ប្រៀបធៀប​ធម្មតា​ៗ​បាន​ហើយ តែហាម body-shame ខ្លួនឯង!

ក្នុង​ជីវិត​រស់នៅ​ប្រចាំ​ថ្ងៃ មិន​គួរ​មាន​ការ​ប្រៀបធៀប​កើត​មាន​ក្នុង​រូបភាព​មួយ​ដែល​ហួស​​ព្រំដែន​ឡើយ ពិសេស​ពេល​ប្រៀបធៀប​ចំណុច​មិន​អំណោយ​ផល​ណា​មួយ នៃ​រូបរាង​កាយ​របស់​យើង។ បើ​គ្រាន់តែ​ប្រៀបធៀប ជា​កម្លាំង​ជំរុញ​ទឹក​ចិត្ត​ខ្លួនឯង​ឱ្យ​ប្រែ​ក្លាយ​ជា​មនុស្ស​ល្អ​ប្រសើរ​ជាង​មុន គឺ​ប្រាកដជា​ល្អ តែ​គួរ​កុំ​ប្រៀបធៀប ហើយ​បង្អាប់​ខ្លួនឯង ឬ​លែង​មើល​ឃើញ​ពី​តម្លៃ​ខ្លួនឯង​ឱ្យ​សោះ ព្រោះតែ​ហេតុផល​មួយ​ចំនួន។

#១ បាត់បង់​ទំនុក​ចិត្ត​លើ​ខ្លួនឯង

ពេល​ដែល​យើង​ផ្ដល់​ពិន្ទុ​ឱ្យ​ខ្លួនឯង​កាន់តែ​ទាប ទំនុក​ចិត្ត​លើ​ខ្លួនឯង​ក៏​នឹង​រឹត​តែ​ថយ​ចុះ​តាម​ហ្នឹង។ ជា​លទ្ធផល យើង​ក៏​លែង​ហ៊ាន​ធ្វើអ្វី​ៗ​ដូច​មុន លែង​ហ៊ាន​ទាំង​ប្រើប្រាស់​ទេពកោសល្យ​របស់​ខ្លួន​ថែម​ទៀត។

#២ លែង​មាន​ក្ដី​ស្រលាញ់​ឱ្យ​ខ្លួនឯង

បើ​សូម្បី​តែ​ខ្លួនឯង​ក៏​មិន​ស្រលាញ់​ខ្លួន​ឯង​ផង តើ​អាច​មាន​សង្ឃឹម​ឱ្យ​អ្នក​ផ្សេង​មក​ផ្ដល់​ក្ដី​ស្រលាញ់​ឱ្យ​អ្នក​បាន​ដោយ​របៀប​ណា? មិន​ថា​រូបរាង​បែប​ណា ត្រូវ​ចាំ​ថា​វា​ជា​ចំណុច​ប្លែក​ពី​គេ​របស់​អ្នក។

#៣ ខ្វល់​ខ្វាយ​ពី​របប​អាហារ​ជ្រុល​ខ្លាំង​ពេក

ដោយសារ​តែ​ចង់​បាន​រាង​ដូច​គេ ពេល​ខ្លះ​ខំ​ប្រឹង​ធ្វើ​តាម​គេ ពិសេស​ព្យាយាម​កំណត់​របប​អាហារ​ឱ្យ​ដូច​គេ ទាំង​ដែល​មិន​បាន​គិត​អំពី​ស្ថានភាព​រាងកាយ និង​សុខភាព​របស់​ខ្លួន។

#៤ បង្កើត​សម្ពាធ​ផ្លូវចិត្ត

«មើល​គេ​ឡើង​ស្គម» «គេ​ដូច​ក្ងាន​សួគ៌ ឯង​ដូច​ក្អែក»… ពេល​ដែល​និយាយ​ឃ្លា​អវិជ្ជមាន​បែបនេះ​ញឹកញាប់ សម្ពាធ​ផ្លូវចិត្ត​នឹង​កើត​មាន​ឡើង​ជាមួយ​គ្នា​ដែរ ព្រោះ​រវល់​តែ​អន់​ចិត្ត ខ្លួនឯង​មិន​ដូចគេ។

#៥ ជា​ដើមហេតុ​នៃ​ភាព​ឯកា

ពេល​គិត​ថា​ខ្លួនឯង​ខុស​ពី​គេ មិន​ចុះ​​ចំណោម​នឹង​គេ ពេល​យូរ​ៗ​ទៅ យើង​នឹង​លែង​ហ៊ាន​បង្ហាញ​វត្តមាន​ក្នុង​សង្គម​ខាងក្រៅ ហើយ​ព្យាយាម​ផ្ដាច់​ខ្លួន​ចេញ​ពី​អ្នក​ដទៃ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម