បងប្អូនជីដូនមួយរបស់ Seulgi សមាជិកក្រុម Red Velvet និងជាម្ចាស់គណនី YouTube ឈ្មោះ Susanna បានទទួលមរណភាពក្នុងវ័យ ៣០ ឆ្នាំ កាលពីថ្ងៃទី ៧ ខែមិថុនា កន្លងទៅ ដោយបានបន្សល់ទុកវីដេអូចុងក្រោយរួមគ្នា។

នៅថ្ងៃទី ១១ ខែមិថុនា នេះ បុគ្គលម្នាក់ដែលបានណែនាំខ្លួនថាជាបងប្អូនជីដូនមួយរបស់ Susanna បានចែករំលែកដំណឹងមរណភាពនេះ តាមរយៈ Comment នៅពីក្រោមវីដេអូ YouTube របស់ Susanna ថា៖ “បេះដូងខ្ញុំសោកសៅណាស់ ក្នុងការចែករំលែកដំណឹងសោកនាដកម្មនេះទៅកាន់អ្នករាល់គ្នា ដែលធ្លាប់ស្រឡាញ់ និងគាំទ្រ Susanna”។

បងប្អូនជីដូនមួយរូបនេះបានចែករំលែកបន្ថែមថា Susanna បានទទួលមរណភាពកាលពីថ្ងៃទី ៧ ខែមិថុនា ដោយមានក្រុមគ្រួសារ និងមិត្តភក្តិនៅក្បែរនាងរហូតដល់ដង្ហើមចុងក្រោយ។ បុគ្គលដដែលនោះបានបន្តថា៖ “ខ្ញុំសូមស្នើសុំឱ្យអ្នកដែលធ្លាប់ស្រឡាញ់ពេញចិត្ត YouTube របស់ Susanna ចូលរួមរំលែកទុក្ខ និងបួងសួងដល់នាងផង”។
គួរឱ្យដឹងផងដែរ កាលពីថ្ងៃទី ២៩ ខែឧសភា កន្លងទៅ Susanna បានបង្ហោះវីដេអូរួមគ្នាជាមួយបងស្រីជីដូនមួយ Seulgi ក្រោមចំណងជើងថា៖ «(ណែនាំមិត្តខ្ញុំ) មិនមែន Seulgi សមាជិក Red Velvet ទេ តែម្នាក់នេះជាបងស្រីខ្ញុំ Kang Seulgi”។ ខណៈនេះជាវីដេអូចុងក្រោយនៅលើ YouTube របស់ Suanna៕























Account
Security
Favourite Content