មិនទាន់ចប់! Zheng Shuang ត្រូវគេប្ដឹងទារសំណងជិត ១៨ លានដុល្លារ

ពិតណាស់ ថ្វីបើរឿងអាស្រូវពពោះជំនួស និងគេចពន្ធរបស់តារាចិនល្បី Zheng Shuang ហាក់មានសភាពស្ងប់ស្ងាត់ទៅខ្លះហើយក្ដី តែបញ្ហាដែលនាងត្រូវប្រឈមមុខដោះស្រាយគឺមិនទាន់ចប់នៅឡើយនោះទេ ដោយពេលនេះនាងត្រូវបង់ប្រាក់ប្រមាណជិត ១៨ លានដុល្លារអាមេរិកទៀតដល់ក្រុមការងាររឿងភាគចំនួន ២ រួមមាន “Defamatory Lover” និង “Top Secret”។ ចំពោះមូលហេតុគឺដោយសាររឿងអាស្រូវរបស់នាងធ្វើឱ្យរឿងទាំងពីរនេះមិនអាចមានឱកាសចាក់ផ្សាយជាផ្លូវការឡើយ និងប្រឈមមុខខូចខាតខ្លាំង។

យោងតាមប្រភពព័ត៌មានចិន 163 បានឱ្យដឹងថា ផលិតកម្ម Dong Khai Chi Film and Television Investment Co., Ltd. ដែលផលិតរឿង “Defamatory Lover”  បានប្ដឹងឱ្យតារាស្រីរូបនេះ សងប្រាក់ប្រមាណជាង ៨០ លានយន់ (ប្រហែលជិត ១៣ លានដុល្លារអាមេរិក) ចំពោះបញ្ហាចាក់ផ្សាយមិនបាន និងការខូចខាតនានា។ ជាលទ្ធផល តុលាការ​បាន​សម្រេច​ឱ្យតារាស្រី Zheng Shuang បង់​ប្រាក់សំណង​ចំនួន ៦០ លាន​យន់ (ប្រហែលជិត ៩ លានដុល្លារអាមេរិក)។ ស្របពេលដែលត្រូវបង់ប្រមាណជិត ៦០ លានយន់ទៀតទៅឱ្យក្រុមការងាររឿង  “Top Secret”។ កន្លងមករូបនាងធ្លាប់បានលក់ទ្រព្យសម្បត្ដិជាច្រើនដើម្បីយកទៅបង់ការផាកពិន័យពន្ធជិត ៤៦ លានដុល្លារអាមេរិក។

តែយ៉ាងណាមិញ មហាជនជាច្រើនក៏បានបញ្ចេញមតិអាណិតអាសូរដល់រូបនាងផងដែរ ដោយសារតែរឿងទាំងពីរនេះសុទ្ធតែមានបញ្ហារកាំរកូសកំឡុងពេលថត និងមានរឿងអាស្រូវពាសពេញ បើទោះជាចាក់ផ្សាយក៏មិនប្រាកដថាទទួលបានជោគជ័យដែរ។ ស្របពេលដែលតារាស្រី Zheng Shuang ធ្លាក់ខ្លួនជាប់ជំពាក់ជាមួយរឿងអាស្រូវ មហាជនជឿថាវាជាឱកាសដែលក្រុមរឿងភាគទាំងនេះឆ្លៀតឱកាស ប្ដឹងរូបនាងយកប្រាក់តែម្ដង។

បច្ចុប្បន្ន តារាស្រី Zheng Shuang បានផ្លាស់ទីលំនៅទៅរស់នៅប្រទេសអាមេរិកជាមួយក្រុមគ្រួសាររបស់នាង។ ថ្វីបើមិនទាន់មានព័ត៌មានមួយណាបញ្ជាក់ជាផ្លូវការពីមុខរបរដែលនាងធ្វើកំឡុងពេលរស់នៅអាមេរិក តែ Zheng Shuang ធ្លាប់បានបង្ហើបថា នាងមានបំណងធ្វើជាតារាយូធូបដើម្បីរកប្រាក់ចិញ្ចឹមជីវិត៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ