Zhao Lusi ជាតារាស្រីវ័យក្មេងក្នុងប្រទេសចិនដែលកំពុងមានភាពល្បីល្បាញខ្លាំង ជាពិសេសមហាជន ព្រមទាំងអ្នកគាំទ្ររបស់នាងស្គាល់នាងតាមរយៈការសម្ដែងដ៏ប៉ិនប្រសប់ និងរូបរាងគួរឱ្យស្រឡាញ់សុភាពរាបសាររបស់នាង។ មិនតែប៉ុណ្ណោះ នាងក៏ត្រូវបានអ្នកគាំទ្រដាក់រហ័ស្សនាមថាជាតារាស្រីមានអត្ដចរិត និងមុខមាត់គួរឱ្យស្រឡាញ់ខ្លាំង។



ថ្មីៗ នេះ រឿងភាគរបស់តារាស្រី Zhao Lusi មានចំណងជើង “Gen Z” បានចាក់ផ្សាយជាសាធារណៈ និងទទួលបានការគាំទ្រខ្លាំងផងដែរពីមហាជន។ ស្របពេលជាមួយគ្នា រូបនាងក៏បានឡើងកម្មវិធីដើម្បីផ្សព្វផ្សាយរឿងភាគថ្មីរបស់ខ្លួន និងបានធ្វើឱ្យគ្រប់គ្នាភ្ញាក់ផ្អើលខ្លាំងជាមួយរូបសម្រស់របស់នាង។
គ្រាន់តែលេចមុខភ្លាម តារាស្រីវ័យ ២៥ ឆ្នាំរូបនេះក៏បានក្លាយជាប្រធានបទក្ដៅគគុកលើបណ្ដាញសង្គមដោយសារតែការតុបតែងខ្លួនរបស់នាង។ Zhao Lusi បានបង្ហាញខ្លួនជាមួយការតុបតែងមុខក្រាស់ បែបស៊ិចស៊ី ធ្វើឱ្យរូបរាងនាងផ្លាស់ប្ដូរ ១៨០ ដឺក្រេថែមទាំងមើលទៅស្អាតប្លែកខុសពីរាល់ដង។ ជាធម្មតាតារាស្រីរូបនេះតែងតែតុបតែងខ្លួនបែបគួរឱ្យស្រឡាញ់ និងមើលទៅសាមញ្ញៗ។





គួរបញ្ជាក់ថា ក្រៅពីរឿងភាគថ្មី “Gen Z” តារាស្រី Zhao Lusi នៅមានរឿងភាគខ្នាតធំៗ ជាច្រើនទៀតត្រៀមចាក់ផ្សាយដូចជា Hidden Love និង The Last Immortal។ រឿងភាគទាំងពីរត្រូវបានមហាជនរំពឹងថា នឹងទទួលបានការគាំទ្រខ្លាំង និងជួយឱ្យប្រជាប្រិយភាពរបស់ Zhao Lusi កាន់តែមានភាពល្បីល្បាញដោយសារតែមានការចូលរួមសម្ដែងពីតារាសម្ដែង និងអ្នកដឹកនាំល្បីៗ៕































Account
Security
Favourite Content