គ្មានគូក៏មិនបញ្ហា សូម្បីតារាកូរ៉េ ៦​ រូបនេះក៏សារភាពត្រង់ៗ មិនធ្លាប់ស្គាល់រសជាតិស្នេហា

ថ្ងៃបុណ្យក្ដីស្រឡាញ់បានមកដល់ មនុស្សម្នាជាច្រើនបានអបអរបុណ្យមួយនេះដោយការជួបជុំគ្រួសារ មិត្ដភក្ដិ និងបង្ហាញពីក្ដីស្រឡាញ់ចំពោះគ្នា។ ក្រៅពីនេះ គូស្នេហ៍ផ្អែមល្ហែមជាច្រើនក៏បានណាត់ជួបគ្នា ជូនកាដូគ្នា និងចំណាយពេលសាងអនុស្សាវរីយ៍រួមគ្នា។ ក្រឡេកមើលតារាខេប៉ុប ៦ រូបនេះ បានសារភាពត្រង់ៗ មិនធ្លាប់ស្គាល់រស់ជាតិស្នេហា និងមិនមានឱកាសណាត់ជួបគូក្នុងថ្ងៃបុណ្យក្ដីស្រឡាញ់ឡើយ។

១.ROSE សមាជិក BLACKPINK

ROSE ជាតារាស្រីខេប៉ុបម្នាក់ដែលទទួលបានភាពជោគជ័យម្នាក់ និងមានអ្នកគាំទ្រជាច្រើន។ បើទោះជាសមាជិក ៣ រូបផ្សេងទៀត ធ្លាប់ពាក់ព័ន្ធរឿងស្នេហា តែ ROSE ហាក់មិនខ្វាយខ្វល់ចំពោះរឿងនេះឡើយ។ នាងធ្លាប់បញ្ជាក់ក្នុងកម្មវធី Party People ថា នាងមិនមានឱកាស ឬពេលវេលាគ្រប់គ្រាន់ក្នុងការសេពគប់នរណាឡើយ។  កាលពីឆ្នាំ ២០២៣ ROSE ត្រូវបានគេសង្ស័យថាមានទំនាក់ទំនងស្នេហាជាមួយតារាប្រុសរៀមច្បង Kang DongWon តែផលិតកម្ម YG បានចេញបដិសេធពីរឿងនេះ។

២.BI

អតីតមេក្រុមចម្រៀង IKON រូបនេះ ក៏ធ្លាប់សារភាពថា លោកមិនធ្លាប់មានទំនាក់ទំនងស្នេហាដែរ។ លោកធ្លាប់បានបញ្ជាក់ លោកគឺនៅទំនេរមិនមានមិត្ដស្រីអស់រយៈពេលជាង ២០ ឆ្នាំមកហើយ ជាពិសេសលោកមិនធ្លាប់សូម្បីតែថើបមនុស្សស្រី។

៣.Daehwi សមាជិក (AB6IX)

តារាប្រុស Daehwi បានបញ្ជាក់ក្នុងកម្មវីធី Amazing Saturday-DoReMi Market ថា លោកមិនធ្លាប់សេពគប់ជាមួយនរណាម្នាក់នោះទេ។ លោកបានបន្ថែមថា ប្រសិនបើមានឱកាស លោកនឹងព្យាយាមធ្វើជាមិត្ដប្រុសល្អម្នាក់ចំពោះមិត្ដស្រីរបស់ខ្លួន។

៤.Kei អតីតសមាជិក Lovelyz

ថ្វីបើធ្លាប់មានពាក្យចចាមអារ៉ាមថា Kei មានទំនាក់ទំនងស្នេហាជាមួយតារាប្រុសល្បី Junsu ជាច្រើនដង តែតារាស្រី Kei បានចេញមុខបដិសេដថានាងមិនធ្លាប់មានមិត្ដប្រុសឡើយ។ នាងបានទម្លាយថា ដោយសារការចូលហ្វឹកហាត់តាំងពីក្មេង នាងគ្មានឱកាសស្វែងរកមិត្ដប្រុស ឬគិតច្រើនអំពីស្នេហាឡើយ។ នាងគឺនៅទំនេរ និងមិនធ្លាប់មានស្នេហានោះទេ។

៥.ChungHa

មហាជនជាច្រើនគិតថា តារាស្រី Chungha ប្រហែលជាមានបទពិសោធណ៍ច្រើនទាក់ទិនស្នេហា តែការពិតទៅនាងក៏ជាតារាស្រីម្នាក់ដែលមិនធ្លាប់មានស្នេហា។ ក្នុងបទសម្ភាសន៍ នាងបង្ហើបថា នាងមិនដែលមានស្នេហាទេ។ ទំនាក់ទំនងនាង​ធ្លាប់មានគឺត្រឹមការផ្ញើសារឆ្លើយឆ្លងប៉ុណ្ណោះ តែទំនាក់ទំនងនាង និង បុរសម្នាក់នោះមិនឈានដល់ការសេពគប់គ្នាធ្វើជាគូស្នេហ៍ឡើយ។

៦.Somi

Somi ជាតារាស្រីមានអត្ដចរិតត្រង់ៗមា្នក់។ ជារឿយៗ នាងតែងនិយាយពីរឿងស្នេហា និងពីបុរសក្នុងក្ដីស្រម៉ៃ។ នាងធ្លាប់បានបញ្ជាក់ថា នាងមានគម្រោងជាច្រើនចង់ធ្វើប្រសិនបើនាងមិត្ដប្រុស។ តែជាក់ស្ដែងមកដល់បច្ចុប្បន្ន តារាស្រីរូបនេះនៅតែមិនទាន់ស្វែងរកឃើញមនុស្សដែលនាងពេញចិត្ដនៅឡើយ។ កាលពីចុងឆ្នាំ ២០២៣ នៅពេលត្រូវបានអ្នកគាំទ្រចោទសួរពីរឿងស្នេហា  Somi ឆ្លើយតបថា ប្រសិនបើនាងមានមិត្ដប្រុសមែននោះ នាងមិនឯកា និងអង្គុយញ៉ាំមីតែម្នាក់ឯងទេ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ