មនុស្សទៅ តែឈ្មោះបន្តសាយភាយដល់អន្តរជាតិ! The New York Times ចុះផ្សាយពីដំណើរជីវិតព្រឹទ្ធាចារ្យ គង់ ណៃ ក្រោយរួចផុតពីសង្គ្រាម

ថ្មីៗនេះកាសែតដ៏ធំរបស់សហរដ្ឋអាមេរិក The New York Times បានចុះផ្សាយអំពីដំណើរជីវិតរបស់ព្រឹទ្ធាចារ្យ គង់ ណៃ ជាវីរសិល្បកររបស់កម្ពុជា ក្រោយពីលោកតាបានរួចជីវិតផុតរបប​ប្រល័យពូជសាសន៍ និងចែករំលែកមរតកចាប៉ីទៅឱ្យកូនចៅខ្មែរជំនាន់ក្រោយ។

យោងតាមកាសែតរបស់​អាមេរិកដដែលនោះ បានសរសេរថា នៅជំនាន់របស់លោកតា គង់ ណៃ មានសិល្បករខ្មែរ​ចំនួនតូចប៉ុណ្ណោះដែលបានរួចផុតមានជីវិតពីរបបខ្មែរក្រហមឆ្នាំ ១៩៧៥ ដល់ ១៩៧៩ ដោយប្រជាជនមួយភាគបួននៃប្រទេសត្រូវបានសម្លាប់យ៉ាងរង្គាល។ រំឭកទៅកាលលោកតានៅមានជីវិតធ្លាប់លើកឡើងថាអំពីដើមចម ដែលលោកតាបង្រៀនកូនចៅជំនាន់ក្រោយនូវឧបករណ៍ភ្លេងបុរាណខ្មែរមានអាយុកាលរាប់រយឆ្នាំនេះ និងការសម្ដែងបទភ្លេងចាប៉ីនៅកម្មវិធីក្នុងស្រុកព្រមទាំងលើកឆាកអន្តរជាតិផងដែរ។

កើតនៅថ្ងៃទី១៥ ខែមីនា ឆ្នាំ១៩៤៤ លោកតា គង់ ណៃ គឺជាកូនប្រុសម្នាក់ក្នុងចំណោមបងប្អូន ១០ នាក់ដោយមានឪពុកម្ដាយជាកសិករ ប៉ុន្តែជាអកុសលលោកតាបានបាត់បង់ភ្នែកបន្ទាប់ពីមានជំងឺធ្ងន់ធ្ងរក្នុងវ័យកុមារ។ នេះបើតាមលោក គង់ បូរ៉ាន់ ជាកូនប្រុសបង្កើតរបស់ព្រឹទ្ធាចារ្យធ្លាប់បានលើកឡើង។

កាលមានវ័យជំទង់ លោកតាបានសុំឱ្យពូរបស់លោក បង្រៀនចាប៉ីដោយពេលនោះពូរបស់លោកតាពិតជាមានចម្ងល់យ៉ាងខ្លាំង ថាតើលោកតា គង់ ណៃ អាចរៀនបានដោយរបៀបណា បើគាត់ពិការភ្នែក។ ដោយឆន្ទៈមិនបោះបង់ លោកតាបាននិយាយថា “ខ្ញុំនឹងព្យាយាមចងចាំ”។

ក្នុងឆ្នាំ ២០០៧ លោកព្រឹទ្ធាចារ្យ គង់ ណៃ បានថ្លែងប្រាប់ទៅកាសែត The Guardian ថាខ្មែរក្រហមគ្រោងនឹងសម្លាប់គាត់ទៅហើយ ប៉ុន្តែជាសំណាងរបបខ្មែរក្រហមត្រូវបានដួលរលំជាមុន។ នៅពេលវិលត្រលប់មកស្រុកកំណើតវិញ លោកតាបានប្រកបរបរលេងចាប៉ីនៅក្នុងពិធីមង្គលការ និងពិធីផ្សេងៗ ដើម្បីចិញ្ចឹមជីវិតខ្លួន និងប្រពន្ធគឺលោកយាយ តាត ចាន់ ព្រមជាមួយកូនៗទាំង ១១ នាក់។

នាដើមទសវត្សរ៍ឆ្នាំ ៩០​ ក្រុមគ្រួសារលោកបានផ្លាស់ប្ដូរមករស់នៅទីក្រុងភ្នំពេញ ហើយក៏ចាប់ផ្ដើមមានកេរ្ដិ៍ឈ្មោះល្បីសុះសាយ តាមរយៈទឹកដមសំឡេង និងភាពប៉ិនប្រសព្វខាងវោហារជាដើម។ ជាមួយគ្នានេះផងដែរ ក្នុងចម្រៀងរបស់លោកតា គង់ ណៃ ជារឿយៗគឺបានបង្ហាញអំពីតម្លៃនៃសីលធម៌ ឬការអត្ថាធិប្បាយពីសង្គមផងដែរ។ ជាពិសេសលោកតាក៏បានប្រើប្រាស់ចាប៉ីដងវែង ដើម្បីជួយផ្សព្វផ្សាយពីវិធានការការពារខ្លួនកំឡុងពេលជំងឺកូវីដ-១៩ រាតត្បាតផងដែរ។

ថ្លែងនៅទីក្រុង New York ក្នុងឆ្នាំ ២០១៣ លោកតាបានឱ្យដឹងថាសិល្បៈចាប៉ីដងវែងមិនមែនគ្រាន់ជាការតំណាលរឿងនិទានចាស់ៗប៉ុណ្ណោះទេ តែក៏មានភ្ជាប់ជាមួយនឹងសារអប់រំ ក៏ដូចជាការរិះគន់សង្គមផងដែរ។ ផ្អែមតាមលោកស្រី Catherine Grant អ្នកស្រាវជ្រាវតន្ត្រីនៅប្រទេសអូស្ត្រាលីបាននិយាយថាអាជីពរបស់លោកតា គង់ ណៃ បានបង្ហាញថាតន្ត្រីប្រពៃណីមិនចាំបាច់ត្រូវបានបញ្ជូនទៅអតីតកាលនោះទេ។ លោកស្រីបានបន្ដទៀតថាលោកតាគឺជាសិល្បករខ្មែរដ៏ពិសេសមួយរូបដែលខ្លួនលោកផ្ទាល់ និងចាប៉ីដងវែងគឺជាប្រភពនៃមោទនភាពវប្បធម៌យ៉ាងពិតប្រាកដ។ មោទនភាពនេះផងដែរត្រូវបានបង្ហាញយ៉ាងច្បាស់ក្នុងសម័យទំនើបតាមរយៈបទចម្រៀង Time To Rise ដែលជាការសហការជាមួយតារារ៉េបលំដាប់ប្រទេស វណ្ណដា ក្នុងឆ្នាំ ២០២១ ថែមទាំងបានបង្ហាញនៅក្នុងព្រឹត្តិការណ៍បិទកីឡាជាតិ នៅពហុកីឡដ្ឋាន​ជាតិ​មរតកតេជោឆ្នាំ ២០២២ ទៀតផង៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ឲ្យពិន្ទុប៉ុន្មាន? រូបសំណាក «បង្កងទឹកសាប» លេចចេញជារូបរាង លើទឹកដីខេត្តតាកែវ

ខេត្ត​តាកែវ បង្កើត​សមិទ្ធផល​ថ្មី​មួយ​ទៀត​នៅ​លើ​ទឹក​ដី​របស់​ខ្លួន។ រូប​សំណាក់ «បង្កង​ទឹក​សាប» កំពុង​លេច​រូបរាង​នៅ​លើ​ទឹក​ដី​នៃ​ខេត្ត​តាកែវ ថែម​ទទួល​បាន​ការ​សរសើរ

តារា​ហូលីវូដ Mckenna Grace តួស្រីក្នុងរឿង ​”The Hunger Games” គ្រង​ឈុត​រចនា​ដោយ​កូន​ខ្មែរ ​បរទេសសរសើរគ្រប់ៗគ្នា

តារា​សម្ដែង​អាមេរិក Mckenna Grace បាន​ស្លៀក​ឈុត​របស់​កូន​ខ្មែរ ALmée Couture ដែលស្ថិតក្នុង collection Le Jardin des Rêves ធ្លាប់​បាន​បង្ហាញ​នៅ​លើ​វេទិកា New

សារមន្ទីរកំពង់ឆ្នាំង បើកឱ្យភ្ញៀវខ្មែរ-បរទេសចូលទស្សនាវត្ថុបុរាណសិល្បៈដោយឥតគិតថ្លៃ

ជាដំណឹងដ៏រីករាយ ភ្ញៀវ​ខ្មែរ ​និង​បរទេស​អាច​ចូល​ទស្សនា​វត្ថុ​សិល្បៈ​បុរាណ​ក្នុង​សារមន្ទីរ​ខេត្ត​កំពង់​ឆ្នាំង ដោយ​ឥត​គិត​ថ្លៃ ចាប់​ពី​ថ្ងៃ​ជូន​ដំណឹង​នេះ​ត​ទៅ។ នេះ

មោទកភាពកម្ពុជា! សមាគមចុងភៅកម្ពុជាឈ្នះមេដាយលើសពី ១០ គ្រឿង ក្នុងកម្មវិធីប្រកួតចម្អិនម្ហូបអន្តរជាតិ

ថ្មីៗនេះសមាគម​ចុងភៅ​កម្ពុជា Cambodia Chefs Association ដណ្ដើម​បាន​មេដាយ​រហូត​ដល់​ទៅ ១១ គ្រឿង ក្នុង​កម្មវិធី​ប្រកួត​ប្រជែង​សិល្បៈ​ចម្អិន​ម្ហូប​អន្តរជាតិ​លើក​ទី២០

ជាប់បាក់ឌុបភ្លាម កូនខ្មែរកាត់បារាំង Esnault Myline ចូលប្រកួត និងឈ្នះមកុដ Miss Teen Cambodia 2026 ភ្លែត

Esnault Myline/អេសណុល មីលីន ជា​ក្មេង​ស្រី​ម្នាក់​ដែល​មិន​ធ្លាប់​មាន​បទពិសោធន៍​ក្នុង​កម្មវិធី​ប្រកួតប្រជែង​សម្រស់​សោះ តែ​គ្រាន់តែ​ដាក់​ពាក្យ​ចូល​ប្រកួត Miss Teen

ប្រពៃណីបណ្ដែតប្រទីបអ្នកស្រុកអង្គរ បន្តថែដល់សព្វថ្ងៃលើទឹកដីសៀមរាប

បុណ្យ​បណ្ដែត​ប្រទីប​ជា​មរតក​វប្បធម៌​ប្រចាំ​តំបន់​របស់​អ្នក​ស្រុក​អង្គរ ដែល​ធ្វើ​ជា​រៀងរាល់​ឆ្នាំ​តាំង​ពី​ដើម​រៀង​មក ហើយ​ក៏​ក្លាយ​ជា​ទំនៀម​ទម្លាប់​ជាប់​នឹង​ជីវភា

បច្ចុប្បន្ននារីរាំក្បាលទូក មិនសូវជាឃើញមានច្រើនឡើយ ក្នុងពិធីប្រណាំងទូក

ក្នុង​ពិធី​ប្រណាំង​ទូកង​ខ្មែរ ដែល​តែងតែ​ប្រារព្ធ​ឡើង​ជា​រៀងរាល់​ឆ្នាំ​ ជា​ប្រពៃណី​តាំងពី​បរម​បុរាណមកម្ល៉េះ។ សម្រាប់​ចំណុះ​ទូក​នីមួយ​ៗ មាន​បែងចែក​តួនាទី​រៀងៗ

កាដូដ៏មានតម្លៃ! កម្ពុជាសម្រិតសម្រាំង ស្បៃខ្មែរ ជូនគណៈប្រតិភូក្នុងកិច្ចប្រជុំកំពូល ហ្វ្រង់កូហ្វូនី

ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ កម្ពុជា​បាន​គិត​គូរ​ដិត​ដល់​ដោយ​បានប៉ាក់ឌិន ស្បៃ​ប្រណីត​របស់​ខ្មែរ ដើម្បី​ជូន​មេ​ដឹក​នាំ​កំពូល​មក​ពី​បណ្ដា​ប្រទេស​នានា​ដែល​នឹង​បង្ហាញ​វត្តមាន​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​កំពូល ហ្រ្វង់កូហ្វូនី លើក​ទី២០។ ចាប់​ពី​ថ្ងៃ​ទី ១៤ ទៅ ១៦ ខែ វិច្ឆិកា ឆ្នាំ ២០២៦ ព្រះរាជាណាចក្រកម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀប​ចំ​កិច្ច​ប្រជុំ​កំពូល​ហ្វ្រង់កូហ្វូនី លើក​ទី​២០ (20e Sommet de la

មូលនិធិគ្រួសារ Herbalife (HFF) បន្តភាពជាដៃគូជាមួយអង្គការដើម្បីស្នាមញញឹមនៃកុមារ (PSE) នៅប្រទេសកម្ពុជា

មូលនិធិគ្រួសារ Herbalife (HFF) បានប្រកាសពីការបន្តភាពជាដៃគូជាមួយ អង្គការដើម្បីស្នាមញញឹមនៃកុមារ (PSE) ដែលជាអង្គការមិនស្វែងរកប្រាក់ចំណេញដែលផ្តល់

កម្មវិធីប្រកួតវប្បធម៌ ២១ ប្រទេស នៅកូរ៉េខាងត្បូង កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៣

កន្លង​ទៅ​ថ្មីៗ ប្រទេស​កូរ៉េ​ បាន​រៀប​ចំ​កម្មវិធី​ប្រកួត​វប្បធម៌ ២១ ប្រទេស ក្នុង​នោះ​ក៏​មាន​កម្ពុជា​ចូលរួម​ផង​ដែរ។ កាន់​តែ​រំភើប​និង​អស្ចារ្យ​នៅ​ក្នុង​ពិធី​នេះ ប្រទេស​កម្ពុជា​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៣ ក្នុង​ចំណោម​ប្រទេស​ចូលរួម​ទាំង ២១។ កាល​ពី​ថ្ងៃ​ទី ២៣ ដល់ថ្ងៃ​ទី ២៥ ខែ តុលា ឆ្នាំ ២០២៦ ព្រឹត្តិការណ៍​មហោស្រព​ចម្រុះ​វប្បធម៌ MAMF



Leave a Reply

Your email address will not be published.Required fields are marked *