គន្លឹះទាំង ៥ ជួយបំបាត់ក្លិនក្នុងផ្ទះបាយ

ផ្ទះបាយគឺជាកន្លែងដែលមានក្លិនច្រើនជាងគេក្នុងបរិវេណផ្ទះរបស់យើង។ ចំណែកឯក្លិនទាំងនោះផងដែរគឺមកពីការចម្អិនម្ហូបជាប្រចាំរបស់យើងហើយវាក៏មានក្លិនចម្រុះដូចជាក្លិនឆ្អាប ឬស្អុយជាដើម។ ដូចនេះសម្រាប់អ្នកមានបំណងចង់ឱ្យផ្ទះបាយបាត់ក្លិនសាកមើលគន្លឹះទាំង ៥ ខាងក្រោម៖

១. បើកម៉ាស៊ីនបូមក្លិន

សម្រាប់ផ្ទះដែលមានម៉ាស៊ីនបូមក្លិនគឺអាចបើកចោលយ៉ាងហោចណាស់ ៥ ទៅ ១០ នាទីបន្ទាប់ពីយើងចម្អិនរួច។ វាអាចជួយបូមក្លិនមិនល្អ​ដែល​សាយភាយពេញផ្ទះបានយ៉ាងល្អ។

២. ប្រើក្រូចឆ្មារ ឬផ្លែក្រូចសើច

វិធីមួយទៀតក្នុងការបំបាត់ក្លិនគឺយកក្រូចឆ្មារ ឬក្រូចសើចទៅជូតនៅកន្លែងដែលទើបចម្អិនហើយដោយចិតក្រូចជា ២ កំណាត់រួចច្របាច់ចូលក្នុងទឹកក្ដៅឧណ្ហៗមួយចាន។ ចំពោះសម្បកក្រូចដែលច្របាច់រួចកុំបោះចោល ដាក់វាចូលត្រាំទៅក្នុងទឹកនោះរួចយកក្រណាត់ ឬប៉ុងណាមួយមកជ្រលក់ហើយជូត។ ក្រោយជូតហើយសឹមយកក្រណាត់ស្ងួតមួយផ្សេងទៀតមកជូតសម្អាតតាមក្រោយ។

៣. ប្រើទឹកក្ដៅ

មូលហេតុដែលនាំឱ្យផ្ទះបាយមានក្លិនមិនល្អក្រៅពីក្លិនផ្សែងចម្អិនម្ហូបហើយ ក្លិនចេញពីបំពង់កន្លែងលាងចានក៏ជាមូលហេតុមួយផងដែរ។ វាបណ្ដាលមកពីខ្លាញ់នៃកាកសំណល់អាហារដែលយើងបានលាងសម្អាតនៅក្នុងនោះ។ ដូចនេះដើម្បីកម្ចាត់ក្លិនកើតពីខ្លាញ់នៃកាកសំណល់អាហារ យើងអាចយកទឹកក្ដៅដាំពុះចាក់ចូលបំពង់ក្នុងកន្លែងលាងចាននោះបានដោយសារវាជួយលាងសម្អាតខ្លាញ់ដែលតោងជាប់បំពង់នោះ។

៤. ប្រើទឹកខ្មេះ និង baking soda

ក្នុងករណីដែលប្រើទឹកក្ដៅហើយនៅតែមិនក្លិនទៀត យើងអាចយកម្សៅ baking soda ១ ពែង និងទឹកខ្មេះក្ដៅ ២ ពែងមកចាក់ចូលបំពង់កន្លែងលាងចាននោះបាន។ ក្រោយចាក់ baking soda និងទឹកខ្មេះក្ដៅរួច យើងត្រូវចាក់ទឹកក្ដៅតាមក្រោយជាការសម្អាតឱ្យកាន់តែស្អាតតែម្ដង។

៥. ប្រើធ្យូង ឬកាកកាហ្វេ

ក្លិនមិនល្អក្នុងផ្ទះបាយក៏អាចភាយចេញពីទូរចាន ឬទូរទឹកកកដែរ ដូចនេះយើងអាចយកធ្យូង ២ ទៅ ៣ ដុំ ឬកាកកាហ្វេ ១ ពែងដាក់ចូលក្នុងនោះបានដោយសារធ្យូង និងកាកកាហ្វេអាចកម្ចាត់ក្លិនមិនល្អបានយ៉ាងមានប្រសិទ្ធភាពផងដែរ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម