ចូល​មើល​គ្រប់​ជ្រុង​ក្នុង​ផ្ទះរាប់លាន​ដុល្លាររបស់​ Zhao Lusi ម្ដង​បាន​ដឹង​ថា​មិនធម្មតា

តារាសម្ដែងចិន Zhao Lusi បច្ចុប្បន្ន​កំពុងរស់នៅក្នុងអាផាតមិនដ៏ប្រណិតមួយក្នុងទីក្រុង Chengdu ខេត្ត Sichuan ប្រទេសចិន ខណៈអចលនទ្រព្យនេះត្រូវ​បាន​គេ​ដឹង​ថាមានតម្លៃរាប់សិបលានយ៉ន់។

ជារឿយៗ Zhao Lusi តែងចែករំលែករូបភាពនៃកន្លែងរស់នៅរបស់ខ្លួននៅលើទំព័រផ្ទាល់ខ្លួន ហើយទទួលបានការចាប់អារម្មណ៍ជាច្រើនពីទស្សនិកជន។ បច្ចុប្បន្ននេះ ផ្ទះដូចជាផ្ទះរបស់តារាស្រីកើតឆ្នាំ ១៩៩៨ រូបនេះកំពុងមានហាងឆេងខ្លាំងនៅក្នុងទីផ្សារអចលនទ្រព្យរបស់ប្រទេសចិន ខណៈមានការពេញនិយមច្រើនពីយុវវ័យ។

អាផាតមិនរបស់ តារាស្រីកំពុងឡើងកូដរូបនេះមានទីតាំងនៅចំកណ្តាលទីក្រុង Chengdu ត្រូវបានរចនាឡើងដោយមានប្លង់បើកចំហជាមួយនឹងកញ្ចក់ដើម្បីទទួលពន្លឺធម្មជាតិ។ ឈរពីខាងក្នុងផ្ទះ គេនឹងអាចមើលទេសភាពខាងក្រៅបាន ជាពិសេសមើលថ្ងៃលិច និងថ្ងៃរះ។ បន្ទប់ទទួលភ្ញៀវ បន្ទប់ទទួលទានអាហារ និងផ្ទះបាយរួមបញ្ចូលគ្នាក្នុងចន្លោះតែមួយ ដែលមានផ្ទៃដីសរុប 140 m2 ។

បន្ទប់ផ្ទះបាយជាមួយនឹងពណ៌ប្រផេះ ពណ៌ស និងពណ៌ត្នោត និងការរចនាផ្ទៃខាងក្នុងបែបតិចតួចបំផុតបានបង្កើតអារម្មណ៍ដ៏ប្រណីត ដូច្នេះ​មិន​ចម្លែក​នោះ​ទេ​ដែល Zhao Lusi ​ចែក​រំលែកថា នាង​តែង​ចំណាយ​ពេល​ច្រើន​ធ្វើ​ម្ហូប។

បន្ទប់គេងធំទូលាយ និងបន្ទប់ទឹកពោរពេញដោយពន្លឺធម្មជាតិ អាងងូតទឹកត្រូវបានរៀបចំនៅជិតទ្វារកញ្ចក់ បង្កើតអារម្មណ៍ធូរស្រាលខ្លាំងសម្រាប់ការសម្រាកលំហែ។ តាមការបញ្ជាក់របស់តារាស្រីរូបនេះ បន្ទះកញ្ចក់អគារត្រូវបានធ្វើឡើងយ៉ាងពិសេស ដើម្បីឱ្យអាចមើលឃើញពីខាងក្នុងចេញមកខាងក្រៅ តែមិនអាចមើលឃើញពីខាងក្រៅចូលមកក្នុងបានឡើយ ដើម្បីធានាភាពឯកជន។ សម្រាប់ភាពងាយស្រួលបន្ថែម នាងក៏បានដំឡើងវាំងននស្វ័យប្រវត្តិផងដែរ។

ផ្ទៃខាងក្នុងនៃអាផាតមិនរបស់ Zhao Lusi មិនសូវ​ប្រើពណ៌ស្រស់​ឆើតឆាយ​ប៉ុន្មានទេ ប៉ុន្តែនាំមកនូវអារម្មណ៍បែបទំនើប និងប្រកបដោយខ្យល់អាកាសល្អ។ ​តារា​ស្រី​រូប​នេះក៏ធ្លាប់ចែករំលែក​ដែរថា​នាង​ចំណាយ​ពេល​វេលា និង​ថាមពល​ច្រើន​លើ​ការ​តុបតែង និង​មើល​ថែ​កន្លែង​រស់​នៅ។

“ជីវិតរបស់ខ្ញុំតែងហ៊ុំព័ទ្ធដោយភាពអ៊ូអរ ការធ្វើដំណើរឥតឈប់ឈរ និងបាត់បង់ថាមពលច្រើន។ ដូច្នេះហើយ ខ្ញុំសង្ឃឹមថា ផ្ទះនឹងក្លាយជាកន្លែងជួយឱ្យខ្ញុំមានអារម្មណ៍ស្ងប់ស្ងាត់ ផាសុកភាព និងសម្រាកបន្ទាប់ពីពេលវេលាធ្វើការនឿយហត់”។ Zhao Lusi បានចែករំលែក។ នាង​ ​និយាយទៀត​ថា នាង​ចូល​ចិត្ត​គូរ​គំនូរ រៀបចំ​ផ្កា ធ្វើ​ម្ហូប មើល​ថែ​សត្វ​ចិញ្ចឹម និង​មើល​ទេសភាពដងផ្លូវ​ពេល​យប់ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ