ពិតជាដំណឹងដ៏ភ្ញាក់ផ្អើលសម្រាប់ហ្វេនៗតារាសម្តែងឆ្នើមលំដាប់ប្រទេស ស៊ីន យូប៊ីន និងតារាសម្តែងកំលោះសង្ហារបស់មីយ៉ាន់ម៉ា Paing Takhon ព្រោះឆាប់ៗនេះអ្នកទាំងពីរនឹងត្រូវសម្តែងប៉ះគ្នាជាលើកដំបូងក្នុងខ្សែភាពយន្តខ្នាតធំថ្មីមួយ របស់ផលិតកម្ម LD Entertainment ដែលមាន លោក លៀក លីដា ជាចាងហ្វាងផលិតកម្ម។


តាមការបង្ហោះរបស់ទំព័រហ្វេសប៊ុកផ្លូវការ LD Entertainment បានឱ្យដឹងថា ខ្សែភាពយន្តខ្នាតធំថ្មីដែលត្រៀមបើកកាមេរ៉ាចេញថតនេះ ចំណងជើងថា «បណ្តាសានាងរាត្រី» មានចូលរួមសម្តែងដោយតារាសម្តែងល្បីរបស់ប្រទេសមីយ៉ាម៉ា លោក Paing Takhon និង កញ្ញា ស៊ីន យូប៊ីន ព្រមទាំងតារាវ័យក្មេងជាច្រើនដួងទៀត រួមទាំងព្រះនាងតូច នរោត្តម ជេនណា ក៏នឹងមានវត្តមានក្នុងរឿងខ្នាតធំនេះផងដែរ។

តួយ៉ាង ព្រឹកមិញនេះផលិតកម្ម LD បានរៀបចំពិធីក្រុងពាលីខ្សែភាពយន្តខ្នាតធំថ្មីនេះយ៉ាងអធិកអធម ដោយមានការចូលរួមពីតារាល្បីៗដែលជាតួអង្គក្នុងរឿងនេះ សូម្បីកំលោះសង្ហា Paing Takhon តារាសម្តែងល្បីឈ្មោះមីយ៉ាន់ម៉ា ក៏លេចវត្តមានក្នុងពិធីក្រុងពាលីនេះផងដែរ។








ដូច្នេះ ឆាប់ៗនេះអ្នកគាំទ្របានទស្សនាខ្សែភាពយន្តខ្នាតធំ ចំណងជើងថា «បណ្តាសានាងរាត្រី» ជាក់ជាមិនខាន។ គេជឿជាក់ថា ស្នាដៃរឿងខ្នាតធំនេះពិតជាអស្ចារ្យមិនចាញ់រឿង «ប្រុសលក់ខ្លួន» ដែលទើបផលិតចប់ប៉ុន្មាននោះទេ ទាំងគុណភាព និងសាច់រឿង ព្រោះចាងហ្វាងផលិតកម្មបានសម្រិតសម្រាំងយកសុទ្ធតែតារាសម្តែងល្បីៗមកសម្តែង សូម្បីតួអង្គក្មេងៗក៏រើសយកអ្នកមានទេពកោសល្យមកសម្តែងដូចគ្នា។ កុំភ្លេចរង់ចាំតាមដានទស្សនាស្នាដៃរឿងខ្នាតធំថ្មីនេះទាំងអស់គ្នា៕




















































Account
Security
Favourite Content