ពាក្យថា “ស្តង់ដារសម្រស់” បានធ្វើបាបផ្លូវចិត្តមនុស្សស្រីអស់ជាច្រើនមកហើយ មិនថាពួកគេមានមុខមាត់បែបណា ឬរូបរាងបែបណា ចុងក្រោយក៏នៅតែប្រឈមនឹងការវិភាគរិះគន់ដដែល។ សូម្បីតែតារាសម្ដែងចិន Zhao Lusi ដែលសឹងតែស្រស់ស្អាតឥតខ្ចោះទៅហើយ ប៉ុន្តែក៏នៅមានមតិ comment រិះគន់មកលើនាងថា “ធាត់ពេក” ដែរ។ ដោយមិនចង់ឃើញអាយដលរបស់ខ្លួនត្រូវខូចចិត្ដដោយសារ Comment រិះគន់ ក្រុមអ្នកគាំទ្ររបស់ Zhao Lusi ក៏តែងតែលើកទឹកចិត្តនាង ហើយថ្មីៗនេះដល់ថ្នាក់ធ្វើឱ្យនាងស្រក់ទឹកភ្នែកតែម្ដង។

បន្ទាប់ពីបញ្ចប់ការថតរឿងភាគមួយកាលពីពេលថ្មីៗ តារាស្រីវ័យ ២៥ ឆ្នាំរូបនេះបានចេញមកជួបសំណេះសំណាលជាមួយក្រុមអ្នកគាំទ្រ ហើយក៏មានហ្វេនម្នាក់បានស្រែកប្រាប់នាងថា “Lusi អ្នកមិនធាត់ទេ ប៉ុន្តែអ្នកមានតែស្គមខ្លាំងនិងស្អាតខ្លាំងជាងមុនទៅទៀត ជឿជាក់លើខ្លួនឯងទៅណា”។ បន្ទាប់ពីបានឮប្រយោគនេះ តួឯកស្រីរឿង “Hidden Love” ក៏យំដោយក្ដីរំជួលចិត្ត រហូតក្រុមការងារត្រូវយកក្រដាសជាច្រើនមកឱ្យនាងជូតទឹកភ្នែក។
អាចនិយាយបានថាតារាល្បីក្នុងប្រទេសចិនត្រូវប្រឈមមុខនឹងស្តង់ដារសម្រស់ដែលសង្គមបានកំណត់ឱ្យ ដូច្នេះពួកគេត្រូវតែស្គម ស្បែកស មាឌល្អិត ឬមុខតូចជាដើម។ បើហ៊ានតែពួកគេមើលទៅឡើងសាច់បន្តិច ប្រាកដជាមាន Comment ឬពាក្យរិះគន់ថាធាត់តែម្ដង។ ដូច្នេះហើយ ទើបការដែលបណ្ដាហ្វេនៗប្រាប់ថាពួកគេនៅតែបន្តគាំទ្រ Lusi រៀងរហូត ហើយប្រាប់ថានាងស្អាតខ្លាំងមិនថាមានរូបរាងបែបណា គឺជាមូលហេតុដែលនាងរំភើបដល់ស្រក់ទឹកភ្នែក ៕

























Account
Security
Favourite Content