច​គ្នា​ដែរ។

បន្ទាប់ពី​ឆ្លងកាត់​ការ​ប្រកួត និង​ការ​ដាក់​ពិន្ទុ​យ៉ាង​ល្អិតល្អន់​ពី​សំណាក់​គណៈកម្មការ​ពោរពេញ​ដែល​មាន​បទពិសោធន៍​ជាច្រើន​រូប​រួច​មក ពាន​រង្វាន់​ជាច្រើន​ត្រូវ​បាន​បែងចែក​ឱ្យ​បេក្ខភាព​រៀង​ៗ​ខ្លួន ប៉ុន្តែ​អ្វី​ដែល​មហាជន​មាន​ការ​ចាប់អារម្មណ៍​ជាង​គេ​នោះ គឺ​ពាន​រង្វាន់ Best in National Costume ដែល​ពាន​នេះ បាន​ធ្លាក់​ទៅ​លើ​ឈុត «ចៅ​ងោះ​មុន្នី ៧ ពណ៌» គ្រង​ដោយ​បេក្ខភាពMQC 016 កញ្ញា OSAKA។ 

ឈុតនេះ ច្នៃម៉ូដដោយក្រុម ទេពច្យុត Art Fashion។ ឈុត «ចៅងោះមុន្នី ៧ ពណ៌» ដកស្រង់ចេញពីក្នុងរឿង ចៅងោះ ក្នុងទម្រង់របាំព្រះរាជទ្រព្យ ដែលនិយាយពីតួអង្គចៅ ងោះ ដែលមានរូបរាងខ្មៅមិនស្អាត មានការរើសអើងពីអ្នកជុំវិញខ្លួន ហើយឈុតនេះបានផ្សារភ្ជាប់ និងប្រៀបទៅនឹងការរើសអើងនៅក្នុងសង្គមខ្មែរយើងបច្ចុប្បន្នដែរ ចំពោះអ្នកស្រលាញ់ភេទដូចគ្នា។ ឈុតនេះ ច្នៃឡើងដោយមានកាន់របាំងមុខដែលមានមុខពណ៌ខ្មៅ ដែលបិតបាំងភាពខ្មាសគេ ហើយ ៧ ពណ៌នៃពណ៌ទង់ជាតិអ្នកស្រលាញ់ភេទដូចគ្នា តំណាងអោយពន្លឺ ៧ ពណ៌បញ្ជាក់ពីក្រុមអ្នកស្រលាញ់ភេទដូចគ្នានមានទូទាំងពិភពលោក។

ក្រៅពីឈុត «ចៅងោះមុន្នី ៧ ពណ៌» បានឈ្នះពាន Best in National Costume ហើយនោះ ក៏មានការជ្រើសយក Top 3 Designers ផងដែរ ដោយ ឈុតទី១ បានទៅលើបវរកញ្ញាភេទទី៣ MQC011 ឈ្មោះថា Van be គ្រងឈុត «មុន្នីខេណីពិជ័យទេវី» Design ដោយ លោក Skor Krob ។ ទី២ បានទៅលើបវរកញ្ញាភេទទី៣ MQC 016 ឈ្មោះថា Osaka ឈុតនេះមានឈ្មោះថា «ចៅងោះមុន្នី ៧ ពណ៌» ច្នៃម៉ូដដោយក្រុម ទេពច្យុត Art Fashion។ ទី៣ បវរកញ្ញាភេទទី៣ MQC017 ឈ្មោះថា Miga គ្រងឈុត «អនុក្សតីនាគ និងឈុតបាយសី» ច្នៃម៉ូតដោយ លី ភក្ត្រារដ្ឋហ្វុង AhBe RaChhai ។

លោក ម៉ែន និមលរតន៍ នាយក​ប្រតិបត្តិក្រុមហ៊ុន CIM និងជាអ្នករៀបចំកម្មវិធី Miss Queen Cambodia បានឱ្យដឹងថា ឈុត National Costume ទាំង ១០ សុទ្ធសឹងតែល្អ និងមើលទៅមានគំនិតច្នៃប្រឌិតរៀងៗខ្លួន តែដោយសារកម្មវីធីតម្រូវឱ្យមានការជ្រើសរើស ដូច្នេះទើបគណៈកម្មការធ្វើការវាយតម្លៃយ៉ាងល្អិតល្អន់ រួចសម្រេចជ្រើសយកឈុត «ចៅងោះមុន្នី ៧ ពណ៌» ជា Best in National Costume។ ហេតុផលចម្បងនៃការជ្រើសយកឈុតនេះ គឺព្រោះឈុតនេះមើលទៅមានភាពប្រណិត និងមាន Creative ខ្ពស់។ 

អ្នករៀបចំកម្មវិធីរូបនេះលម្អិតថា៖ «ទី១ ឈុតនេះមើលទៅមានភាពប្រណិត មានភាព Creative ការច្នៃមានការយកចិត្តទុកដាក់ ទី២ ឈុតនេះ ត្រូវជាមួយ Concept LGBT ទី៣ អត្ថន័យស៊ីជម្រៅនៃឈុតនេះ។ នេះយោងតាមការវិនិច្ឆ័យដាក់ពិន្ទុដោយគណៈកម្មការ»

សូមជម្រាបថា ការប្រកួតផ្តាច់ព្រាត់កម្មវិធី Miss Queen Cambodia 2021 នឹងប្រារព្ធឡើងនៅដើមខែមេសា ខាងមុខនេះ។ កុំភ្លេចចូលរួមបោះឆ្នោតគាំទ្រដល់បេក្ខភាព Miss Queen Cambodia 2021 ឱ្យបានច្រើនកុះករ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ប្រធានសមាគមសិល្បករខ្មែរ ផ្តល់អាហារូបករណ៍សិក្សា ៥ កន្លែងនៅសាកលវិទ្យាល័យ ជូនសិល្បករសិល្បការិនី

កៀក​ថ្ងៃ​ប្រកាស​លទ្ធផល​ប្រឡង​សញ្ញា​បត្រ​មធ្យម​សិក្សា​ទុតិយភូមិ​សម័យ​ប្រឡង ឬ​បាក់ឌុប​មែនទែន​ហើយ ដែល​នេះ​ជា​ការ​ទន្ទឹង​រង់ចាំ​អស់​រយៈពេល​ជាច្រើន​ថ្ងៃ​មក​ហើយ

វិទ្យាល័យនៅ Guangxi រៀបចំការប្រឡងសំណេរ និងសម្ភាសន៍ជ្រើសរើសអ្នកលក់ទំនិញអាហារដ្ឋាន ខណៈមហាជនយល់ថាជាការរឹតបន្ដឹងសីលធម៌ និងជំនាញ

ថ្មីៗនេះ វិទ្យាល័យ Tianjiabing ក្នុងក្រុង Yulin តំបន់ Guangxi បានប្រកាសជ្រើសរើសបុគ្គលិកលក់ទំនិញនៅក្នុងអាហារដ្ឋានចំនួន ១រូប ដោយតម្រូវឱ្យឆ្លងកាត់ការប្រឡង

ក្នុងវីដេអូរបស់ព្រះនាង ជេនណា តារា TikTok ល្បីបំផុត​លើ​លោក Khaby Lame ​ថានឹង​មក​លេង​ប្រទេស​កម្ពុជា​ឆាប់​ៗ​នេះ

Khaby Lame ដែល​គ្រប់គ្នា​ស្គាល់​ថា​ជា​តារា TikTok ល្បី​បំផុត​លើ​លោក ​បាន​ជួប​ជាមួយ​ព្រះនាង នរោត្តម ចេណ្ណា ​នៅ​សហរដ្ឋ​អាមេរិក ​ហើយ​គេ​ថែម​ទាំង​អះអាង​ទៀត​ថា​នឹង​

រឿង ប្រវត្តិស្នេហ៍នាងនាថ វគ្គ២ ទទួលបានពានរង្វាន់ Best Cinematography ពីមហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី ៤

នាល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ មហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី៤ បានប្រារព្ធកម្មវិធីចែកពានរង្វាន់ជូនដល់ស្នាដៃភាពយន្ត និងសិល្បករ សិល្បការិនីឆ្នើមៗមកពីបណ្តា

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ នាំយករឿងរ៉ាវ វប្បធម៌ និងទស្សនៈថ្មីៗពីបណ្តាប្រទេសអាស៊ីទៅកាន់ពិភពលោក

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ បានបញ្ចប់ជាមួយពិធីកម្រាលព្រំក្រហម និងចែកពានរង្វាន់ដែលរៀបចំឡើងយ៉ាងអធិកអធមកាលពីល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ នៅសាលសន្និសីទ

រោងភាពយន្តចិន កែច្នៃសាលបញ្ចាំងកុនទំនេរទៅជា “កន្លែងសម្រាកថ្ងៃត្រង់” ជាវិធីសាស្រ្តបង្កើនចំណូលនៅពេលថ្ងៃត្រង់

រោងភាពយន្តមួយកន្លែងនៅភាគពាយ័ព្យនៃប្រទេសចិនបានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្តាញសង្គម តាមរយៈការបង្កើតសេវាកម្មសម្រាកថ្ងៃត្រង់

ស្នាដៃដឹកនាំលោក លី ប៉ូឡែន រឿង «ជាតិជាមនុស្សា» ជាប់ជម្រើសប្រកួតយកពានរង្វាន់អូស្ការ

រឿង «ជាតិជាមនុស្សា» របស់​អ្នក​ដឹកនាំ លី ប៉ូឡែន បាន​ជាប់ជម្រើសប្រកួតយក​ពាន​រង្វាន់​អូស្ការ ដែល​ត្រូវ​បាន​ទស្សនាវដ្ដី Variety ថា ខ្សែភាពយន្ត​ដំបូង​របស់ លី ប៉ូឡែន

តារាអាស៊ីល្បីៗបង្ហាញវត្តមាននៅសាលសន្និសីទចតុម្មុខ ចូលរួមមហោស្រពភាពយន្តកម្ពុជាអាស៊ី ២០២៦

វត្តមានតារាចិនល្បីៗ ដូចជា Jiang Yiyi, Yang chaoyue, Wang Ziwei, និង Xiong Ziqi រួមជាមួយតារាកម្ពុជា ពេជ្រ សូលីកា, ស៊ីន យូប៊ីន, ប្រាសាទ​ ដាវីន​, ទេព បូព្រឹក្ស

តារាចិនកំពុងឡើងកូដ Yang Chaoyue បង្អួតពានសម្រស់ នៅសារមន្ទីរជាតិ គ្រាមកចូលរួម មហោស្រពភាពយន្តអាស៊ីកម្ពុជា

តារា​ស្រី​វ័យ​ក្មេង​របស់​ចិន Yang Chaoyue ដែល​មក​កម្ពុជា​ក្នុង​កម្មវិធី មហោស្រព​ភាពយន្ត​អាស៊ី​កម្ពុជាលើកទី៤ ​ដែល​ទើប​បញ្ចប់​ថ្មី​ៗ​នេះ ហើយ​នាង​ក៏​ទទួល​បានពាន

ស្វាគមន៍មកកាន់កម្ពុជា! តារាសម្ដែងចិន Li Meng និង Jiang Yiyi នឹងចូលរួមមហោស្រពភាពយន្តកម្ពុជាអាស៊ី ២០២៦ ក្នុងនាមទូតសុច្ឆន្ទៈ

តារាសម្ដែងស្រីចិនពីររូបគឺ Li Meng និង Jiang Yiyi ត្រូវបានប្រកាសតែងតាំងជាទូតសុច្ឆន្ទៈ និងទូតសុច្ឆន្ទៈយុវជននៃមហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ ដែលរៀបចំឡើង