កាន់តែងាយស្រួល បើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងរៀបចំដែនដី នគរូនីយកម្ម និងសំណង់ បានដាក់ឱ្យប្រើប្រាស់សេវាសាធារណៈ ពាក់ព័ន្ធនឹងឯកសាពាក់ព័ន្ធនឹងដីធ្លី អាចឆែកមើលព័ត៌មានតាមរយៈប្រព័ន្ធ អេឡិចត្រូនិកបាន។ តាមការបង្ហាញរបស់ក្រសួង បងប្អូនអាចមើល និងបញ្ជាក់ សេវាព័ត៌មានសុរិយោដីតាមប្រព័ន្ធអេឡិចត្រូនិច (ព័ត៌មានពីក្បាលដី និងបន្ទុក) តាមរយៈ ៖
– QR Code នៅលើបណ្ណកម្មសិទ្ធ
– លេខកូដបណ្ណ នៅលើបណ្ណ
ដើម្បីចូលទៅកាន់សេវាសាធារណៈសុរិយោដី បងប្អូនអាចស្វែងរក នៅលើគេហទំព័ររបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់តាមរយៈតំណនេះ៖ https://www.mlmupc.gov.kh
សម្រង់ប្រសាសន៍ ឯកឧត្ដម សាយ សំអាល់ រដ្ឋមន្ត្រី ក្រសួងរៀបចំដែនដី នគរូនីយកម្ម និងសំណង់៖ «ការបំពេញការងារក្នុងអាណត្តិទី៧នេះ គឺជាការបន្តមរតកសមិទ្ធផល នៃរដ្ឋ បុរសរបស់កម្ពុជា ពិសេស ព្រះករុណាព្រះបាទសម្តេចព្រះបរមរតនកោដ្ឋ ដែលបានទាមទារឯករាជ្យជាតិ បន្តមកដំណាក់កាលដែល សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន បានតស៊ូលះបង់គ្រប់បែបយ៉ាងដើម្បីរំដោះជាតិ និងអភិវឌ្ឍប្រទេសរហូតដល់ទទួលបាន ឯកភាពជាតិ និងសុខសន្តិភាព ពេញលេញ ហើយបានបន្តដំណើរមកដល់សហសម័យកម្ពុជា ដែលជាយុគ សម័យទំនើប នៃការបន្តដំណើររីកចម្រើនទៅមុខ ក្រោមការដឹកនាំរបស់ ស ម្តេចធិបតីនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា»៕