នៅ​ផ្ទះ ឬចេញ​ក្រៅ​ខ្ជិលទម្លាក់​សក់​ សាក​ស្ទីល​​សក់​ទាំង​នេះ​ស្អាត​ហើយ​ទាន់​សម័យ

ជឿថាពេលខ្លះទោះចង់ស្អាតប៉ុណ្ណា ក៏មិត្តនារីមួយចំនួននៅតែខ្ជិលក្នុងការតែងខ្លួនធ្វើសក់ដែរ។ បើសក់​វែងទៀត​កាន់តែ​ខ្ជិលរកនឹង ពេលខ្លះមូលសក់ ទម្លាក់ត្រង់ដដែលៗ គ្មានអ្វីថ្មីសោះ។ ថ្ងៃនេះដែរ អេតមីន មានប៉ុន្មានវិធីដែរ ក្នុងការធ្វើសក់ងាយស្រួល ចំណាយពេលតិចស្អាតទៀត។

.ចងបែបដុំៗតគ្នា

ដុំៗតគ្នាយ៉ាងម៉េចទៅ? ជាដំបូងប្រិយមិត្តគ្រាន់តែយកកៅស៊ូមកចងសក់ធម្មតាសិន ចងទាំងអស់ក៏បាន ចង​ទីទុយក៏បាន។ បន្ទាប់មកយកកៅស៊ូ៤ទៅ៥ទៀតយកមកចងបន្ដគ្នាជាដុំសក់​ style បែបនេះប្លែកហើយCute ណាស់។

.ចងទីទុយពីរដុំសងខាង

ប្រិយមិត្តខ្លះប្រហែលជាមិនហ៊ានធ្វើទេព្រោះថា​ Cute ពេកប្រៀប​ដូចក្មេងរៀន​មត្តេយ្យអ៊ីចឹង។ តែម៉ូដសក់នេះនៅតែជាម៉ូដមួយដែលស្រស់ស្អាត​និងជាទីចាប់អារម្មណ៍។ ជាដំបូងគ្រាន់​តែពុះសក់​ជាពីរ រួចចាប់​មូរចងជាដុំជាការស្រេច។ ម៉ូដ​នេះអាចចងទាបឬខ្ពស់តាមចំណង់ចំណូលចិត្ត។

.ចងបួងបែបងាយៗ

ម៉ូដនេះ គឺងាយស្រួលធ្វើមែនទែន គ្រាន់តែមានកៅស៊ូមួយ ឬ ពីរបានហើយ។ ដោយគ្រាន់តែប្រិយមិត្តចងសក់សិន បើចង់ឲ្យជាប់ល្អ រួចក្របួចសក់មូលចូលគ្នា យកកៅស៊ូមកចងសក់ដែលមូលនោះជាការស្រេច។ បន្ទាប់មកទាញសក់ខាងមុខ ឬសងខាងឲ្យធ្លាក់ចុះមកតិចៗ ដើម្បីឲ្យកាន់តែទាក់ទាញ។

.ចងសក់ហើយក្រងធម្មតា

ម៉ូដមួយនេះគឺសាមញ្ញា ប៉ុន្ដែកុំមើលរំលង ព្រោះថាក៏ស្អាតមិនធម្មតាដែរ។ ងាយៗ ដំបូងលើកចងសក់ទាំងអស់សិន រួចក្រងធម្មតាឲ្យដល់ក្រោមរួចរាល់ ចំណេញពេលណាស់ម៉ូដនេះ។

.ចងពាក់កណ្ដាលជាដុំៗ

ចំណែកម៉ូដសក់មួយនេះក៏ស្អាតប្លែកហើយងាយស្រួលធ្វើដែរ។ ដំបូងចងសក់របស់អ្នកពាក់កណ្ដាល ហើយចាប់យកសក់ចងរួចនោះ ចងជាដុំៗ បើចង់ឃើញប៉ោងស្អាតត្រូវទាញដុំសក់ទាំងនោះឲ្យធំបន្ដិច។

កុំភ្លេចសាកល្បងម៉ូដងាយៗ សាមញ្ញទាំង ៥ នេះណា៎ ឬបើសិនមិនទាន់​ពេញចិត្តទៀត អាចមើលម៉ូដ​ខាង​ក្រោម​នេះ​បន្ត៖



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

CSFF ចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយ ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និង​ផ្សព្វផ្សាយ​ទេសចរណ៍កម្ពុជា

កាលពី​ថ្ងៃ ២១ ខែ សីហា ឆ្នាំ ២០២៦ កន្លង​ទៅ ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និង​ផ្សព្វផ្សាយ​ទេសចរណ៍កម្ពុជា (CTB) និង​មហោស្រពភាពយន្តខ្លីចតុមុខ (CSFF)

ប្រទេសអូស្ត្រាលីប្រកាសហាមឃាត់មិនឱ្យបទចម្រៀងបង្កើតដោយ AI ចូលតារាងចម្រៀងផ្លូវការណាមួយឡើយ

ថ្មីៗនេះសមាគមឧស្សាហកម្មថតសំឡេងអូស្ត្រាលី (ARIA) បានចេញវិធានការថ្មីដោយហាមឃាត់បទចម្រៀងដែលបង្កើតឡើងដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត

មកស្គាល់ពីត្បូង Zircon ខៀវ របស់ខេត្តរតនគិរី ល្បីសុះសាយរហូតដល់ក្រុមហ៊ុន LV ជ្រើសច្នៃគ្រឿងអលង្ការតម្លៃមហាសាល

ដូច​ដែល​ដឹង​ស្រាប់​ហើយ​ថា កាលពី​ប៉ុន្មាន​ថ្ងៃ​មុន​ល្បី​រឿង​ក្រោយ​ក្រុមហ៊ុន Louis Vuitton របស់​បារាំង បាន​ច្នៃ​ត្បូង Zircon ខៀវ របស់​ខេត្ត​រតនគិរី នៃ​ប្រទេស​

«កន្លាស់អាវរូបចាបទាំងគ្រាប់» បច្ចុប្បន្នក្លាយជាគ្រឿងតុបតែង​លម្អ​កាយា​កូនក្រមុំ ក្នុងថ្ងៃមង្គលការ

សម្ដេច​ព្រះ​វររាជ​នី នាថ វ័ណ ជា​ម្ចាស់ «កន្លាស់​ចាប​ទាំង​គ្រាប់» ដ៏​ប្រណីត កាលពី​អតីតកាល បាន​កំពុង​ក្លាយ​ជា​គ្រឿងអលង្ការ​ដ៏​ថ្លៃថ្លា នា​ថ្ងៃ​មង្គលការ​កូន​ក្រមុំ

មហោស្រព​ភាពយន្ត​ខ្នាត​ខ្លី​កម្ពុជា បើក​ឱកាស​ឱ្យ​យុវជន​ចែក​រំលែក​រឿងរ៉ាវ​តាម​រយៈ​ខ្សែ​ភាពយន្ត

មហោស្រព​ភាព​យន្ត​ខ្នាត​ខ្លី​កម្ពុជា បាន​ក្លាយ​ជា​វេទិកា​សម្រាប់​សមិទ្ធិករ​វ័យ​ក្មេង​ដែល​ចង់​ប្រឡូក​ក្នុង​វិស័យ​ភាពយន្ត​ដោយ​​ចាប់​ផ្ដើម​ពី​ការ​ផលិត​ភាពយន្ត​ខ្លី ​ដើម្បី​បោះ​ជំហាន​ឈាន​ទៅ​រក​ភាពយន្ត​ខ្នាត​វែង។

ចោះប្រមាត់ ល្បែងកម្សាន្តរបស់ខ្មែរទំនៀមអ្នកសៀមរាបច្រើនលេងក្នុងរដូវវស្សា

ល្បែង​ចោះ​ប្រមាត់ ជា​ប្រភេទ​ល្បែង​កម្សាន្ត​មួយ​របស់​ខ្មែរ ដែល​ល្បែង​មួយ​នេះ​មាន​តែ​នៅ​ភូមិ​កំពង់ភ្លុក , ភូមិ​កំពង់​ឃ្លាំង ស្រុក​សូត្រ​និគម និង​ស្រុក​ជីក្រែង ខេត្ត​សៀមរាប ជា​ភូមិ​ស្ថិត​ជាប់​មាត់​ទន្លេ​សាប។

អ៊ិន លក្ខិណា ចូលដល់ Top 60 នៃការប្រកួត Miss World Top Model របស់​កម្មវិធី Miss World 2026

បវរកញ្ញា​ពិភពលោក​របស់​កម្ពុជា ២០២៦ កញ្ញា អ៊ិន លក្ខិណា បាន​ជាប់​ចូល​ក្នុង​ Top 60 នៃ​ការ​ប្រកួត Miss World Top Model របស់​កម្មវិធី Miss World 2026 ដែល​កំពុង​រៀបចំ​ឡើង​នៅ​ប្រទេស​វៀតណាម

ឪពុកម្ដាយចង់ឱ្យកូនមានចំណេះជំនាញសិល្បៈក្នុងខ្លួន សិក្សាឥតបង់ថ្លៃនៅសាលាមធ្យមវិចិត្រសិល្បៈ

អាណាព្យាបាល​ដែល​មាន​កូន​ៗ​ក្រោម​អាយុ ១៨ ឆ្នាំ ហើយ​ចង់​បណ្ដុះ​ជំនាញ​សិល្បៈ​ក៏​ដូច​ជា​ចង់​ឱ្យ​ពួកគេ​បាន​សិក្សា​នូវ​ចំណេះ​ជំនាញ​ដែល​ដូន​តា​ខ្មែរ​បាន​បន្សល់​ទុក​ឱ្យ ឱកាស​បាន​ដល់​ហើយ។

ទៅ​សៀមរាប​កុំ​ភ្លេច​ចូល​មើល​ពិព័រណ៍​សំលៀកបំពាក់​ប្រពៃណី​បុរាណ​ខ្មែរ សម្រាប់ភ្ញៀវ​ខ្មែរ​ ១ពាន់​រៀល​ប៉ុណ្ណោះ

ដំណឹង​ល្អ​សម្រាប់​ទេសចរ​ដែល​ទៅ​លេង​លេង​កម្សាន្ត​ក្នុង​ខេត្ត​សៀមរាប​កុំ​ភ្លេច​ឆៀង​ចូល​ទស្សនា ពិព័រណ៍​សម្លៀកបំពាក់​បុរាណ​ដែល​ជា​កេរ្តិ៍​ដំណែល​ដូន​តា​បាន​បន្សល់​ទុក​តាំង​ពី​យូរ​លង់​នៅ​ឯ​សារមន្ទីរ​វាយនភណ្ឌ​ប្រពៃណី​អាស៊ី។

កម្ពុជាត្រូវជ្រើសជា «ប្រទេសកិត្តិយស» ក្នុងមហោស្រពភាពយន្តនិយាយភាសាបារាំងទីក្រុង Angoulême

អបអរ​កម្ពុជា​ដែល​ត្រូវ​បាន​ជ្រើស​រើស​ជា​ប្រទេស​កិត្តិយស​សម្រាប់​មហោស្រព​ភាពយន្ត​និយាយ​ភាសា​បារាំង​ទីក្រុង Angoulême លើក​ទី​១៩ ចាប់​ពី​ថ្ងៃ​ទី ២៤ ដល់​ថ្ងៃ​ទី ២៩ ខែ សីហា ឆ្នាំ ២០២៦។