Zhao Lusi ផុតកម្មផុតពៀរជាមួយភ្នាក់ងារចាស់ ក្រោយបញ្ចប់កិច្ចសន្យាជោគជ័យ ដោយមិនបាច់បង់សំណង

តារាសម្តែងចិន Zhao Lusi ដែលទទួលបានរហស្សនាម “រាជិនី Rating ជំនាន់ថ្មី” សម្រាប់រឿងភាគល្បីៗរបស់នាងដូចជា “Hidden Love” និង “Love’s Ambition” បានបញ្ចប់កិច្ចសន្យាជាមួយក្រុមហ៊ុន Galaxy Cool Entertainment យ៉ាងជោគជ័យ ដោយមិនបានបង់ប្រាក់ពិន័យជាង ៤០០ លានយ៉ន់ (៥៦ លានដុល្លារ) នោះឡើយ បន្ទាប់ពីជម្លោះផ្ទៃក្នុងដ៏យូរអង្វែង។

កន្លងមក តួឯកស្រីវ័យ ២៦ ឆ្នាំរូបនេះធ្លាប់បានបង្ហាញនៅលើ Weibo ថា ភ្នាក់ងាររបស់នាងបានបង្ខំនាងឱ្យបង់ប្រាក់សំណងសម្រាប់ការលុបចោលកិច្ចព្រមព្រៀងផ្សព្វផ្សាយដោយសារតែនាងមានជំងឺ ហើយថែមទាំងបានដកប្រាក់ជាង ២.០៥ លានយ៉ន់ពីគណនីរបស់នាងដោយគ្មានការអនុញ្ញាត។ ហេតុការណ៍នេះបានបង្កឱ្យមានការខឹងសម្បារក្នុងចំណោមអ្នកគាំទ្រ និងមានការផ្ដល់កម្លាំងចិត្តដល់នាងយ៉ាងច្រើនលើសលប់។ ពេលនោះ ខាងទីភ្នាក់ងារបានចេញសេចក្តីថ្លែងការណ៍មួយដោយនិយាយថាពួកគេ “ត្រៀមខ្លួនរួចរាល់ដើម្បីពិភាក្សា” ប៉ុន្តែបានព្រមាននាងឱ្យប្រុងប្រយ័ត្នចំពោះការនិយាយជាសាធារណៈ។

យ៉ាងណាក៏ដោយថ្មីៗនេះ សេចក្ដីរាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយចិនបង្ហាញថា Zhao Lusi អាចបញ្ចប់កិច្ចសន្យារបស់នាងទាំងស្រុងដោយមិនចាំបាច់បង់ប្រាក់ពិន័យបន្ទាប់ពីក្រុមហ៊ុន Hujing Digital Media Group ដែលជាបុត្រសម្ព័ន្ធរបស់ Alibaba បានទិញយក Galaxy Cool Entertainment។ នាងបានចុះកិច្ចសន្យាថ្មីជាមួយក្រុមហ៊ុនថ្មីនេះរយៈពេលប្រាំឆ្នាំ ដោយមានលក្ខខណ្ឌតួនាទីជាទីប្រឹក្សា និងអ្នកណែនាំដល់សិល្បករថ្មីៗរយៈពេលពីរឆ្នាំ។

បន្ទាប់ពីកិច្ចព្រមព្រៀង រូបភាពផ្សព្វផ្សាយរបស់ Zhao Lusi បានចាប់ផ្តើមលេចឡើងនៅលើអេក្រង់ LED យក្សនៅទីស្នាក់ការកណ្តាលរបស់ Alibaba Pictures ដែលជាការបង្ហាញខ្លួនជាផ្លូវការរបស់នាងក្នុងនាមជាតារាសម្តែងស្រីជួរមុខនៅ Alibaba។ នាងត្រូវបានគេរាយការណ៍ថាកំពុងរៀបចំថតគម្រោងថ្មីពីរ៖ ទីមួយគឺជារឿងភាគបុរាណរួមជាមួយតួឯកប្រុសរឿង “Revenged Love” Tian Xu Ning និងទីពីរគឺជារឿងភាគបែបស៊ើបអង្កេត។

អ្នកគាំទ្រជាច្រើនបានអបអរសាទរចំពោះដំណឹងនេះតាមអ៊ីនធឺណិត តាមរយៈការបញ្ចេញមតិផ្សេងៗដូចជា “ទីបំផុតនាងមានសេរីភាពម្តងទៀតហើយ!” និង “ពិតជាអន្ទះសាចង់មើលរឿងថ្មីៗរបស់ Lusi ខ្លាំងណាស់!” ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

កម្មវិធីសំពះគ្រូ ដែលរៀបចំឡើងរាល់ឆ្នាំមានអត្ថន័យធំធេងខ្លាំង

សិស្ស​របាំ​ច្រើន​ខេត្ត​ក្រុង​បាន​មក​រាជធានី​ភ្នំពេញ ​ដើម្បី​រៀបចំ​កម្មវិធី​គ្រូល្ខោនប្រចាំឆ្នាំ២០២៦ ក្រោម​ប្រធាន​បទ «មោ​ទ​ក​ភាព​គ្រូ» រៀបចំ​ដោយ​ក្រុម​សិល្បៈ​យុវ

កុំខកខាន! «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣» រៀបចំឡើងកាន់តែធំ និងអស្ចារ្យជាងមុននៅកោះពេជ្រ

ព្រឹត្តិការណ៍ពាណិជ្ជកម្មឌីជីថលដ៏ធំសម្បើមប្រចាំឆ្នាំគឺ «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣» នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១ ដល់ ១៣ ខែកញ្ញា

​សាស្ត្រាចារ្យ​សិល្បៈ ប៉ុក សុវណ្ណា ចំណុច​ពិសេស «ល្ខោន​និយាយ» តួ​អង្គ​ចេះ​បង្កើត​ទំនាក់ទំនង​ជាមួយទស្សនិកជន

មិន​បត់​បែន​វែង​ឆ្ងាយ​បែក​ជា​អូរ​ហូរ​ជា​ស្ទឹង សាស្ត្រាចារ្យ​សិល្បៈ​ខ្មែរ​អ្នក​គ្រូ ប៉ុក សុវណ្ណា បង្ហាញ​ប្រាប់​ពី​តម្លៃ​ពិត​នៃ​ទម្រង់​ល្ខោន​និយាយ ថា​បើ​សិន​រៀប​ច

តារាម៉ូដែល Ya gal Terry កូនកាត់ខ្មែរ-ចិន ធ្លាប់ថត TVC ជាមួយតារាប្រុសកូរ៉េ Park Seo Joon

កញ្ញា Ya gal Terry ដែល​មហាជន​ខ្មែរ​ស្គាល់​យ៉ាង​ច្បាស់​ថា ជា​ម៉ូដែល​ឲ្យ​សាប៊ូ​កក់​សក់​របស់​អ្នកនាង ផន សុផារី អ្នក​ផលិត​មាតិកា​ខ្មែរ ដែល​មាន​ផលិតផល​ថែរក្សា​សម្រស់

អ្នកជាប់បាក់ឌុបត្រៀមខ្លួនចូលរៀនជំនាញ IT សាកលវិទ្យាល័យ និងវិទ្យាស្ថានទាំង ១១ នេះអាចគិតគូរពិចារណា

លទ្ធផល​នៃ​ការ​ប្រឡង​​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) បាន​ចេញ​រួចរាល់​ហើយ ដូចនេះ​អ្នក​ដែល​ដឹង​ពី​និទ្ទេស និង​លំដាប់​ពិន្ទុ ក៏​អាច​កាន់តែ​ងាយស្រួល​ក្នុង​

មកស្គាល់អ្នកវិទ្យាសាស្ត្រវ័យក្មេងចិន ៥ រូប ដែលបានជួយបង្កើតប្រព័ន្ធ AI ធំៗបំផុតរបស់អាមេរិក

អ្នកវិទ្យាសាស្ត្រជំនាន់ថ្មីដែលកើត និងទទួលការអប់រំនៅប្រទេសចិន កំពុងជួយបង្កើតប្រព័ន្ធ AI ជឿនលឿនបំផុតមួយចំនួនរបស់អាមេរិក ចាប់ពី ChatGPT និង Grok

មកស្គាល់ពីតារាវ័យក្មេងប្រុសស្រី និងកូនក្មួយរបស់សិល្បករល្បីៗ ទើបប្រឡងជាប់បាក់ឌុបថ្មីៗ

នៅ​ព្រឹក​ថ្ងៃ ២ ខែ​កញ្ញា ឆ្នាំ ២០២៦ នេះ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ប្រកាស​លទ្ធផល​ប្រឡង​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប)។ បេក្ខភាព​ប្រឡង​បាក់​ឌុប​

នាយករដ្ឋមន្ត្រីកម្ពុជា និងភរិយា សម្រេចផ្ដល់អាហារូបករណ៍ ៤៦៥០ កន្លែងដល់សិស្ស-និស្សិត

ដំណឹង​ល្អ! អាហារូបករណ៍​ជិត ៥ ពាន់​កន្លែង​ពី​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត សម្រាប់​សិស្ស​ទី១២ លើ​មុខ​ជំនាញ​សិក្សា​ជា​

សិស្សទី១២ អាចដាក់ពាក្យប្រឡងអាហារូបករណ៍មួយនេះបាន ទោះជាប់ ឬធ្លាក់បាក់ឌុបក៏ដោយ

​សិស្ស​ទី១២ ដែលជាប់​ និងធ្លាក់បាក់ឌុប អាច​ដាក់​ពាក្យ​ប្រឡង​អាហារូបករណ៍ ១០០% សម្រាប់​កម្រិត​សញ្ញាប័ត្រ​ជាន់​ខ្ពស់​បច្ចេកទេស (Diploma Level) លើ​ជំនាញ​ឯក​ទេស​ចំនួន

បន្ថែមការការពារអ្នកដែលជាធនធានមានស្នាដៃ សមាគមទិញសេវាធានារ៉ាប់រង​អាយុជីវិត ដល់សិល្បករខ្មែរ

ដោយ​មើល​ឃើញ​ពី​តម្លៃ​នៃ​ការ​លះបង់​របស់​សិល្បករ​ខ្មែរ ប្រធាន​សមាគម​សិល្បករ​ខ្មែរ លោក​ជំទាវ​អ្នក​ឧកញ៉ា ម៉ៅ ចំណាន បាន​បន្ថែម​​ការ​ការពារ​ផ្នែក​សុវត្ថិភាព​បន្ត​ដល់​អ្នក​ថែរក្សា និង​បណ្ដុះបណ្ដាល​វប្បធម៌​ទាំង​នោះ​



Leave a Reply

Your email address will not be published.Required fields are marked *