៥ ​វិធី​ជួយ​ឲ្យ​អ្នក​កាន់​តែ​មាន​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង​កាន់​តែ​ខ្លាំង

មាន​មនុស្ស​ជា​ច្រើន​បាន​និយាយ​ថា​ខ្លួន​ទទួល​បាន​ភាព​ជោគជ័យ​ដោយ​សារ​ភាព​ជឿជាក់​ទៅ​លើ​ខ្លួន​ឯង​ ប៉ុន្តែ​មិន​មាន​មនុស្ស​ច្រើន​ទេ​ដែល​និយាយ​ថា​ធ្វើ​យ៉ាង​ណា​ទើប​យើង​មាន​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង។ ភាព​ជឿជាក់​លើ​ខ្លួន​ឯង​គឺ​ជា​អារម្មណ៍​នៃ​ការ​ទុក​ចិត្ត​ទៅ​លើ​សមត្ថភាព​ផ្ទាល់​ខ្លួន គុណភាព និង​ការ​យល់​ឃើញ​របស់​ខ្លួន។ សូម្បី​តែ​គ្រូ​ពេទ្យ​ក៏​បាន​លើក​ឡើង​ថា​ភាព​ជឿជាក់​ទៅ​លើ​ខ្លួន​ឯង​គឺ​មាន​សារៈ​សំខាន់​ទៅ​ដល់​សុខភាព និង​សុខភាព​ផ្លូវ​ចិត្ត​របស់​ខ្លួន។ ខាង​ក្រោម​នេះ​ជា​វិធីសាស្ត្រ​ ៥​យ៉ាង​ជួយ​ឲ្យ​អ្នក​កាន់​តែ​មាន​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង។

១ កុំ​ខ្វល់​ពី​អ្វី​ដែល​អ្នក​ដទៃ​គិត

មិន​​ថា​អ្នក​ធ្វើ​អ្វី​នោះ​ទេ​នឹង​តែង​តែ​មាន​មនុស្ស​មក​និយាយ​ថា​វា​មិន​អាច​ទៅ​រួច​នោះ​ទេ សើច​ចំអក​ ថា​គំនិត​របស់​អ្នក​ឆ្កូត​ណាស់ ឬ​អ្នក​គ្មាន​សមត្ថភាព​ធ្វើ​វា​ទេ​ជា​ដើម។ មិន​ថា​វា​ជា​ការ​បដិសេធ​ពី​មេ​របស់​អ្នក ពី​សាលា​របស់​អ្នក​ ឬ​ការ​ផ្ដល់​យោបល់​ត្រលប់​មក​វិញ​មិន​ល្អ​ពី​មិត្តភ័ក្ដិ​ ឬ ក្រុម​គ្រួសារ​ឡើយ​អ្នក​មាន​សិទ្ធិស្ដាប់ឬមិន​ស្ដាប់​ពួក​គេ​បាន។ ប្រសិន​បើ​អ្នក​ជឿ​ជាក់​ថា​ខ្លួន​ឯង​ពិត​ជា​អាច​ធ្វើ​បាន ចូរ​ធ្វើ​វា​ចុះ​ដោយ​មាន​ហេតុ​ផល​ និង​ការ​ស្រាវជ្រាវ​ច្បាស់​លាស់។

២ និយាយ​មួយៗ និង​ច្បាស់​ៗ

មនុស្ស​ដែល​មាន​អារម្មណ៍​ថា​ការ​និយាយ​របស់​ពួក​គេ​មិន​មាន​តម្លៃ​ក្នុង​ការ​ស្ដាប់​នឹង​និយាយ​ដោយ​ប្រញាប់​ប្រញាល់។ ដូច្នេះ​ដើម្បី​ធានា​ថា​ការ​និយាយ​របស់​ខ្លួន​មាន​តម្លៃ​ក្នុង​ការ​ស្ដាប់​ ចូរ​កុំ​ប្រញាប់​ហើយ​និយាយ​យឺត​ៗ ច្បាស់​ៗ។

៣ ចាប់​ផ្ដើម​ពី​ការ​សម្រេច​គោលដៅ​តូច​ៗ

ព្យាយាម​ពី​ការ​សម្រេច​គោលដៅ​តូចៗ​ប្រចាំ​ថ្ងៃ​ដូចជា​ការ​រៀបចំគ្រែ​គេង​នៅ​ពេល​ព្រឹក​ ព្រោះ​វា​អាច​ជួយ​ឲ្យ​អ្នក​មាន​អារម្មណ៍​ថា​សម្រេច​អ្វី​មួយ​ដែល​ជួយ​បើក​ផ្លូវ​ឲ្យ​អ្នក​ក្នុង​ការ​សម្រេច​រឿង​ផ្សេង​ទៀត​ក្នុង​មួយ​ថ្ងៃ។

៤ ស្លៀក​ពាក់​ឲ្យ​បាន​ស្អាតបាត

ដំបូន្មាន​នេះ​ហាក់​ដូច​ជា​លើស​បន្តិច​ តើ​ភាព​ជឿ​ជាក់​មាន​អ្វី​ពាក់​ព័ន្ធ​ជា​មួយ​សំលៀកបំពាក់​ទៅ។ តែ​ការ​ស្លៀក​ពាក់​ឲ្យ​បាន​សមរម្យ​នឹង​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​ល្អ អារម្មណ៍​ចូលចិត្ត​ និង​ធ្វើ​ឲ្យ​អ្នក​កាន់​តែ​មាន​ទំនុក​ចិត្ត។

៥ ត្រៀម​ខ្លួន​ឲ្យ​បាន​ល្អ

វា​ពិត​ជា​មិន​អាច​នោះ​ទេ​ក្នុង​ការ​មាន​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង​បើ​សិន​ជា​អ្នក​គិត​ថា​ខ្លួន​នឹង​ធ្វើ​មិន​បាន​ល្អ​នោះ​ទេ។ ឧទាហរណ៍​ថា​ការ​ប្រឡង​មួយ​នឹង​ជិត​មក​ដល់ ហើយ​អ្នក​មិន​ដែល​បាន​រៀន ឬ​ស្ដាប់​គ្រូ​សោះ​នោះ​អ្នក​នឹង​គ្មាន​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង​ក្នុង​ការ​ជាប់​ការ​ប្រឡង​នោះ​ទេ។ តែ​បើ​អ្នក​ត្រៀម​ខ្លួន​បាន​ល្អ​ បើ​ទោះ​អ្នក​ជា​មនុស្ស​គ្មាន​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង​ក៏​ដោយ​ ក៏​យ៉ាង​ហោច​ណាស់​អ្នក​គិត​ថា​ខ្លួន​អាច​បាន​ត្រឹម​មួយ​ជាប់​ដែរ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម