រយៈពេល១ ឆ្នាំនៃការកាន់កាប់តំណែង 5thRunner up Miss Grand International 2022 របស់ ពេជ្រ វត្តីសារ៉ាវឌ្ឍី បានបញ្ចប់ទៅហើយ ប៉ុន្តែបវរកញ្ញាកម្ពុជារូបនេះនៅតែដិតដាមជាប់ក្នងអារម្មណ៍របស់ហ្វេនៗជានិច្ចតទៅ។

ផ្ទុយស្រឡះពីអ្វីដែលហ្វេនមួយចំនួនធ្លាប់បានលើកឡើងថា ទីផ្សាររបស់ វត្តី អាចនឹងធ្លាក់ចុះមកវិញពេលនាងផ្ទេរតំណែងរួចរាល់ តែជាក់ស្តែងពេលនេះគេសង្កេតឃើញថា ទីផ្សារការងារសិល្បៈរបស់កូនអ្នកខេត្តព្រះសីហនុរូបនេះនៅតែស្ទុះឡើងខ្ពស់ទាំងនៅក្នុង និងក្រៅប្រទេស ពិសេសគឺថៃតែម្តង។
តួយ៉ាងថ្មីៗនេះគេទើបទទួលដំណឹងថា កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី នឹងត្រូវធ្វើដំណើរទៅកាន់ប្រទេសថៃ នាពេលឆាប់ៗនេះ ដើម្បីចូលក្នុងកម្មវិធីដ៏ធំមួយរបស់លោកស្រី Morphine Anda ម្ចាស់ Miss Grand ក្រុងថេប និងសារៈបុរី។

ហ្វេនៗរបស់បវរកញ្ញារាងខ្ពស់ស្រឡះនេះ ពិតជារំភើបចិត្តខ្លាំងណាស់ ពេលដឹងថា វត្តី មិនមែនទៅចូលរួមក្នុងនាមជាភ្ញៀវកិត្តយសនោះទេ ប៉ុន្តែនាងនឹងទៅចូលរួមធ្វើជាពិធីការិនីជាមួយ P’champ នៅក្នុងកម្មវិធីស្វាគមន៍បវរកញ្ញា Top10 Miss Grand International 2023 ដែលប្រារព្ធធ្វើដោយអ្នកស្រី Morphine Anda ម្ចាស់ Miss Grand ក្រុងថេប និង សារៈបុរី នៅប្រទេសថៃ នៅថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០២៣ ខាងមុខនេះ។
សូមជម្រាបថា កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី ជាបវរកញ្ញាកម្ពុជាតែម្នាក់តែ ដែលត្រូវបានអញ្ជើញឱ្យចូលរួមក្នុងកម្មវិធីស្វាគមន៍បវរកញ្ញា Top10 Miss Grand International 2023 ក្នុងតំណែងជាពិធីការិនី ដែលនេះពិតជាកិត្តិយសដ៏ធំធេងបវរកញ្ញារូបនេះ៕
























































Account
Security
Favourite Content