ស្មានមិនដល់ក្មេងស្រីម្ចាស់បទ «លោកពូ» ក្នុងរឿងកុមារី ២៥ឆ្នាំ ជាកំលោះសង្ហាម៉ានុត ក្រោយខំលាក់ ១០ឆ្នាំ  

ពិតជានឹកស្មានមិនដល់សោះ បទចម្រៀងដ៏សែន Cute នៅក្នុងរឿង «កុមារី២៥ឆ្នាំ» ដែលជាភាពយន្តភាគដ៏ល្បីល្បាញមូយ កាលពីជាង ១០ឆ្នាំ ម្ចាស់បទ ជាលោក ម៉ុង ម៉ានុត បច្ចុប្បន្នជាតារាចម្រៀងរូបសង្ហាម្នាក់ និងមានប្រជាប្រិយភាពគួរសមក្នុងស្រទាប់យុវវ័យ។

កំលោះសង្ហា ម៉ានុត ទើបដាច់ចិត្ត និងបង្កើតភាពក្លាហានរបស់ខ្លួន ទៅមើលវីដេអូចាស់ឡើងវិញ កាលពីជាង ១០ឆ្នាំមុន ដោយលោកបានតែងខ្លួនជាក្មេងស្រីដ៏គួរឱ្យស្រលាញ់ ស្លៀករ៉ូប និងពាក់សក់សេះ ហើយច្រៀងបទ «លោកពូ» ក្នុងកម្មវិធីប្រគុំតន្ត្រីមួយរបស់ស្ថានីយទូរទស្សន៍ CTN ។ អ្វីដែលធ្វើឱ្យមហាជនភ្ញាក់ផ្អើលនោះ គឺគ្មាននរណាម្នាក់ដឹងទេថា ក្មេងស្រី ម្នាក់នោះ ជាម៉ានុត ព្រោះទាំងសំឡេង និងកាយវិការច្រៀងរាំយ៉ាងខ្ជូត ស្ទើរតែដូចក្មេងស្រីពិតៗ ១០០%។

ម៉ានុត បានយកវីដេអូរបស់ខ្លួនមកមើលឡើងវិញ ហើយបង្ហោះនៅលើបណ្ដាញសង្គម ធ្វើឱ្យមានការភ្ញាក់ផ្អើលជាខ្លាំង ដោយសារគ្រប់គ្នាទើបតែដឹងនៅពេលនេះឯងថា អ្នកច្រៀងបទ «លោកពូ» ក្នុងរឿង កុមារី ២៥ឆ្នាំ ជាម៉ានុត បុរសសង្ហាសម្បូរមន្តស្នេហ៍រូបនេះសោះ។

ភ្ជាប់ជាមួយវីដេអូ Reaction នោះ ម៉ានុត បានសរសេររៀបរាប់ថា៖

“រីករាយគម្រប់ខួប ១០ឆ្នាំនៃបទលោកពូ សម្រាប់រឿងកុមារី២៥ឆ្នាំ”

“ប៉ុន្មានថ្ងៃនេះដែរ វិឌីអូខ្ញុំសម្ដែងកាលពីក្មេងបានបង្ហោះនៅលើ tiktok ហើយបានទទួលការចាប់អារម្មណ៍ច្រើនមែនទែន។ love how I always ល្បីនឹងរឿងអត់ធម្មតារហូត ។ បទមួយនេះសរសេរឡើងដោយបងម៉ានិត។ កាលនោះខ្ញុំទើបតែអាយុ១១ ឬ១២ឆ្នាំប៉ុណ្ណោះនៅពេលថតបទនេះ។ ខ្ញុំមិនធ្លាប់គិតទេថាបទមួយនេះមានប្រជាប្រិយភាពខ្លាំង ទោះបីជា១០ឆ្នាំហើយក៏នៅតែមានអ្នកស្ដាប់នោះទេ។ ខ្ញុំកើតមកក្នុងជីវិតមួយនេះពិជាមានសំណាងណាស់ ដែលមានគ្រួសារគាំទ្រគ្រប់យ៉ាងដែខ្ញុំធ្វើ មានមិត្តភកិ្ដរួមសុខរួមទុក្ខជាមួយ និងមានអ្នកគាំទ្រដែលបើកចិត្តទទួលយកគ្រប់យ៉ាងពីខ្ញុំបែបនេះ។ បើនិយាយត្រង់ ខ្ញុំមិនហ៊ានមើលវីឌីអូនេះទេ តាំងពីខ្ញុំធំមក។ វារំលឹករឿងអាក្រក់ជាច្រើនដែលខ្ញុំបានទទួលរងពីក្មេងៗកាលវ័យកុមារ ហើយខ្ញុំក៏មានការភ័យខ្លាចនៅពេលដែលអ្នកទាំងអស់គ្នារកឃើញវិឌីអូនេះនឹងអាចប៉ះពាល់ដល់ការងារខ្ញុំបច្ចុប្បន្ន តែពេលនេះខ្ញុំដឹងហើយ ថាខ្ញុំគិតច្រើនតែឯង។ ហាហា។ ខ្ញុំគ្មានអ្វីទេក្រៅពីអរគុណមិត្តទាំងអស់នូវក្ដីស្រលាញ់ អរគុណបងនិតដែរសរសេរបទនេះឡើង និងអរគុណលោកយាយដែលបើកឱកាសឲ្យខ្ញុំក្នុងការច្រៀងបទនេះ”៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

​សាស្ត្រាចារ្យ​សិល្បៈ ប៉ុក សុវណ្ណា ចំណុច​ពិសេស «ល្ខោន​និយាយ» តួ​អង្គ​ចេះ​បង្កើត​ទំនាក់ទំនង​ជាមួយទស្សនិកជន

មិន​បត់​បែន​វែង​ឆ្ងាយ​បែក​ជា​អូរ​ហូរ​ជា​ស្ទឹង សាស្ត្រាចារ្យ​សិល្បៈ​ខ្មែរ​អ្នក​គ្រូ ប៉ុក សុវណ្ណា បង្ហាញ​ប្រាប់​ពី​តម្លៃ​ពិត​នៃ​ទម្រង់​ល្ខោន​និយាយ ថា​បើ​សិន​រៀប​ច

តារាម៉ូដែល Ya gal Terry កូនកាត់ខ្មែរ-ចិន ធ្លាប់ថត TVC ជាមួយតារាប្រុសកូរ៉េ Park Seo Joon

កញ្ញា Ya gal Terry ដែល​មហាជន​ខ្មែរ​ស្គាល់​យ៉ាង​ច្បាស់​ថា ជា​ម៉ូដែល​ឲ្យ​សាប៊ូ​កក់​សក់​របស់​អ្នកនាង ផន សុផារី អ្នក​ផលិត​មាតិកា​ខ្មែរ ដែល​មាន​ផលិតផល​ថែរក្សា​សម្រស់

អ្នកជាប់បាក់ឌុបត្រៀមខ្លួនចូលរៀនជំនាញ IT សាកលវិទ្យាល័យ និងវិទ្យាស្ថានទាំង ១១ នេះអាចគិតគូរពិចារណា

លទ្ធផល​នៃ​ការ​ប្រឡង​​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) បាន​ចេញ​រួចរាល់​ហើយ ដូចនេះ​អ្នក​ដែល​ដឹង​ពី​និទ្ទេស និង​លំដាប់​ពិន្ទុ ក៏​អាច​កាន់តែ​ងាយស្រួល​ក្នុង​

មកស្គាល់អ្នកវិទ្យាសាស្ត្រវ័យក្មេងចិន ៥ រូប ដែលបានជួយបង្កើតប្រព័ន្ធ AI ធំៗបំផុតរបស់អាមេរិក

អ្នកវិទ្យាសាស្ត្រជំនាន់ថ្មីដែលកើត និងទទួលការអប់រំនៅប្រទេសចិន កំពុងជួយបង្កើតប្រព័ន្ធ AI ជឿនលឿនបំផុតមួយចំនួនរបស់អាមេរិក ចាប់ពី ChatGPT និង Grok

មកស្គាល់ពីតារាវ័យក្មេងប្រុសស្រី និងកូនក្មួយរបស់សិល្បករល្បីៗ ទើបប្រឡងជាប់បាក់ឌុបថ្មីៗ

នៅ​ព្រឹក​ថ្ងៃ ២ ខែ​កញ្ញា ឆ្នាំ ២០២៦ នេះ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ប្រកាស​លទ្ធផល​ប្រឡង​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប)។ បេក្ខភាព​ប្រឡង​បាក់​ឌុប​

នាយករដ្ឋមន្ត្រីកម្ពុជា និងភរិយា សម្រេចផ្ដល់អាហារូបករណ៍ ៤៦៥០ កន្លែងដល់សិស្ស-និស្សិត

ដំណឹង​ល្អ! អាហារូបករណ៍​ជិត ៥ ពាន់​កន្លែង​ពី​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត សម្រាប់​សិស្ស​ទី១២ លើ​មុខ​ជំនាញ​សិក្សា​ជា​

សិស្សទី១២ អាចដាក់ពាក្យប្រឡងអាហារូបករណ៍មួយនេះបាន ទោះជាប់ ឬធ្លាក់បាក់ឌុបក៏ដោយ

​សិស្ស​ទី១២ ដែលជាប់​ និងធ្លាក់បាក់ឌុប អាច​ដាក់​ពាក្យ​ប្រឡង​អាហារូបករណ៍ ១០០% សម្រាប់​កម្រិត​សញ្ញាប័ត្រ​ជាន់​ខ្ពស់​បច្ចេកទេស (Diploma Level) លើ​ជំនាញ​ឯក​ទេស​ចំនួន

បន្ថែមការការពារអ្នកដែលជាធនធានមានស្នាដៃ សមាគមទិញសេវាធានារ៉ាប់រង​អាយុជីវិត ដល់សិល្បករខ្មែរ

ដោយ​មើល​ឃើញ​ពី​តម្លៃ​នៃ​ការ​លះបង់​របស់​សិល្បករ​ខ្មែរ ប្រធាន​សមាគម​សិល្បករ​ខ្មែរ លោក​ជំទាវ​អ្នក​ឧកញ៉ា ម៉ៅ ចំណាន បាន​បន្ថែម​​ការ​ការពារ​ផ្នែក​សុវត្ថិភាព​បន្ត​ដល់​អ្នក​ថែរក្សា និង​បណ្ដុះបណ្ដាល​វប្បធម៌​ទាំង​នោះ​

សម្បូរខ្លាឃ្មុំចូលខាំមនុស្សពេក ប្រទេសជប៉ុនប្រើ AI, ដ្រូន និងរូប៉ូតឆ្កែព្រៃ ដើម្បីទប់ស្កាត់

ការវាយប្រហារដោយខ្លាឃ្មុំនៅប្រទេសជប៉ុនបានកើនឡើងដល់កម្រិតកំណត់ត្រា ដោយបានសម្លាប់មនុស្ស ១៣ នាក់ និងបង្ករបួសជាង ២២០ នាក់ ចន្លោះពីខែមេសា ឆ្នាំ២០២៥ ដល់ខែមីនា ឆ្នាំ

ដូចការរំពឹងទុកពិតមែន លទ្ធផលប្រឡងបាក់ឌុបរបស់តារាចម្រៀង កែវ ទិត្យផល្លី ទទួលបាននិទ្ទេស B

កញ្ញា កែវ ទិត្យផល្លី ដែល​ជា​តារា​ចម្រៀង​វ័យ​ក្មេងសំឡេងពីរោះ មានសមត្ថភាព ចំណេះដឹង និង​ជា​សិស្ស​ប្រឡង​បាក់ឌុបឆ្នាំ ២០២៦ បាន​ទៅ​ស្ដាប់ ​មើល​ការ​ប្រកាស​លទ្ធផល​នៅ​ព្រឹក​នេះ ដោយ​តារា​វ័យ ១៨ ឆ្នាំ​រូប​នេះ​ទទួល​បាន​បាន​