Zhao Lusi ប្រាប់​អ្នក​គាំទ្រកុំ​បារម្ភ ក្រោយទម្លាយរឿង​ក្រុមហ៊ុនកិបកេងលុយ និងគំរាមកំហែងរឿង​ការងារ​

កាលពីថ្ងៃទី ៣ ខែសីហា តារាសម្តែងចិនល្បីឈ្មោះ Zhao Lusi បានចេញមុខនិយាយតាមរយៈវីដេអូ Live ដើម្បីកុំឱ្យអ្នកគាំទ្រព្រួយបារម្ភពីនាង និងបញ្ជាក់ថានាងសុខសប្បាយធម្មតាទេ។ ប៉ុន្មានថ្ងៃមុននេះ នាងបានលាតត្រដាងថា ទីភ្នាក់ងាររបស់នាងគឺ Galaxy Cool Entertainment បានព្យាយាមកេងបន្លំប្រាក់ និងគំរាមនាងដោយពាក្យសម្ដី។

តារាសម្ដែងស្រីវ័យ ២៦ឆ្នាំបានបង្ហាញខ្លួនបែបធម្មតាៗ ខណៈទទួលទានអាហារថ្ងៃត្រង់ និងជជែកជាមួយអ្នកគាំទ្រដោយនិយាយថា “ពេលនេះខ្ញុំមានអារម្មណ៍ធូរស្រាលហើយ។ ខ្ញុំមក Live វីដេអូថ្ងៃនេះ ដើម្បីឱ្យគ្រប់គ្នាដឹងថាខ្ញុំមិនបានឆ្កួតទេ ខ្ញុំអូខេធម្មតា កុំបារម្ភពីខ្ញុំ… សូមកុំខឹងព្រោះតែរឿងខ្ញុំ។ ប្រើជីវិតឱ្យមានក្ដីសុខ មិនអីចឹងទេ ខ្ញុំពិតជាមានអារម្មណ៍ថាមានកំហុស។ កុំបារម្ភពីខ្ញុំ។ ប្រសិន​បើ​លទ្ធផល​ចេញមកមិន​ល្អ ខ្ញុំ​នឹងទៅ​បើក​ហាងមី​តូច​មួយ ឬ​អ្វី​ក៏ដោយដែល​ខ្ញុំ​អាច​ធ្វើ​បាន​ពេញ​មួយ​ជីវិត”។

សូមបញ្ជាក់ថា មុននេះ Zhao Lusi បានបង្ហាញថាភ្នាក់ងាររបស់នាងបានព្យាយាមដកប្រាក់ចំនួន ២ លានយន់ (ប្រហែល ២៨ ម៉ឺនដុល្លារ) ពីគណនីផ្ទាល់ខ្លួនរបស់នាងដោយគ្មានការអនុញ្ញាតពីនាង ថែមទាំងបដិសេធមិនជួយនាងអំឡុងពេលមានបញ្ហាសុខភាព និងជំងឺធ្លាក់ទឹកចិត្ត ទាំងដែលពួកគេធ្លាប់សន្យាថានឹងរ៉ាប់រងលើការចំណាយដែលកើតមានពីការលុបចោលការថតពាណិជ្ជកម្មនៅពេលនោះក៏ដោយ។

សុខភាព​របស់​នាង​​ធ្លាប់យ៉ាប់យ៉ឺនខ្លាំងដោយសារការធ្វើការ​​ហួស​កម្លាំង ។ ទម្ងន់របស់នាងធ្លាក់ចុះដល់ ៣៦ គីឡូក្រាម។ រូបថត និងវីដេអូដែលត្រូវបានចែករំលែកតាមអ៊ីនធឺណិត បង្ហាញថានាងមិនអាចនិយាយបាន មានការចង្អោរ វិលមុខ និងមិនអាចឈរបាន ដោយតម្រូវឱ្យនាងប្រើរទេះរុញ។ ស្ថានភាពរបស់នាងទើបតែបានប្រសើរឡើងថ្មីៗនេះប៉ុណ្ណោះ។

មិនត្រឹមតែប៉ុណ្ណោះ ពួកគេបានគំរាមនាងដោយនិយាយថា ប្រសិនបើនាងបង្ហាញការប៉ុនប៉ងបញ្ចប់កិច្ចសន្យា ឬធ្វើការជាមួយភ្នាក់ងារនោះ ពួកគេនឹងដាក់នាងក្នុងបញ្ជីខ្មៅបំបិទនាងពីឧស្សាហកម្មកម្សាន្ត។ តារាសម្តែង Zhao Lusi បានទទូចថានាងនឹងមិនអត់ឱនចំពោះរឿងនេះទេ ហើយការបង្ហាញរបស់នាងបានបង្កឱ្យមានការជជែកយ៉ាងទូលំទូលាយតាមអ៊ីនធឺណិតក្នុងប្រទេសចិន។

ទោះ​ជា​យ៉ាង​ណា​កាល​ពី​ទី​៣ ខែ​សីហា ភ្នាក់ងារ​ខាងលើបាន​បដិសេធ​ការ​ចោទ​ប្រកាន់​នេះ។ ពួកគេ​តក់ស្លុត​ចំពោះ​ទង្វើ​របស់​នាង និងអះអាងថា​ពួកគេ​បាន​ជួយ​នាង​គ្រប់​បែប​យ៉ាង។ ទោះជាយ៉ាងណាក៏ដោយ តារាស្រីរូបនេះបានទទូចថា សូម្បីតែប៉ុន្មានថ្ងៃមុនដែលនាងត្រូវការទៅជួបគ្រូពេទ្យ ក៏នាងបានទៅតែម្នាក់ឯង ហើយភ្នាក់ងារក៏មិនបានធ្វើការទំនាក់ទំនងដោយផ្ទាល់ជាមួយនាងដែរ។ ថាតើលទ្ធផល​នៃ​ករណី​នេះ​នឹងទៅជាយ៉ាងណា គឺមានតែចាំតាមដានតទៅទៀត ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ



Leave a Reply

Your email address will not be published.Required fields are marked *