BTS ក្លាយជាសិល្បករអាស៊ីដំបូងសម្ដែងក្នុងកម្មវិធី Halftime Show នៅ FIFA World Cup លើកដំបូងក្នុងប្រវត្តិសាស្រ្ត

ក្រុមចម្រៀងបុរសកូរ៉េខាងត្បូងដ៏ល្បីល្បាញ BTS ត្រូវបានប្រកាសជាផ្លូវការថាជាតួឯកសម្តែងក្នុងកម្មវិធីពាក់កណ្តាលម៉ោង (Halftime Show) នៃវគ្គផ្តាច់ព្រ័ត្រពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup 2026 ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៩ ខែកក្កដា នៅពហុកីឡដ្ឋាន MetLife Stadium។

យោងតាម Billboard ព្រឹត្តិការណ៍នេះគឺជាសញ្ញាណដ៏សំខាន់មួយក្នុងប្រវត្តិសាស្ត្របាល់ទាត់ពិភពលោក ព្រោះវាជាលើកដំបូងបង្អស់ដែលកម្មវិធីពាក់កណ្តាលម៉ោងត្រូវបានរៀបចំឡើងជាផ្លូវការក្នុងវគ្គផ្តាច់ព្រ័ត្រ ដោយមានការសហការរវាងសហព័ន្ធ FIFA និងអង្គការតស៊ូមតិអន្តរជាតិ Global Citizen ដើម្បីរួមបញ្ចូលគ្នានូវកីឡា តន្ត្រី និងវប្បធម៌លើឆាកតែមួយ។ ក្នុងឱកាសដ៏វិសេសវិសាលនេះ BTS នឹងសម្តែងរួមជាមួយតារាលំដាប់ពិភពលោកគឺ Madonna និង Shakira ក្រោមការរៀបចំកម្មវិធីដោយ Chris Martin មកពីក្រុម Coldplay។

ការសម្តែងនេះមិនត្រឹមតែជាការកម្សាន្តប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានគោលបំណងមនុស្សធម៌ផងដែរ។ កម្មវិធីនេះនឹងជួយគាំទ្រដល់មូលនិធិអប់រំ FIFA Global Citizen ដែលមានគោលដៅរៃអង្គាសថវិកាឱ្យបាន ១០០ លានដុល្លារដើម្បីពង្រីកឱកាសទទួលបានការអប់រំ និងការលេងកីឡាបាល់ទាត់សម្រាប់កុមារជុំវិញពិភពលោក។ បច្ចុប្បន្នមូលនិធិនេះរៃអង្គាសបានជាង ៣០ លានដុល្លាររួចមកហើយ តាមរយៈការបរិច្ចាគ ១ ដុល្លារពីសំបុត្រនីមួយៗដែលបានលក់ចេញក្នុងអំឡុងការប្រកួត World Cup។ តាមរយៈ Bighit Music ភ្នាក់ងារនេះបានសម្តែងនូវមោទនភាពដែលបានចូលរួមក្នុងព្រឹត្តិការណ៍នេះ ដោយបញ្ជាក់ថា តន្ត្រីគឺជាភាសាសកលដែលអាចផ្សព្វផ្សាយសារនៃក្តីសង្ឃឹម និងការរួបរួម ជាពិសេសគឺការគាំទ្រដល់ការអប់រំកុមារ។

គួររំលឹកផងដែរថា ក្រុម BTS បានរក្សាទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយ Global Citizen ជាយូរមកហើយ តាំងពីការចូលរួមក្នុងព្រឹត្តិការណ៍ឆ្នាំ ២០២១ រហូតដល់ការសម្តែងទោលរបស់ Jungkook ក្នុងឆ្នាំ ២០២៣ និងការច្រៀងបទ “Dreamers” ក្នុងពិធីបើក World Cup ឆ្នាំ ២០២២ នៅប្រទេសកាតា។

ការវិលត្រឡប់មកឆាកអន្តរជាតិដ៏ធំក្នុងឆ្នាំ ២០២៦ នេះនឹងធ្វើឡើងស្របពេលដែលក្រុមទទួលបានជោគជ័យយ៉ាងខ្លាំងជាមួយនឹងអាល់ប៊ុមទី ៦ មានចំណងជើងថា ARIRANG ដែលបានចេញផ្សាយកាលពីថ្ងៃទី ២០ ខែមីនា បន្ទាប់ពីសមាជិកទាំងអស់បានបញ្ចប់កាតព្វកិច្ចយោធា។ អាល់ប៊ុមនេះបានជាប់ចំណាត់ថ្នាក់លេខ ១ នៅលើតារាង Billboard 200 រយៈពេល ៣ សប្តាហ៍ជាប់ៗគ្នា ដែលជាការចាប់ផ្តើមដ៏រឹងមាំសម្រាប់ដំណើរទេសចរណ៍ពិភពលោករបស់ពួកគេដែលនឹងបន្តរហូតដល់ខែមីនា ឆ្នាំក្រោយ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

​សាស្ត្រាចារ្យ​សិល្បៈ ប៉ុក សុវណ្ណា ចំណុច​ពិសេស «ល្ខោន​និយាយ» តួ​អង្គ​ចេះ​បង្កើត​ទំនាក់ទំនង​ជាមួយទស្សនិកជន

មិន​បត់​បែន​វែង​ឆ្ងាយ​បែក​ជា​អូរ​ហូរ​ជា​ស្ទឹង សាស្ត្រាចារ្យ​សិល្បៈ​ខ្មែរ​អ្នក​គ្រូ ប៉ុក សុវណ្ណា បង្ហាញ​ប្រាប់​ពី​តម្លៃ​ពិត​នៃ​ទម្រង់​ល្ខោន​និយាយ ថា​បើ​សិន​រៀប​ច

តារាម៉ូដែល Ya gal Terry កូនកាត់ខ្មែរ-ចិន ធ្លាប់ថត TVC ជាមួយតារាប្រុសកូរ៉េ Park Seo Joon

កញ្ញា Ya gal Terry ដែល​មហាជន​ខ្មែរ​ស្គាល់​យ៉ាង​ច្បាស់​ថា ជា​ម៉ូដែល​ឲ្យ​សាប៊ូ​កក់​សក់​របស់​អ្នកនាង ផន សុផារី អ្នក​ផលិត​មាតិកា​ខ្មែរ ដែល​មាន​ផលិតផល​ថែរក្សា​សម្រស់

អ្នកជាប់បាក់ឌុបត្រៀមខ្លួនចូលរៀនជំនាញ IT សាកលវិទ្យាល័យ និងវិទ្យាស្ថានទាំង ១១ នេះអាចគិតគូរពិចារណា

លទ្ធផល​នៃ​ការ​ប្រឡង​​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) បាន​ចេញ​រួចរាល់​ហើយ ដូចនេះ​អ្នក​ដែល​ដឹង​ពី​និទ្ទេស និង​លំដាប់​ពិន្ទុ ក៏​អាច​កាន់តែ​ងាយស្រួល​ក្នុង​

មកស្គាល់អ្នកវិទ្យាសាស្ត្រវ័យក្មេងចិន ៥ រូប ដែលបានជួយបង្កើតប្រព័ន្ធ AI ធំៗបំផុតរបស់អាមេរិក

អ្នកវិទ្យាសាស្ត្រជំនាន់ថ្មីដែលកើត និងទទួលការអប់រំនៅប្រទេសចិន កំពុងជួយបង្កើតប្រព័ន្ធ AI ជឿនលឿនបំផុតមួយចំនួនរបស់អាមេរិក ចាប់ពី ChatGPT និង Grok

មកស្គាល់ពីតារាវ័យក្មេងប្រុសស្រី និងកូនក្មួយរបស់សិល្បករល្បីៗ ទើបប្រឡងជាប់បាក់ឌុបថ្មីៗ

នៅ​ព្រឹក​ថ្ងៃ ២ ខែ​កញ្ញា ឆ្នាំ ២០២៦ នេះ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ប្រកាស​លទ្ធផល​ប្រឡង​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប)។ បេក្ខភាព​ប្រឡង​បាក់​ឌុប​

នាយករដ្ឋមន្ត្រីកម្ពុជា និងភរិយា សម្រេចផ្ដល់អាហារូបករណ៍ ៤៦៥០ កន្លែងដល់សិស្ស-និស្សិត

ដំណឹង​ល្អ! អាហារូបករណ៍​ជិត ៥ ពាន់​កន្លែង​ពី​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត សម្រាប់​សិស្ស​ទី១២ លើ​មុខ​ជំនាញ​សិក្សា​ជា​

សិស្សទី១២ អាចដាក់ពាក្យប្រឡងអាហារូបករណ៍មួយនេះបាន ទោះជាប់ ឬធ្លាក់បាក់ឌុបក៏ដោយ

​សិស្ស​ទី១២ ដែលជាប់​ និងធ្លាក់បាក់ឌុប អាច​ដាក់​ពាក្យ​ប្រឡង​អាហារូបករណ៍ ១០០% សម្រាប់​កម្រិត​សញ្ញាប័ត្រ​ជាន់​ខ្ពស់​បច្ចេកទេស (Diploma Level) លើ​ជំនាញ​ឯក​ទេស​ចំនួន

បន្ថែមការការពារអ្នកដែលជាធនធានមានស្នាដៃ សមាគមទិញសេវាធានារ៉ាប់រង​អាយុជីវិត ដល់សិល្បករខ្មែរ

ដោយ​មើល​ឃើញ​ពី​តម្លៃ​នៃ​ការ​លះបង់​របស់​សិល្បករ​ខ្មែរ ប្រធាន​សមាគម​សិល្បករ​ខ្មែរ លោក​ជំទាវ​អ្នក​ឧកញ៉ា ម៉ៅ ចំណាន បាន​បន្ថែម​​ការ​ការពារ​ផ្នែក​សុវត្ថិភាព​បន្ត​ដល់​អ្នក​ថែរក្សា និង​បណ្ដុះបណ្ដាល​វប្បធម៌​ទាំង​នោះ​

សម្បូរខ្លាឃ្មុំចូលខាំមនុស្សពេក ប្រទេសជប៉ុនប្រើ AI, ដ្រូន និងរូប៉ូតឆ្កែព្រៃ ដើម្បីទប់ស្កាត់

ការវាយប្រហារដោយខ្លាឃ្មុំនៅប្រទេសជប៉ុនបានកើនឡើងដល់កម្រិតកំណត់ត្រា ដោយបានសម្លាប់មនុស្ស ១៣ នាក់ និងបង្ករបួសជាង ២២០ នាក់ ចន្លោះពីខែមេសា ឆ្នាំ២០២៥ ដល់ខែមីនា ឆ្នាំ

ដូចការរំពឹងទុកពិតមែន លទ្ធផលប្រឡងបាក់ឌុបរបស់តារាចម្រៀង កែវ ទិត្យផល្លី ទទួលបាននិទ្ទេស B

កញ្ញា កែវ ទិត្យផល្លី ដែល​ជា​តារា​ចម្រៀង​វ័យ​ក្មេងសំឡេងពីរោះ មានសមត្ថភាព ចំណេះដឹង និង​ជា​សិស្ស​ប្រឡង​បាក់ឌុបឆ្នាំ ២០២៦ បាន​ទៅ​ស្ដាប់ ​មើល​ការ​ប្រកាស​លទ្ធផល​នៅ​ព្រឹក​នេះ ដោយ​តារា​វ័យ ១៨ ឆ្នាំ​រូប​នេះ​ទទួល​បាន​បាន​



Leave a Reply

Your email address will not be published.Required fields are marked *