ជោគជ័យក្នុងការសម្ដែងមែន តែក្នុងជីវិតពិត Katy Kung មិនបានធ្វើរឿងនេះជាមួយឪពុកម្ដាយអស់ជិត ២០ ឆ្នាំ

ប៉ុន្មានឆ្នាំចុងក្រោយនេះ តារាសម្ដែងស្រីហុងកុង Katy Kung ទទួលបានភាពជោគជ័យក្នុងវិស័យសម្ដែងរឿងកាន់តែខ្លាំងដោយនាងបានក្ដោបក្ដាប់តំណែងជាតួឯកស្រីបានច្រើនរឿងគួរសមដែរ។ «Unchained Medley» ជារឿងចុងក្រោយដែលនាងបានសម្ដែងជាតួឯកស្រីជាមួយតារាប្រុស​ Owen Cheung រួមជាមួយតារាល្បីជាច្រើនរូបទៀត។

ថ្មីៗនេះអ្នកកាសែតបានលាតត្រដាងអំពីជីវិតរបស់ម្ដាយនាងក្រោយរៀបការជាលើកទីពីរ និងមានកូនប្រុសម្នាក់ ថែមទាំងមានរោងចក្រ រថយន្ត និងផ្ទះនៅប្រទេសចិន ប៉ុន្តែហាក់បីដូចជាកំពុងទាញយកផលប្រយោជន៍ពីហុងកុង។ តារាស្រីវ័យ ៣៣ ឆ្នាំរូបនេះក៏បានឆ្លើយទៅវិញថានាងមិនបានដឹងពីស្ថានភាពបច្ចុប្បន្នរបស់ម្ដាយនាងឡើយ ដោយសារនាងបានឃ្លាតឆ្ងាយពីឪពុកម្ដាយតាំងពីពេលអ្នកទាំងពីរបានលែងលះគ្នាមកម្ល៉េះ។

ជាការឆ្លើយតបនឹងពាក្យចចាមអារ៉ាមថែមទៀត Katy បានចែករំលែកថាឪពុកម្ដាយរបស់នាងបានបើករោងចក្រផលិតផ្លាស្ទិកនៅ Shenzhen ហើយក្រោយមកបានលែងលះគ្នាតាំងពីនាងនៅក្មេង។ នាងក៏បានបន្តទៀតថាតាំងពីក្មេងនាងមិនសូវមានទំនាក់ទំនងស្និទ្ធស្នាលជាមួយអ្នកទាំងពីរនោះទេ ហើយគ្រប់គ្នាក៏ដឹងថាលោកយាយលោកតារបស់នាងជាអ្នកចិញ្ចឹមបីបាច់នាងមកតាំងពីតូចដែរ។

បើគិតចាប់ពីការសន្ទនាជាមួយឪពុកម្ដាយលើកចុងក្រោយរហូតមកដល់ពេលនេះ Katy មិនបាននិយាយជាមួយអ្នកមានគុណទាំងពីរជិត ២០ ឆ្នាំទៅហើយ។ នាងគ្រាន់តែដឹងថាជីវិតថ្មីក្រោយលែងលះរបស់ពួកគាត់គឺរស់នៅសប្បាយចិត្តណាស់ ដូច្នេះហើយនាងមិនបានទៅរំខានឡើយ។

ដោយសារតែ Katy មានធ្លាប់រស់នៅមានកុមារភាពបែបនេះ ទើបពេលធំឡើងនាងក្លាយមនុស្សមានភាពឯករាជ្យខ្លាំង ថែមទាំងបានក្លាយជាតារាម៉ូដែលត្រឹមវ័យ ១៤ ឆ្នាំទៀតផង។ ជាមួយគ្នានេះ ការលែងលះរបស់ឪពុកម្ដាយនាងមិនបានធ្វើឱ្យនាងបាត់បង់ជំនឿចិត្តលើស្នេហានោះទេ។ ផ្ទុយទៅវិញ វាបានជំរុញទឹកចិត្តនាងឱ្យចង់រៀបការពេលរកឃើញមនុស្សដែលគួរឱ្យទុកចិត្តបានទៅវិញ។.

ទោះបីជាយ៉ាងណា កាលនៅពីក្មេង នាងត្រូវបានអតីតមិត្តប្រុសធ្វើបានរាងកាយយ៉ាងខ្លាំង ប៉ុន្តែនាងនៅតែអធ្យាស្រ័យឱ្យគេភ្លាមៗព្រោះនាងខ្លាចភាពឯកោ។ ក្រោយមកនាងបានដឹងថានាងគួរតែពឹងផ្អែកលើខ្លួនឯងជាជាងបុរស ដូច្នេះពេលនេះការរៀបអាពាហ៍ពិពាហ៍ និងកសាងគ្រួសារមិនមែនជារឿងចម្បងក្នុងជីវិតនាងទៀតឡើយ។

ដោយសារភាពទទួលបានភាពជោគជ័យក្នុងអាជីពសិល្បៈបន្តបន្ទាប់ ទីបំផុតពេលនេះ Katy អាចទិញផ្ទះផ្ទាល់ខ្លួនបាន ថែមទាំងបានបើកហាងនំប៉័ងជាមួយមិត្តប្រុសបច្ចុប្បន្ន Tetsuya Matsuoka ជាមេចុងភៅជនជាតិជប៉ុនក្នុងខែកុម្ភៈ ឆ្នាំ២០២៣ នេះផងដែរ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយថវិកាទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ