តារាស្រីជើងចាស់ Yuen King-dan ជាតារាស្រីម្នាក់ទទួលបានប្រជាប្រិយខ្លាំងក្នុងកំឡុងឆ្នាំ ១៩៩០ និងបង្ហាញមុខក្នុងភាពយន្ដកុនហុងកុងជាច្រើន។



បច្ចុប្បន្ន តារាស្រីវ័យ ៦០ ឆ្នាំរូបនេះបានចាប់អាជីពធ្វើជាអ្នក live លក់ផលិតផលនានា និងអាចរកចំណូលបានប្រមាណ ១២ ម៉ឺនដុល្លារអាមេរិកនៅពេលទទួលការងារជាអ្នក live លក់ផលិតផលប្រេនណាមួយម្ដងៗ។
តារាស្រីជើងចាស់រូបនេះបានទម្លាយថា៖ នៅពេលដែលខ្លួនធ្វើការងារនេះដំបូងៗ គឺត្រូវបានគេរិះគន់យ៉ាងច្រើន ហេតុអ្វីផ្លាស់ប្ដូរអាជីពជាតារាសម្ដែងមកធ្វើជាអ្នកលក់ផលិតផលទៅវិញ។ មតិមហាជនជាច្រើនលើកឡើងថា វាពិតជាបន្ទាបតម្លៃរបស់ខ្លួននាង ខណៈការងារជាអ្នកសម្ដែងរបស់នាងនឹងបាត់បង់ប្រសិនបើនាងនៅបន្ដ live លក់ផលិតផល។

តារាស្រី Yuen King-dan បានបន្ដទៀតថា៖ សម្រាប់នាងគឺមិនបានគិតដូច្នេះឡើយ ការងារនេះវាផ្ដល់សេរីភាពឲ្យនាងច្រើន នាងអាចមានសិទ្ធិជ្រើសរើសក្នុងការ live លក់ផលិតផលណាមួយ។ ហើយការងារនេះជួយឲ្យនាងមានភាពក្លាហានជាងមុនទៅទៀត។
គួរបញ្ជាក់ តារាស្រីជើងចាស់ Yuen King-dan ក៏បានទម្លាយពីមូលហេតុឈប់សម្ដែងមកចាប់យកអាជីពថ្មីនេះដោយសារ លោកស្រីអស់ឱកាសសម្ដែងក្នុងភាពយន្ដកុនខ្នាតធំដែលអាចរកប្រាក់ចំណូលក្រាស់ក្រែលទៀតហើយ។ បើនាងអាចធ្វើការងារនេះបានបួនដងក្នុងមួយឆ្នាំគឺអាចរកបានប្រាក់រាប់សិបម៉ឺនដុល្លារក្នុងមួយឆ្នាំ និងជាចំនួនច្រើនមួយសម្រាប់តារាស្រីដែលមានវ័យចំណាស់ដូចនាង៕

























































Account
Security
Favourite Content