ភរិយាចូលចិត្តទិញកាបូបប្រ៊េនពេក តួប្រុសរឿង «និស្ស័យស្នេហ៍ដែនអាកាស» ថាខ្លួនក្ស័យធនឆាប់ៗមិនខាន

នាពេលថ្មីៗ នេះ តួឯកប្រុសរឿង «និស្ស័យស្នេហ៍ដែនអាកាស» លោក Julian Cheung មានឱកាសចូលរួមក្នុងកម្មវិធី “Braving Life”។ ក្នុងភាគនោះប្រធានបទគឺនិយាយទាក់ទងនឹងច្បាប់ផ្សេងៗ រួមទាំងមានការអញ្ជើញមេធាវីជំនាញមកធ្វើជាភ្ញៀវកិត្ដិយសផងដែរ។

កំឡុងពេលនោះ លោកក៏បានឆ្លៀតសួរមេធាវីពីរឿងមួយដែលធ្វើឱ្យអ្នកគាំទ្រ និងទស្សនិកជនចូលរួមផ្សេងផ្ទុះសំណើចគិលតែម្ដង ដោយបានចោទសួរថា៖ ប្រសិនបើភរិយាចាយលុយប្ដីច្រើនខ្លាំងពេក តើវាជាអំពើខុសច្បាប់ដែរ ឬទេ ? ដោយសារតែភរិយាលោក Anita Yuen ងប់ងុលនឹងការទិញកាបូបប៊្រេនយ៉ាងខ្លាំង ឥឡូវលោកស្ទើតែក្ស័យធនហើយ។

ជាការឆ្លើយតប មេធាវីក៏បានលើកឡើងថា៖ វាអាស្រ័យលើស្ថានភាពគ្រួសារ ប្រាក់ចំណូល និងអត្ដចរិតរបស់ភរិយាលោកផងដែរ។ ប្រសិនបើទ្រព្យសម្បត្ដិរបស់គ្រួសារលោកអស់ព្រោះតែទិញកាបូបវាក៏ជារឿងមិនសូវល្អ ប៉ុន្ដែយ៉ាងណាៗ បើតាមច្បាប់ ស្វាមី និងភរិយា មានសិទ្ធិស្មើគ្នា។ លើសពីនេះបើទោះជាភរិយាគ្មានប្រាក់ចំណូលនៅតែផ្ទះមើលថែគ្រួសារ ឯស្វាមីទៅធ្វើការ ក៏ទ្រព្យសម្បត្ដិនៅតែត្រូវបែងចែកស្មើគ្នា។ ចម្លើយនេះធ្វើឱ្យអ្នកចូលរួមកម្មវិធីទាំងឡាយ និយាយលេងសើចថា មិនអីនោះទេជាភរិយាឱ្យនាងទិញទៅ ឱ្យនាងសប្បាយចិត្ត។

មែនទែនទៅ មិនមែនជាលើកទី ១ ទេដែលតារាប្រុសវ័យ ៥0 នេះ និយាយពីរឿងភរិយារបស់ខ្លួនចូលចិត្តទិញកាបូបឡើយ។ លោកតែងតែនិយាយលេងសើចថា ភរិយារបស់លោកស្រឡាញ់កាបូបម៉ាក HERMES យ៉ាងខ្លាំង និងមានទិញទុកតាំងដាក់ធ្វើជា collection ទៀត ហើយពេលខ្លះរត់ចោលលោកក៏មានពេលបានឃើញហាងលក់កាបូប។ មិនតែប៉ុណ្ណោះ រូបនាងផុសលើបណ្ដាញសង្គមសុទ្ធសឹងជាកាបូប សឹងតែផុសរូបកាបូបច្រើនជាងរូបលោកទៀត។

ទោះជាយ៉ាងណាក្ដី ថ្វីបើតារាប្រុសរូបនេះតែងរអ៊ូជារឿយៗ តែលោកក៏ជាអ្នកដែលជូនភរិយាទៅទិញកាបូបផងដែរពេលចេញម៉ូតថ្មី និងតែងតែទិញឱ្យភរិយា​មិនថានាងចង់បានច្រើនប៉ុណ្ណា។ មហាជនជាច្រើនតែងតែបញ្ចេញមតិថា​ រូបលោកជាស្វាមីល្អម្នាក់ ទោះនិយាយច្រើនមែនពិតតែដើម្បីក្ដីសុខមនុស្សខ្លួនស្រឡាញ់នៅតែតាមចិត្តភរិយារបស់ខ្លួន។

គិតមកទល់ឥឡូវ តារាប្រុសស្រីមួយគូនេះរៀបការជាមួយគ្នាអស់រយៈពេលជាង ២១ ឆ្នាំមកហើយ និងមានចំណងដៃកូនប្រុសម្នាក់ ខណៈចំណងស្នេហ៍នៅតែស្អិតល្មួតខ្លាំង៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ីដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

BTS បំបែកកំណត់ត្រា Taylor Swift លើតារាង Billboard Global ជាមួយបទ “SWIM”

ក្រុមចម្រៀងខេប៉ុប BTS នៅតែរក្សាបានតំណែងកំពូល​នៅលើឆាកអន្តរជាតិ ខណៈដែលបទ «SWIM» បន្តជាប់ចំណាត់ថ្នាក់លេខ ១ នៅលើតារាង Billboard Global Excl. U.S. ដែលជាតារាង

ហេតុអ្វី Subunits ក្លាយជាយុទ្ធសាស្រ្តកំពុងពេញនិយមក្នុងឧស្សាហកម្មខេប៉ុប?

ឧស្សាហកម្មខេប៉ុបកំពុងតែងាកមកផ្ដោតលើការបង្កើតក្រុមរង ឬ Subunits កាន់តែច្រើនជាងមុន។ ការបង្កើតក្រុមដែលមានសមាជិកតិចជាងមុននេះ គឺដើម្បីអនុញ្ញាតឱ្យពួកគេអាចសាកល្បងការច្នៃប្រឌិតថ្មី ទម្រង់

ទីបំផុត កុយ អេនណា បង្ហាញវត្តមាន ដើរលើកម្រាលព្រំក្រហមមហោស្រពភាពយន្តកាន ២០២៦ ហើយ

កញ្ញា កុយ អេនណា តារា​បង្ហាញ​ម៉ូដ ក៏​ដូចជា​បវរកញ្ញា​កម្ពុជា​ម្នាក់​ផងដែរ​នោះ​បាន​បង្ហាញ​វត្តមាន​នៅ​លើ​កម្រាល​ព្រំ​ក្រហម​មហោស្រព​ភាពយន្ត​ទីក្រុង​កាន ឆ្នាំ ២០២៦ នេះ​ពិតមែន ហើយ​ក៏​ដូច​ការ​សង្ស័យ​ពី​អ្នក​គាំទ្រ​របស់​វិស័យ​

ATEEZ នឹងជាសិល្បករនាំមុខក្នុងព្រឹត្តិការណ៍មហោស្រពតន្ត្រី BST Hyde Park 2026 នៅទីក្រុងឡុងដ៍

អាចរាប់ថាជាជំហានដ៏សំខាន់ថ្មីមួយទៀតសម្រាប់ក្រុមចម្រៀងបុរសខេប៉ុប ATEEZ ខណៈពេលដែលពួកគេកំពុងត្រៀមខ្លួនឡើងជាសិល្បករនាំមុខ (Headliner) សម្រាប់

បវរកញ្ញាម្នាក់ទៀតហើយ យកឈុតស្បៃខ្មែរ ទៅដើរបង្ហាញតាមផ្លូវ នៅបរទេស

កញ្ញា អ៊ិន លក្ខិណា បាន​នាំ​យក​ឈុត​ស្បៃ​ខ្មែរ ដែល​ជា​កេរដំណែល​បន្សល់​ទុក​តាំង​ពី​ដូនតា​ទៅ​បង្ហាញ​នៅ​ប្រទេស​វៀតណាម។ ដោយ​គ្រង​ឈុត​ពណ៌​ស្វាយ លាយ​ទឹកប្រាក់​ស័ក្ដិសម​នឹង​សម្បុរ​ស្បែក​ពណ៌​ស្រអែម​ស្រស់ និង​ធ្វើឲ្យ​មនុស្ស​ជាច្រើន​តាម​ផ្លូវ​ចាប់អារម្មណ៍

ក្រុមហ៊ុនផលិតនំ Calbee ប្តូរមកប្រើកញ្ចប់ពណ៌សខ្មៅ ដោយសារសង្គ្រាមអ៊ីរ៉ង់ជះឥទ្ធិពលលើការផ្គត់ផ្គង់ទឹកថ្នាំ

ក្រុមហ៊ុនផលិតនំយក្សរបស់ជប៉ុន Calbee បានប្រកាសថា ខ្លួននឹងផ្លាស់ប្តូរទៅប្រើប្រាស់កញ្ចប់វេចខ្ចប់ពណ៌សខ្មៅជាបណ្តោះអាសន្ន សម្រាប់ផលិតផលល្បីៗមួយចំនួន ដោយសារតែការផ្គត់ផ្គង់សារធាតុផ្សំដែលប្រើក្នុងទឹកថ្នាំ

ការបង្ហាញខ្លួនលើកដំបូងរបស់តារាសម្ដែង Tian Xuning នៅមហោស្រព Cannes ផ្ទុះការសរសើរខ្លាំងទាំងហ្វេនក្នុងស្រុក និងអន្តរជាតិ

ថ្មីៗនេះតារាសម្ដែងប្រុសចិនដែលកំពុងមានប្រជាប្រិយភាពខ្លាំង លោក Tian Xuning បានបង្កើតការភ្ញាក់ផ្អើលយ៉ាងខ្លាំងតាមរយៈការបង្ហាញខ្លួនជាលើកដំបូង

បវរកញ្ញាកម្ពុជាដើរម៉ូតបង្ហាញឈុត «ស្បៃបុរាណខ្មែរ» រំលេចអត្តសញ្ញាណជាតិ

ក្រោម​ហេតុផល​នៃ​ក្ដី​ស្រលាញ់ និង​ចង់​បន្ត​ថែ​រក្សា​អត្តសញ្ញាណ​វប្បធម៌​ជាតិ បណ្ដា​សិល្បករ​វ័យ​ក្មេង និង​បវរ​កញ្ញា​ល្បីៗ​នៅ​ក្នុង​ស្រុក​ជា​ច្រើន​រូប​បាន​ចូលរួម​ការ​ដើរ​បង្ហាញ​ម៉ូត​សម្លៀក​បំពាក់​បុរាណ​ឈុត «ស្បៃ​ខ្មែរ» ក្នុង​កម្មវិធី​

នេះជាឈុតដែល អូលីវ៉ា គង់ នៅមហោស្រពភាពយន្តកាន ឆ្នាំ ២០២៦

ទី​បំផុត​បំណង​ប្រាថ្នា​ អូលីវ៉ា គង់ បានសម្រេចហើយ ដោយ​បាន​នាំ​យក​ឈុត “ជ័យជម្នះ​នៃ​ព្រះ​វិស្ណុ​ផ្លែងសរ” សម្រាប់​គ្រង​ដើរ​លើ​កម្រាល​ព្រំ​ក្រហម មហោស្រព​ភាពយន្ត​កាន ឆ្នាំ ២០២៦ នា​ប្រទេស​បារាំង។

ខួបកំណើតឆ្នាំនេះ Taeyang ទម្លាក់អាល់ប៊ុមខ្នាតពេញថ្មីជូនអ្នកគាំទ្រ ក្រោយខកខាន ៩ ឆ្នាំ

នៅថ្ងៃទី១៨ ខែឧសភា ចំថ្ងៃកំណើតផ្ទាល់ Taeyang បានបញ្ចេញអាល់ប៊ុមខ្នាតពេញថ្មីជូនអ្នកគាំទ្រក្រោមឈ្មោះ “Quintessence” ក្រោយខកខានចេញអាល់ប៊ុមប្រភេទនេះចាប់តាំងពីអាល់ប៊ុម White Night កាលពី

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ីដើម្បីទទួលបាន ប្រាក់កម្ចី