កាលពីម្សិលមិញកំពូលតារាសម្ដែងស្រីកម្ពុជា ស៊ីន យូប៊ីន បានទៅចូលរួមកម្មវិធីរបស់ប្រេនសម្លៀកបំពាក់ Calvin Klein Collection របស់ Jennie។ មុនពេលឡើងយន្តហោះទៅចូលរួមកម្មវិធីយប់មិញ តារាស្រីខ្មែរដែលកំពុងមានទីផ្សារការងារក្រៅប្រទេសរូបនេះក៏បានចូលរួមផ្សព្វផ្សាយការងារឲ្យប្រេន Calvin Klein ជាមួយកំពូលតារាថៃ Mai Davika និងម៉ូដែលជួរមុខវៀតណាម Toc Tien ទៀតផង។

នៅ story IG របស់ យូប៊ីន នាងបានបង្ហាញពីវីដេអូនៅក្នុងកម្មវិធី ដោយបានជួបជាមួយកំពូលតារា K-pop ដូចជាម្ចាស់ Jennie Kim ជាម្ចាស់ Collection ថ្មី Jungkook ក្រុម BTS Kazuha ក្រុម LE SSERAFIM, តារាបង្ហាញម៉ូដ និងជាអ្នករាំរបស់ YG Kwon Young Deuk និង Kwon Young Don, Kim Gun Woo តារាសម្តែង Kim Gun Woo និងតារាសម្តែង Cha Joo Young ជាដើម។
ចំពោះការតុបតែងខ្លួនរបស់ យូប៊ីន នាងជ្រៀងយកសម្លៀកបំពាក់ Calvin Klein រួមទាំងអាវវាលក្លៀកពណ៌ស ខោ និងអាវក្រៅសកាកអំពៅ និងនិងស្បែកជើងប៉ាត់តាស និងការផាត់មុខបែបសិចស៊ី។ ទម្លាក់ស្ទីល៍សក់សេះខាងមុខ លើកចងខាងក្រោយ។



គួរបញ្ជាក់ផងដែរថា ស៊ីន យូប៊ីន ទៅចូលរួមជប់លៀងសម្ពោធម៉ាកយីហា Calvin Klein ដែលជាការសហការជាមួយ Jennie នោះ គឺបានការអញ្ជើញពី Calvin Klein ផ្ទាល់ ព្រោះនាងជាម៉ូដែលប្រចាំនៅកម្ពុជា និងតែងតែថតប្រម៉ូតឲ្យប្រេននោះជាញឹកញាប់៕




























Account
Security
Favourite Content