មិនធម្មតា! Zhao LiYing ជាប់ជាតារាស្រីចិនទី ១ ដែលរឿងភាគមានអ្នកទស្សនាលើ​អនឡាញច្រើនជាងគេ

ពិតណាស់ ក្នុងវិស័យសិល្បៈចិនគឺមានតារាសម្ដែងស្រីល្បីៗ លំដាប់ A ជាច្រើន ប៉ុន្ដែក្នុងចំណោមនោះមានតែតារាស្រី Zhao LiYing ប៉ុណ្ណោះដែលបំបែកកំណត់ត្រាក្នុងប្រវត្ដិសាស្រ្ដជាប់ជាតារាស្រីដែលរឿងភាគមានទស្សនាលើប្រព័ន្ធអនឡាញច្រើនជាងគេរហូតដល់ ២០០ ពាន់លានដង។

កាលពីថ្ងៃទី ២៩ ខែ ឧសភា កន្លងទៅសារព័ត៌មាន Sina របស់ប្រទេសចិនបានរាយការណ៍ឱ្យដឹងថា យោងតាមស្ថិតិពី Vlinkage បានបង្ហាញឱ្យឃើញរឿងភាគ Zhao Liying សម្ដែង មានអ្នកចុចចូលទស្សនាឡើងដល់ ២០០ពាន់លានដងដែលជាតួលេខខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រសិល្បៈរបស់ចិន។ ក្នុ​ងនោះតារាសម្តែងស្រីរូបនេះ មានរឿងភាគដល់ទៅចំនួន ៧ ឯណោះមានអ្នកចុចទស្សនាច្រើនជាង ១០ ពាន់លានដង ជាពិសេសរឿងភាគ Princess Agent ដែលមានភាពល្បីល្បាញខ្លាំងមានអ្នកចូលទស្សនាដល់ទៅ ៤៧ ពាន់លានដង។

មែនទែនទៅ Zhao LiYing មិនត្រឹមតែជាតារាស្រីទី ១ ដែលរឿងភាគមានទស្សនាច្រើនជាងគេរហូតដល់ ២០០ ពាន់លានដងនោះទេ រូបនាងក៏ជាតារាស្រីទី ១  មានអ្នកទស្សនារឿងភាគដល់ទៅ ១០០ ពាន់លានដងមុនគេដែរ។ សម្មិតផលនេះចាត់ទុកថាជាជោគជ័យដ៏ធំមួយក្នុងឆ្នាំ ២០២២ សម្រាប់តារាស្រី Zhao LiYing ព្រមទាំងក្រុមការងារទាំងមូលរបស់នាងដូចគ្នា។

បន្ថែមពីនេះ មហាជនជាច្រើនជឿថា តារាស្រីវ័យ ៣៤ ឆ្នាំ​រូបនេះនឹងកាន់តែមានភាពល្បីល្បាញ ក៏ដូចជាឱកាសសម្ដែងក្នុងរឿងភាគ ក៏ដូចជាខ្សែភាពយន្ដច្រើនទៀតក្រោយលែងលះជាមួយស្វាមីរបស់នាង ដោយសារតែនាងមានពេលវេលាច្រើនជាងមុនផ្ដោតលើការងារ។

ថ្មីៗ ដែរ រូបនាងក៏បានប្រកាសត្រៀមត្រលប់មកវិញជាមួយរឿងភាគថ្មី Yu Feng Xing សម្ដែងរួមគ្នានឹងដៃគូចាស់តារាប្រុស Lin GengXin។ ការត្រលប់មកវិញលើកនេះពិតជាធ្វើឱ្យបណ្ដាអ្នកគាំទ្រជាច្រើនមានភាពសប្បាយរីករាយជាខ្លាំង ព្រោះបន្ទាប់ពីសម្ដែងក្នុងរឿង Princess Agent រួចមក អ្នកគាំទ្រតែងសង្ឃឹមថាអ្នកទាំងពីរនឹងមានឱកាសធ្វើការជាមួយគ្នាម្ដងទៀត។

សម្រាប់រឿង Yu Feng Xing ត្រូវបានបណ្ដាអ្នកលេងអ៊ីនធើណេតជឿជាក់ថានឹងមានភាពល្បីល្បាញខ្លាំង និងនាំមកនូវចំនួនអ្នកទស្សនាយ៉ាងច្រើនផងដែរ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

LOOT៖ បុគ្គលសំខាន់​ ៥ រូបនៅពីក្រោយបេសកកម្មនាំយក “ព្រលឹងដូនតា” ត្រឡប់មកកម្ពុជាវិញ

ភាពយន្តឯកសាររឿង “LOOT៖ ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា” បានជីកកកាយបណ្តាញឧក្រិដ្ឋកម្មដ៏ស្មុគស្មាញរបស់ឈ្មួញជួញដូរវត្ថុបុរាណជនជាតិអង់គ្លេស លោក Douglas

សារមន្ទីរកំពង់ឆ្នាំង បើកឱ្យភ្ញៀវខ្មែរ-បរទេសចូលទស្សនាវត្ថុបុរាណសិល្បៈដោយឥតគិតថ្លៃ

ជាដំណឹងដ៏រីករាយ ភ្ញៀវ​ខ្មែរ ​និង​បរទេស​អាច​ចូល​ទស្សនា​វត្ថុ​សិល្បៈ​បុរាណ​ក្នុង​សារមន្ទីរ​ខេត្ត​កំពង់​ឆ្នាំង ដោយ​ឥត​គិត​ថ្លៃ ចាប់​ពី​ថ្ងៃ​ជូន​ដំណឹង​នេះ​ត​ទៅ។ នេះ

មោទកភាពកម្ពុជា! សមាគមចុងភៅកម្ពុជាឈ្នះមេដាយលើសពី ១០ គ្រឿង ក្នុងកម្មវិធីប្រកួតចម្អិនម្ហូបអន្តរជាតិ

ថ្មីៗនេះសមាគម​ចុងភៅ​កម្ពុជា Cambodia Chefs Association ដណ្ដើម​បាន​មេដាយ​រហូត​ដល់​ទៅ ១១ គ្រឿង ក្នុង​កម្មវិធី​ប្រកួត​ប្រជែង​សិល្បៈ​ចម្អិន​ម្ហូប​អន្តរជាតិ​លើក​ទី២០

ជាប់បាក់ឌុបភ្លាម កូនខ្មែរកាត់បារាំង Esnault Myline ចូលប្រកួត និងឈ្នះមកុដ Miss Teen Cambodia 2026 ភ្លែត

Esnault Myline/អេសណុល មីលីន ជា​ក្មេង​ស្រី​ម្នាក់​ដែល​មិន​ធ្លាប់​មាន​បទពិសោធន៍​ក្នុង​កម្មវិធី​ប្រកួតប្រជែង​សម្រស់​សោះ តែ​គ្រាន់តែ​ដាក់​ពាក្យ​ចូល​ប្រកួត Miss Teen

ប្រពៃណីបណ្ដែតប្រទីបអ្នកស្រុកអង្គរ បន្តថែដល់សព្វថ្ងៃលើទឹកដីសៀមរាប

បុណ្យ​បណ្ដែត​ប្រទីប​ជា​មរតក​វប្បធម៌​ប្រចាំ​តំបន់​របស់​អ្នក​ស្រុក​អង្គរ ដែល​ធ្វើ​ជា​រៀងរាល់​ឆ្នាំ​តាំង​ពី​ដើម​រៀង​មក ហើយ​ក៏​ក្លាយ​ជា​ទំនៀម​ទម្លាប់​ជាប់​នឹង​ជីវភា

បច្ចុប្បន្ននារីរាំក្បាលទូក មិនសូវជាឃើញមានច្រើនឡើយ ក្នុងពិធីប្រណាំងទូក

ក្នុង​ពិធី​ប្រណាំង​ទូកង​ខ្មែរ ដែល​តែងតែ​ប្រារព្ធ​ឡើង​ជា​រៀងរាល់​ឆ្នាំ​ ជា​ប្រពៃណី​តាំងពី​បរម​បុរាណមកម្ល៉េះ។ សម្រាប់​ចំណុះ​ទូក​នីមួយ​ៗ មាន​បែងចែក​តួនាទី​រៀងៗ

កាដូដ៏មានតម្លៃ! កម្ពុជាសម្រិតសម្រាំង ស្បៃខ្មែរ ជូនគណៈប្រតិភូក្នុងកិច្ចប្រជុំកំពូល ហ្វ្រង់កូហ្វូនី

ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ កម្ពុជា​បាន​គិត​គូរ​ដិត​ដល់​ដោយ​បានប៉ាក់ឌិន ស្បៃ​ប្រណីត​របស់​ខ្មែរ ដើម្បី​ជូន​មេ​ដឹក​នាំ​កំពូល​មក​ពី​បណ្ដា​ប្រទេស​នានា​ដែល​នឹង​បង្ហាញ​វត្តមាន​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​កំពូល ហ្រ្វង់កូហ្វូនី លើក​ទី២០។ ចាប់​ពី​ថ្ងៃ​ទី ១៤ ទៅ ១៦ ខែ វិច្ឆិកា ឆ្នាំ ២០២៦ ព្រះរាជាណាចក្រកម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀប​ចំ​កិច្ច​ប្រជុំ​កំពូល​ហ្វ្រង់កូហ្វូនី លើក​ទី​២០ (20e Sommet de la

មូលនិធិគ្រួសារ Herbalife (HFF) បន្តភាពជាដៃគូជាមួយអង្គការដើម្បីស្នាមញញឹមនៃកុមារ (PSE) នៅប្រទេសកម្ពុជា

មូលនិធិគ្រួសារ Herbalife (HFF) បានប្រកាសពីការបន្តភាពជាដៃគូជាមួយ អង្គការដើម្បីស្នាមញញឹមនៃកុមារ (PSE) ដែលជាអង្គការមិនស្វែងរកប្រាក់ចំណេញដែលផ្តល់

កម្មវិធីប្រកួតវប្បធម៌ ២១ ប្រទេស នៅកូរ៉េខាងត្បូង កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៣

កន្លង​ទៅ​ថ្មីៗ ប្រទេស​កូរ៉េ​ បាន​រៀប​ចំ​កម្មវិធី​ប្រកួត​វប្បធម៌ ២១ ប្រទេស ក្នុង​នោះ​ក៏​មាន​កម្ពុជា​ចូលរួម​ផង​ដែរ។ កាន់​តែ​រំភើប​និង​អស្ចារ្យ​នៅ​ក្នុង​ពិធី​នេះ ប្រទេស​កម្ពុជា​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៣ ក្នុង​ចំណោម​ប្រទេស​ចូលរួម​ទាំង ២១។ កាល​ពី​ថ្ងៃ​ទី ២៣ ដល់ថ្ងៃ​ទី ២៥ ខែ តុលា ឆ្នាំ ២០២៦ ព្រឹត្តិការណ៍​មហោស្រព​ចម្រុះ​វប្បធម៌ MAMF

មហោស្រពភាពយន្តខ្លី ចតុមុខ ជំនាន់ទី១៥ ឆ្នាំ២០២៦ មានគោលបំណងលើកកម្ពស់ស្នាដៃ ភាពយន្តខ្លី

នា​ថ្ងៃ​២៣ ខែ​តុលា ឆ្នាំ ២០២៦ កន្លង​ ទៅ​មហោស្រពភាពយន្តខ្លី ចតុមុខ បាន​រៀបចំ​កម្មវិធី​សន្និសីទ​សារព័ត៌មានដោយមានការចូលរួមយ៉ាងច្រើនពី​អ្នក​ជាប់​ពាក់ព័ន្ធ។ មហោស្រព