បាត់មុខមិនចូលរួមបុណ្យសពឳពុកក្មេក ត្រចៀកកាំ និងស្វាមី ត្រូវមហាជនសង្ស័យកំពុងជួបបញ្ហាធ្ងន់ធ្ងរ

យោងតាមប្រភពព័ត៌មាន QQ របស់ប្រទេសចិន បានឲ្យបានដឹងថា ឳពុកក្មេករបស់ Zhao Wei ឬ ត្រចៀកកាំបានទទួលមរណភាព និងត្រូវបានរៀបចំពិធីបុណ្យសពនៅឯស្រុកកំណើត។ Zhao Wei  មិនត្រូវបានគេប្រទះឃើញចូលរួមពិធីបុណ្យសពរបស់ឳពុកក្មេកនាងឡើយ ហើយសូម្បីតែស្វាមីរបស់នាង Huang You Long ដែលកូនប្រុសបង្កើតក៏មិនបានចូលរួម។

អវត្ដមានរបស់អ្នកទាំងពីរក៏ក្លាយជាប្រធានបទត្រូវគេយកមកពិភាក្សាសាជាថ្មី និងសង្ស័យថាអ្នកទាំងពីរទំនងជាកំពុងជួបបញ្ហាធ្ងន់ធ្ងរណាមួយទើបមិនហ៊ានសូម្បីតែបង្ហាញខ្លួន។ យោងតាមប្រភពដដែលបានឲ្យដឹងថា ស្វាមីរបស់ត្រចៀកកាំបានផ្ញើប្រាក់ប្រមាណជិត ៧ ម៉ឺនដុល្លារអាមេរិក ដើម្បីជាថ្លៃក្នុងការជួយរៀបចំពិធីបុណ្យសពរបស់ឳពុក។  ឳពុករបស់ស្វាមី ត្រចៀកកាំ មានកូនប្រុសចំនួន ៤ នាក់ ក្នុងពិធីបុណ្យសពនោះមានតែ ស្វាមីរបស់ត្រចៀកកាំប៉ុណ្ណោះដែលមិនចូលរួម និងជូនដំណើរឳពុកជាលើកចុងក្រោយ។

ក្នុងឆ្នាំ ២០២១ ត្រចៀកកាំ ស្រាប់តែបាត់មុខពីសិល្បៈ និងស្ទើរតែលែងមានដំណឹងពីរូបនាង។ ឈ្មោះរបស់នាងត្រូវបានដកចេញពីរឿងភាគ ឬភាពយន្ដល្បីៗ ដែលធ្លាប់សម្ដែង។ បើទោះជាមិនមានព័ត៌មានបញ្ជាក់ជាផ្លូវការពីមូលហេតុរូបនាងបាត់មុខពីសិល្បៈ តែមហាជនជឿថាវាអាចទាក់ទងនឹងរឿងនយោបាយ និងសកម្មភាពផ្សេងៗ ដែលនាងធ្លាប់ធ្វើកន្លងមក ទាំងការរកស៊ី និងវិនិយោគជាដើម។

ត្រចៀកកាំ និងស្វាមី របស់នាងទាំងពីរនាក់សុទ្ធសឹងតែបាត់មុខស្ទើរលែងមានដំណឹង យូរម្ដងៗ ទើបគេប្រទះឃើញនាងនៅព្រលានយន្ដហោះម្ដង។ មិនតែប៉ុណ្ណោះ អ្នកទាំងពីរថែមទាំងមានពាក្យចចាមអារ៉ាមឈ្លោះទាស់ទែងគ្នារហូតចែកផ្លូវទៀតផងក្នុងឆ្នាំ ២០២០ និងធ្លាប់ត្រូវគេប្រទះឃើញដើរផ្សារជាមួយបុរសវ័យក្មេងថែមទៀត។

ត្រចៀកកាំ និងស្វាមី បានរៀបការជាមួយគ្នាក្នុងឆ្នាំ ២០០៨ និងទទួលចំណងដៃកូនស្រីម្នាក់ អ្នកទាំងពីរធ្លាប់ត្រូវបានគេចាត់ទុកជាគូស្នេហ៍មានឥទ្ធិពលក្នុងប្រទេសចិនដែលមានទ្រព្យសម្បត្ដិរាប់រយលានដុល្លារ។ ប៉ុន្ដែលេចពាក្យចចាមអារ៉ាមជាច្រើនថា អ្នកទាំងពីរកំពុងមានបញ្ហារកាំរកូស និងបញ្ហាហិរញ្ញវត្ថុផងដែរដោយសារការរកស៊ី ៕  



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

រឿង ប្រវត្តិស្នេហ៍នាងនាថ វគ្គ២ ទទួលបានពានរង្វាន់ Best Cinematography ពីមហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី ៤

នាល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ មហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី៤ បានប្រារព្ធកម្មវិធីចែកពានរង្វាន់ជូនដល់ស្នាដៃភាពយន្ត និងសិល្បករ សិល្បការិនីឆ្នើមៗមកពីបណ្តា

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ នាំយករឿងរ៉ាវ វប្បធម៌ និងទស្សនៈថ្មីៗពីបណ្តាប្រទេសអាស៊ីទៅកាន់ពិភពលោក

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ បានបញ្ចប់ជាមួយពិធីកម្រាលព្រំក្រហម និងចែកពានរង្វាន់ដែលរៀបចំឡើងយ៉ាងអធិកអធមកាលពីល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ នៅសាលសន្និសីទ

រោងភាពយន្តចិន កែច្នៃសាលបញ្ចាំងកុនទំនេរទៅជា “កន្លែងសម្រាកថ្ងៃត្រង់” ជាវិធីសាស្រ្តបង្កើនចំណូលនៅពេលថ្ងៃត្រង់

រោងភាពយន្តមួយកន្លែងនៅភាគពាយ័ព្យនៃប្រទេសចិនបានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្តាញសង្គម តាមរយៈការបង្កើតសេវាកម្មសម្រាកថ្ងៃត្រង់

ស្នាដៃដឹកនាំលោក លី ប៉ូឡែន រឿង «ជាតិជាមនុស្សា» ជាប់ជម្រើសប្រកួតយកពានរង្វាន់អូស្ការ

រឿង «ជាតិជាមនុស្សា» របស់​អ្នក​ដឹកនាំ លី ប៉ូឡែន បាន​ជាប់ជម្រើសប្រកួតយក​ពាន​រង្វាន់​អូស្ការ ដែល​ត្រូវ​បាន​ទស្សនាវដ្ដី Variety ថា ខ្សែភាពយន្ត​ដំបូង​របស់ លី ប៉ូឡែន

តារាអាស៊ីល្បីៗបង្ហាញវត្តមាននៅសាលសន្និសីទចតុម្មុខ ចូលរួមមហោស្រពភាពយន្តកម្ពុជាអាស៊ី ២០២៦

វត្តមានតារាចិនល្បីៗ ដូចជា Jiang Yiyi, Yang chaoyue, Wang Ziwei, និង Xiong Ziqi រួមជាមួយតារាកម្ពុជា ពេជ្រ សូលីកា, ស៊ីន យូប៊ីន, ប្រាសាទ​ ដាវីន​, ទេព បូព្រឹក្ស

តារាចិនកំពុងឡើងកូដ Yang Chaoyue បង្អួតពានសម្រស់ នៅសារមន្ទីរជាតិ គ្រាមកចូលរួម មហោស្រពភាពយន្តអាស៊ីកម្ពុជា

តារា​ស្រី​វ័យ​ក្មេង​របស់​ចិន Yang Chaoyue ដែល​មក​កម្ពុជា​ក្នុង​កម្មវិធី មហោស្រព​ភាពយន្ត​អាស៊ី​កម្ពុជាលើកទី៤ ​ដែល​ទើប​បញ្ចប់​ថ្មី​ៗ​នេះ ហើយ​នាង​ក៏​ទទួល​បានពាន

ស្វាគមន៍មកកាន់កម្ពុជា! តារាសម្ដែងចិន Li Meng និង Jiang Yiyi នឹងចូលរួមមហោស្រពភាពយន្តកម្ពុជាអាស៊ី ២០២៦ ក្នុងនាមទូតសុច្ឆន្ទៈ

តារាសម្ដែងស្រីចិនពីររូបគឺ Li Meng និង Jiang Yiyi ត្រូវបានប្រកាសតែងតាំងជាទូតសុច្ឆន្ទៈ និងទូតសុច្ឆន្ទៈយុវជននៃមហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ ដែលរៀបចំឡើង

លោកអភិបាលក្រុងឡុងប៊ិច Rex Richardson ទទួល​ស្វាគមន៍ ព្រះនាង ជេនណា យ៉ាងកក់ក្ដៅ

កាលពី​ជាង ១ សប្ដាហ៍​មុន ព្រះនាង នរោត្តម ជេនណា បាន​ធ្វើ​ដំណើរ​ទៅ​កាន់​សហរដ្ឋអាមេរិក និង​បាន​ទៅ​កាន់​ទីក្រុង​ឡុងប៊ិច ហើយ​លោក Rex Richardson បាន​ទទួល​ស្វាគមន៍​យ៉ាង

Dolly Parton និងកេរតំណែលនៃទឹកចិត្តដ៏សប្បុរសដែលពិភពលោកនឹងបន្តចងចាំ

នៅថ្ងៃទី២៥ ខែសីហានេះ គឺជាថ្ងៃមួយដែលពិភពលោកបានបាត់បង់នារីដ៏សប្បុរសម្នាក់ ឈ្មោះថា Dolly Parton។

អ្នកវិទ្យាសាស្ត្របកស្រាយមូលហេតុបង្កឱ្យមានទឹកជំនន់បាក់ដីដ៏សាហាវនៅព្រំដែនទីបេ-នេប៉ាល់

មូលហេតុនៃការរអិលបាក់ដី និងទឹកជំនន់ដ៏សាហាវនៅតាមបណ្តោយព្រំដែននេប៉ាល់-ទីបេមិនទាន់មានសេចក្ដីបញ្ជាក់ប្រាកដ ១០០% នៅឡើយទេ ប៉ុន្តែអ្នកជំនាញនិយាយថា ហានិភ័យនៃ