ទិញផលិតផលទឹកដោះ អង្គរមីល អាដេអឹម ឥឡូវនេះឱកាសឈ្នះម៉ូតូហុងដាវេវ ស៊េរីថ្មី និងរង្វាន់ជាច្រើនសន្ធឹកសន្ធាប់

ក្រុមហ៊ុនទឹកដោះគោ អង្គរមីល ផ្ដល់ទាំងក្ដីស្រលាញ់ ការថែទាំ ព្រមទាំងរង្វាន់យ៉ាងច្រើនសន្ធឹកសន្ធាប់ដល់អតិថិជន ដែលនិយមប្រើប្រាស់ផលិតផលទឹកដោះគោ អាដេអឹម។ កាលពីថ្ងៃ ១៤ ខែកុម្ភៈ ក្រុមហ៊ុនបានរៀបចំកម្មវិធីពិសេស ក្នុងផ្សារទំនើប អ៊ីអនម៉ល សែនសុខ ដើម្បីប្រគល់រង្វាន់ ម៉ូតូហុងដាវេវស៊េរីថ្មី ដល់អតិថិជន​បានកោសឈ្នះរង្វាន់ពិតៗពីក្រុមហ៊ុន។

កម្មវិធីពិសេសនាថ្ងៃនោះ មានការចូលរួមពីថ្នាក់ដឹកនាំ សមាជិក សមាជិកា បុគ្គលិកក្រុមហ៊ុនទឹកដោះគោ អង្គរមីល ក៏ដូចជាម្ចាស់រង្វាន់ ២ រូប ដែលឈ្នះរង្វាន់ម៉ូតូស៊េរីថ្មី ក៏មានវត្តមានផ្ទាល់នៅក្នុងកម្ម​វិធី​​ផង​ដែរ​។​ ឆ្លៀតក្នុងឱកាសដ៏ពិសេសនេះដែរ តំណាងនាយកដ្ឋានផ្នែកលក់ និងទីផ្សារ បានលើកឡើងថា “ក្រុមហ៊ុន អង្គរ ឌែរី ប្រូដាក ខូអិលធីឌី ជារោងចក្រផលិតទឹកដោះគោដ៏ធំ តែមួយគត់នៅកម្ពុជា ដែលបានយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះអាហាររូបត្ថម្ភរបស់កុមារតូចៗ មិនតែប៉ុណ្ណោះ រាល់ការផលិតទឹកដោះគោ ម៉ាកអង្គរមីល ត្រូវបានយកចិត្តទុកដាក់​បំផុត​ចាប់តាំងពីវត្ថុធាតុដើម រហូតដល់ផលិតផលសម្រេច​ ជាពិសេស វត្ថុធាតុដើមត្រូវបាននាំចូលពីបណ្ដាប្រទេសលើពិភពលោកដូចជា សហគមន៍អ៊ឺរ៉ុប សហរដ្ឋអាមេរិក អាឡឺម៉ង់ អូស្ត្រាលី ញ៉ូវស៊ែឡែន អេស្បាញ ប៉ូឡូញ ជាដើម”។

លោកបានបន្តទៀតថា “រាល់សង្វាក់ផលិតកម្មផលិតទឹកដោះគោ គឺគោរពតាមស្តង់ដារជាតិ និងអន្តរជាតិ ដោយមិនបានប្រើប្រាស់សារធាតុទុកបានយូរ”។ មិនតែប៉ុណ្ណោះ ផលិតផលទឹកដោះគោ អង្គរមីល ក៏បានទទួលសញ្ញាប័ត្រហាឡាល សញ្ញាប័ត្របញ្ជាក់ពីគុណភាពស្តង់ដារអន្តរជាតិ ISO 9001:2015 និងសញ្ញាប័ត្រសុវត្ថិភាពចំណីអាហារ FSSC 22000 ថែមទៀតផង​។

ដោយឡែក តំណាងនាយកដ្ឋានផ្នែកលក់ និងទីផ្សារ រូប​នេះក៏បានលើកឡើងបន្ថែមទៀតថា៖ “ផលិតផលទឹកដោះគោ អាដេអឹម ចំណុះ ១១០ មល និង ១៨០ មល ត្រូវបានផលិត និងវេចខ្ចប់ដោយប្រអប់ក្រដាស អាស៊ិបទិក (Aseptic pack) ពីប្រទេសសឹង្ហបុរី”។ ដែលប្រអប់ក្រដាសនេះមានដល់ទៅ ៦ ស្រទាប់ ឆ្លាស់គ្នាការពារ បានយ៉ាងល្អបំផុត។

  1. ស្រទាប់ទី១ ទី២ ទី​៤ ទី​៦៖ ជាស្រទាប់​​ប៉ូលីអីធីឡែន (Polyethylene) ដែលជួយការពារផលិតផល ពីសំណើមបរិយាកាសខាងក្រៅ ហើយក៏មានតួនាទី បន្សីភ្ជាប់ស្រទាប់ដទៃៗទៀត ផងដែរ។​
  2. ស្រទាប់ទី៣៖ ​ជាស្រទាប់អាលុយមីញ៉ូម ជួយការពារប្រឆាំងអ៊ុកស៊ីតកម្ម ការពារគុណភាពអាហារូបត្ថម្ភ និងរក្សារសជាតិដើម របស់ផលិតផលបានល្អប្រសើរបំផុត។​
  3. ស្រទាប់ទី៥៖ ជាស្រទាប់ក្រដាស ដែលជួយអោយប្រអប់ក្រដាសបរិស្ថាននេះ មានភាពរឹងមាំ និងធ្វើអោយផ្ទៃប្រអប់ រលោងស្មើបានល្អ ។​ ជារួម វាជាប្រភេទប្រអប់ក្រដាសបរិស្ថាន អាស៊ិបទិក (Aseptic pack) ដែលជួយការពារផលិតផល​បាន​ល្អ ​ដោយមិនចាំបាច់ដាក់សារធាតុរក្សាទុកអោយយូរ នៅក្នុងផលិតផលនោះទេ​។

ក្រុមហ៊ុនក៏បានបង្កើត កម្មវិធីកោសឈ្នះ កោសឈ្នះ កោសឈ្នះ ដែលជាកម្មវិធីមានផ្តល់ជូននូវ រង្វាន់ម៉ូតូហុងដាវេវស៊េរីថ្មីចំនួន ៥០ គ្រឿង និង រង្វាន់ទឹកដោះគោ អាដេអឹម រាប់ម៉ឺនកេស។ ដើម្បីចូលរួមអតិថិជនគ្រាន់តែធ្វើការទិញផលិតផលទឹកដោះគោ អាដេអឹម ១១០ មល ឬ ១៨០ មល ឬទាំងពីរ ដែលកំពុងចរាចរលើទីផ្សារ ហើយស្វែងរកកាតកោស​មានភ្ជាប់លើទឹកដោះគោស្រាប់ ហើយធ្វើការកោស ទៅតាមការណែនាំ ដើម្បីស្វែងរកសំណាងរបស់លោកអ្នក។ សម្រាប់រង្វាន់លើកទឹកចិត្ត ជាផលិតផលទឹកដោះគោ អាដេអឹម ១១០មល ១កេស អាចប្តូរបានភ្លាមៗជាមួយដេប៉ូចែកចាយ​ ១ ពាន់កន្លែង ដែលសហការជាមួយក្រុមហ៊ុនទឹកដោះគោ អង្គរមីល នៅទូទាំងប្រទេស ឬអាចទំនាក់ទំនងតាមទូរស័ព្ទលេខ ៖ 085 689 888 – 0966 489 888 – 024 689 8888 នៅរៀងរាល់ម៉ោងធ្វើការ​។

គួរបញ្ជាក់ដែរថា សម្រាប់អតិថិជនរបស់ផលិតផលទឹកដោះគោ អង្គរមីល សុំធ្វើការកោសថ្នមៗ និងប្រយ័ត្នប្រយែង ការពារដាច់ខូចខាតទ្រង់ទ្រាយដើមរបស់កាតកោស។កាត​ឈ្នះរង្វាន់ ត្រូវតែរក្សាទ្រង់ទ្រាយដើម ១០០% បើមិនដូច្នោះទេ ក្រុមហ៊ុនសូមរក្សាសិទ្ធិក្នុងការមិនប្តូររង្វាន់ជូននោះឡើយ៕

«ទឹកដោះគោអង្គរមីល ល្អសម្រាប់សុខភាពអ្នក»



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម